MOD

ព័ត៌មាន

មេប​ញ្ជាការ​ក​ង​ក​ម្លាំងMINUSMAប្រ​ចាំប្រ​ទេស​ម៉ាលីកោត​ស​រ​សើរ​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា

មេប​ញ្ជាការ​ក​ង​ក​ម្លាំរ​ក្សាស​ន្តិភាពអង្គ​ការ​ស​ហ​ប្រ​ជាជាតិប្រ​ចាំប្រ​ទេស​ម៉ាលីហៅកាត់ថា(MINUSMA)បាន​សំដែង​នូវ​ការ​កោត​ស​រ​សើរ​ដ​ល់ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា ដែល​កំពុង​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​ក្រោម​ឆ័ត្រ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិក្នុង​ប្រ​ទេស​ម៉ាលី។មេប​ញ្ជារMINUSMA​ បាន​ថ្លែង​ដូច្នេះ ក្នុង​ខ​ណះពេល​ដែល​ថ្នាក់ដឹក​នាំជាន់ខ្ព​ស់រ​ប​ស់ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិរ​ក្សាស​ន្តិភាព​ក​ម្ពុជាទៅបំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​កាល​ពីថ្ងៃទី២៥ខែមិថុនានៅប្រ​ទេស​ម៉ាលី។
 ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ត​ន់សាលីអគ្គ​នាយ​ក​រ​ង​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិរ​ក្សាស​ន្តិភាព​នៅក​ម្ពុជាក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​រ​យៈពេល១ស​ប្តាហ៍នៅប្រ​ទេស​ម៉ាលីនោះ បាន​ប​ញ្ជាក់អោយ​ដឹង​នៅថ្ងៃទី៨ខែក​ក្ត​ដាឆ្នាំ២០១៦នេះថា“ឧត្ត​ម​សេនីយ៍ទោMichale Anke Lolleជាមេប​ញ្ជាអង្គ​ការ​ស​ហ​ប្រ​ជាជាតិប្រ​ចាំប្រ​ទេស​ម៉ាលី កោត​ស​រ​សើរ​ដ​ល់ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជាយ៉ាង​ខ្លាំង​ក្នុង​ការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​ដ៏មាន​ន័យ​នេះ ហើយ​ក​ម្លាំង​ក​ម្ពុជា តែង​តែទ​ទួល​បាន​នូវ​ជោគ​ជ័យ​រាល់ពេល​បំពេញ​បេក​ក​ម្ម ថែទាំព្រ​លាន​យ​ន្ត​ហោះ,ជ​ម្រ​ក​ស្នាក់នៅ,រ​ក​គ្រឿង​ផ្ទុះកែច្នៃនិង​បំពេញ​ការ​ងារ​វិស្វ័ក​ម្ម”។ដោយ​បេក​ក​ម្មMINUSMAត្រូវ​ការ​ចាំបាច់ក​ម្លាំង​ក​ម្ទេច​គ្រឿង​ផ្ទុះដូច្នេះMINUSMA  នឹង​ពិចារ​ណាលើក​ង​ក​ម្លាំង​ក​ម្ពុជាដែល​មាន​ឆ​ន្ទះនិង​ជំនាញ​ពិត​ប្រាក​ដ​សំរាប់បេស​ក​ក​ម្ម​នេះ។
ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច១ស​ប្តាហ៍នាចុង​ខែមុន​នេះឯកឧត្ត​ម ត​ន់ សាលី​ប​ញ្ជាក់ថា“នៅតាម​ទីប​ញ្ជាការ​តំប​ន់ខាង​កើត​ទីក្រុងGOA នៃប្រ​ទេស​ម៉ាលី មាន​ក​ម្លាំង​ប្រ​ទេស​ផ្សេងៗឈ​រ​ជើង​នៅតាម​មូល​ដ្ធាន​ដោយ​លែកៗពីគ្នាក្នុង​នោះរួម មាន​ម​ន្ទីរ​ពេទ្យ​កំរិត២ចិន​ប​ញ្ជាការ​ដ្ឋាន​វ​រ​សេនាតូចSenegalប​ញ្ជាការ​ដ្ឋាន​ក​ង​វិស្វ័ក​ម្ម​ចិន ប​ញ្ជាការ​ដ្ឋាន​ក​ង​ក​ម្លាំង​ការ​ពារ​ចិន​ប​ញ្ជាការ​ដ្ឋាន​ក​ង​ក​ម្លាំង​ការ​ពារអាឡឺម៉ង់”ដែល​នៅក្នុង​តំប​ន់ខាង​កើត​នោះឯកឧត្ត​ម បាន​ស្នើរ​ទៅប​ណ្តាប្រ​ទេស​ខាង​លើនេះឲ្យ​ជួយ​ការ​ពារ ដ​ល់ក​ម្លាំង​ជំនាញ​ក​ម្ពុជាដែល​កំពុង​បំពេញ​បេស​ក​ក​ម្ម​នៅក្នុង​តំប​ន់ផ​ង​ដោយ​សារ​ក​ម្លាំង​ក​ម្ពុជាមិន​មែន​ជាក​ម្លាំង​ប្រ​យុទ្ធ​នោះទេ។ចំពោះការ​បោះទីតាំង​ឈ​រ​ជើង​រ​ប​ស់ក​ម្លាំង​រ​ក្សាស​ន្តិភាព​ក​ម្ពុជាឯកឧត្ត​ម​ត​ន់ សាលី បាន​ប​ញ្ជាក់ថា“ក​ម្ពុជាមាន​បីក​ន្លែង​ធំៗរួម​មាន​ក​ង​ក​ម្ទេច​គ្រឿង​ផ្ទុះឈ​រ​ជើង​នៅតំប​ន់ភាគ​ខាង​កើត​ទីក្រុង GOA ក​ង​វិស្វ័ក​ម្ម​ឈ​រ​ជើង​នៅតំប​ន់ខាង​ជើង​គីដាល់ និង​តេសាលីត។
ក្រៅពីទ​ស្ស​ន​កិច្ច​ក្នុង​ក្រ​ប​ខ​ណ្ឌ​រ​ប​ស់អង្ក​ការ​ស​ហ​ប្រ​ជាជាតិនេះប្រ​តិភូបាន​តៅទ​ស្ស​ន​កិច្ច​នៅសាលាស​ន្តិភាព​ម៉ាលី និង​សាលាចំណេះដឹង​ទូទៅស​ម្តេច ហ៊ុន សែន នៅទីក្រុង​បាម៉ាកូ។ឯកឧត្ត​ម ត​ន់ សាលី បាន​ប​ញ្ជាក់ថាសាលាចំណេះដឹង​ទូទៅស​ម្តេច​ហ៊ុន សែន ត្រូវ​បាន​ស​ម្ពោធ​កាល​ពីខែម​ក​រាឆ្នាំ២០១៤ដោយឯកឧត្ត​ម រ​ដ្ឋ​ម​ន្រ្តីក្រ​សួងអប់រំយុវ​ជ​ន​និង​កីឡា ហ​ង់ ជូន​ណារ៉ុន និង​រ​ដ្ឋ​ម​ន្រ្តីក្រ​សួងអប់រំប្រ​ទេស​ម៉ាលី។ ដែល​រ​ហូត​ម​ក​ដ​ល់ពេល​នេះមាន​សិស្សានុសិស្ស​ចំនួន១១៥នាក់ពីកំរិត​ម​តេយ្យ ដ​ល់អនុវិទ្យាល័យ។
លោក​ស្រី​EVAជានាយ​ក​សាលាចំណេះដឹង​ទូទៅស​ម្តេច​ហ៊ុន​សែន​ប្រ​ទេស​ម៉ាលី បាន​ប​ញ្ជាក់ថា“នៅថ្ងៃអនាគ​ត​កំណើន​សិស្ស​នឹង​មាន​ការ​កើន​ឡើង ដោយ​យោង​លើគុណ​ភាព​នៃការអប់រំមាន​កំរិត​ខ្ព​ស់ បើធៀប​ទៅនឹង​សាលារៀន​ក្នុង​តំប​ន់ដ៏ទៃទៀត”។លោក​ស្រីប​ន្ថែម​ថា“ដោយ​សារ​ស​ម្តេច​សិស្សអាច​ចេះអាន អាច​ចេះស​រ​សេរ និងអាច​និយាយ​ភាសាបារាំង​ដោយ​សារ​ស​ម្តេច​ពួក​គេមាន​ស​ម្លៀក​បំពាក់ល្អនិង​មានអាគារ​សិក្សាល្អផ​ង​ដែរ៕
    

មេបញ្ជាការកងកម្លាំងMINUSMAប្រចាំប្រទេសម៉ាលីកោតសរសើរកម្លាំងមួកខៀវកម្ពុជា
មេបញ្ជាការកងកម្លាំងMINUSMAប្រចាំប្រទេសម៉ាលីកោតសរសើរកម្លាំងមួកខៀវកម្ពុជា

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត