MOD

ព័ត៌មាន

កិច្ច​ប្រ​ជុំ​ស្ដី​ពី​ការ​រៀប​ចំ​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​

      ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​ក​ក្ក​ដា​ ឆ្នាំ​២០១៦​ នៅ​ទី​ចាត់​ការ​ហ្វឹក​ហ្វឺន​អគ្គ​ប​ញ្ជាការ​ដ្ឋាន​មាន​បើក​កិច្ច​ប្រ​ជុំស្ដី​ពី​ការ​កែ​ស​ម្រួល​ប្រ​ព័ន្ធ​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា​ក្នុង​ក​ង​យោធ​ព​ល​ ខេម​រ​ភូមិន្ទ​  ក្រោម​អធិប​តី​ភាព​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ឥត​ សារ៉ាត់​  អគ្គ​មេប​ញ្ជាការ​រ​ង​ នាយ​ក​ទី​ចាត់​ការ​ហ្វឹក​ហ្វឺន​ និង​ដោយ​មាន​ការ​ចូល​រួម​ផ្ដ​ល់​ប​ទ​ឧទ្ទេស​នាម​ ពី​ម​ន្រី្ត​ក្រ​សួង​អប​រំ​ យុវ​ជ​ន​ និង​កីឡា។​នៅ​ក្នុង​ប​ទ​ប​ង្ហាញ​នេះ​បាន​ប​ញ្ជាក់​ពី​ល​ក្ខ​ខ​ណ្ឌ​នៃ​ការ​ស្នើ​សុំ​ប​ង្កើត​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា​ដែល​បាន​ផ្ត​ល់​ប​ទ​ឧទ្ទេស​នាម​ដោយ​លោក​ស្រី​ រ​ស់​ ចាន់​សោភា​ អនុ​ប្រ​ធាន​ទ​ទួល​ប​ន្ទុក​ការិយាល័យ​នៃ​គោល​ន​យោបាយ​ និង​ក​ម្ម​វិធី​សិក្សា​នៃ​នាយ​ក​ដ្ឋាន​ឧត្ត​ម​សិក្សា​  លោក​ យូ​ វីរៈ​ អនុ​ប្រ​ធាន​នាយ​ក​ដ្ឋាន​​ឧត្ត​ម​សិក្សា​  និង​លោក​ស្រី​ លឹម​ ង៉ោ​ អនុ​ប្រ​ធាន​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​ នៃ​ក្រ​សួង​អប់រំយុវ​ជ​ន​ និង​កីឡា​ បាន​លើក​ឡើង​អំពី​ល​ក្ខ​ណៈ​វិនិច្ឆ័យ​ល​ម្អិត​ ស​ម្រាប់​ប​ង្កើត​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា​  ការ​កំណ​ត់​ឈ្មោះ​និមិត្ត​ស​ញ្ញា​រ​ប​ស់​គ្រឹះស្ថាន​ឧត្ត​ម​សិក្សា​ ការ​រៀប​ចំ​អភិបាល​កិច្ច​ និង​ការ​គ្រ​ប់គ្រ​ង​ ការ​រៀប​ចំ​ក​ម្ម​វិធី​សិក្សា​ ការ​រៀប​ចំ​បុគ្គ​លិក​រ​ដ្ឋ​បាល​និង​បុគ្គ​លិក​អប់រំ​  ការ​រៀប​ចំ​ទីតាំង​អគារ​សិក្សា​ និង​មូល​ដ្ឋាន​ស​ម្ភារៈ​រូប​វ័ន្ត​ប​ណ្ណាល័យ​ និង​ប​ន្ទ​ប់​កុំព្យូទ័រ​រៀប​ចំផែន​ការ​យុទ្ធ​សាស្រ្ដ​និង​ហិរ​ញ្ញ​វ​ត្ថុ។ ការ​រៀប​ចំ​ល​ក្ខ​ណ:​ខាង​លើ​នេះ​បាន​ល្អ​ប្រ​សើរ​យើង ​នឹង​អាច​ធ្វើ​ឲ្យ​ឧត្ត​ម​សិក្សា​ដំណើរ​ការ​ទៅ​ប្រ​ក​ប​ដោយ​ត​ម្លាភាព​ តាម​ស្ត​ង់ដា​ជាតិ​ដែល​ធ្វើ​ឲ្យ​ឧត្ត​ម​សិក្សា​ទ​ទួល​បាន​គ្រ​ប់​ល​ក្ខ​ណ:​ស​ម្ប​ត្តិ​ស​ម្រាប់​ការ​ប​ណ្តុះ​ប​ណ្តាល​និសិ្ស​ត​បាន​ជោគ​ជ័យ​។​ ក្រៅ​ពី​នេះ​ក៏​មាន​ការ​ប​ង្ហាញ​ពី​លិខិត​ប​ទ​ដ្ឋាន​គ​តិ​យុត្ត​រ​ប​ស់​ប្រ​ព័ន្ធ​អប់រំ​ជាតិ​ថ្នាក់​ឧត្ត​ម​សិក្សា​ និង​ដំណោះ​ស្រាយ​នៃ​ការ​ផ្ត​ល់​ស​ញ្ញាប័ត្រ​ប​រិញ្ញាប​ត្រ​ជាន់​ខ្ព​ស់​ និង​ប​ណ្ឌិត​ដ​ល់​យោធិន​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​។​

         ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ឥត​ សារ៉ាត់​ បាន​មាន​ប្រ​សាស​ន៍​ថា​ការ​ធ្វើ​ប​ទ​ប​ង្ហាញ​រ​ប​ស់​ម​ន្ត្រី​ក្រ​សួង​អប់រំ​គឺ​មាន​អត្ថ​ប្រ​យោជ​ន៍​ដ​ល់​ម​ន្រ្តី​យោធា​រ​ប​ស់​យើង​ក្នុង​ការ​ផ្ត​ល់​ ប​ទ​ពិសោធ​ន៍​ស​ម្រាប់​ជួយ​ប​ង្កើត​ច្រ​ក​ប​ត់បែន​បាន​ ដែល​ប​ង្ក​ភាព​ងាយ​ស្រួល​ដ​ល់​ការ​ក​សាង​ផែន​ការ​ ក​ម្ម​វិធី​សិក្សា​រ​ប​ស់​ខ.ភ.​ម​ ជា​ពិសេស​ការ​កែ​ស​ម្រួល​ប្រ​ព័ន្ធ​អប់​រំ​ឧត្ត​ម​សិក្សា​និង​ការ​ប​ណ្ដុះ​ប​ណ្ដាល​ជំនាញ​ប​ច្ចេក​ទេស​និង​វីជ្ជាជីវ:​រ​វាង​វិស័យ​ទាំង​ពីរ​ជា​មួយ​និង​ទីផ្សា​ការ​ងារ​តាម​រ​យៈ​ការ​ផ្ដ​ល់​ប​ទ​ពិសោធ​ន៍​ជា​មូល​ដ្ឋាន​ស​ម្រាប់​ការ​ទ​ទួល​ស្គាល់​គុណ​ភាព​អប់រំ​។​ ក្នុង​នោះ​ដែរ​យើង​បាន​យ​ល់​អំពី​វិធីសាស្រ្ត​នៃ​ការ​ផ្ទ​រ​ប្រ​ព័ន្ធ​ក្រេឌីត​ ដែល​ក​ន្ល​ង​ក​ម្ម​វិធី​សិក្សា​គឺ​យើង​គិត​គូរ​តាម​ម៉ោង​ពេល​ ។​ ការ​លើក​ទឹក​ចិត្ត​ម​នុស្ស​តាម​រ​យៈ​ការ​ធ្វើវ​ឌ្ឍ​ន​ក​ម្ម​ចំណេះ ដឹង​ជំនាញ​តាម​រ​យៈ​ការ​អប់រំ​ និង​​ប​ណ្ដុះ​ប​ណ្ដាល​ដោយ​ការ​កែល​ម្អ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​នូវ​ការ​ជ្រើស​រើស​គុណ​វ​ឌ្ឍិ​ការ​កំណ​ត់​ផ​ល​ស​ម្រេច​ និង​ការ​រួម​ចំណែក​ ក្នុង​ការ​សិក្សា​ពេញ​មួយ​ជីវិត​ជំរុញ​ការ​ផ្ដ​ល់​គុណ​ភាព​អប់រំ​ និង​ការ​ប​ណ្ដុះ​ប​ណ្ដាល​ឧត្ត​ម​សិក្សា​  ប​ច្ចេក​ទេស​ និង​វិជ្ជាជីវ:​ តាម​រ​យ:​គុណ​វុឌ្ឍិ​នេះ​បាន​ឆ្លើយ​ត​ប​ទៅនឹង​ត​ម្រូវ​ការ​រ​ប​ស់​បុគ្គ​ល​ដែល​បាន​ទ​ទួល​ការ​ប​ណ្តុះ​ប​ណ្តាល ​ហើយ​យ​ក​ចំណេះ​ដឹង​ទៅ​ប្រើប្រាស់​ដែល​ជា​ប្រ​យោជ​ន៍​ដ​ល់​ការ​អភិវ​ឌ្ឍ សេដ្ឋ​កិច្ច​ជាតិ​ទៅ​ថ្ងៃ​អនាគ​ត​។​

ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ឥត​ សារ៉ាត់​ បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់​ក្រ​សួង​អប់រំ​ យុវ​ជ​ន​ និង​កីឡា​ ដែល​បាន​ធ្វើ​ប​ទ​ប​ង្ហាញ​យ៉ាង​ល្អ​ស​ម្រាប់​ធ្វើ​ជា​ច​ក្ខុវិស័យ​នៅ​ការ​ប​ណ្តុះ​ប​ណ្តាល​ និង​ហ្វឹក​ហ្វឺន​ដ​ល់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​មាន​ក​ម្រិត​យ​ល់ដឹង​ និង​អាច​ធ្វើ​ស​មាហ​រ​ណ​ក​ម្ម​ស្មើមុខ​ជាមួយ​ក​ង​ទ័ព​ក្នុង​តំប​ន់​ និង​ពិភ​ព​លោក​៕

កិច្ច​ប្រ​ជុំ​ស្ដី​ពី​ការ​រៀប​ចំ​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​
កិច្ច​ប្រ​ជុំ​ស្ដី​ពី​ការ​រៀប​ចំ​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​
កិច្ច​ប្រ​ជុំ​ស្ដី​ពី​ការ​រៀប​ចំ​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​
កិច្ច​ប្រ​ជុំ​ស្ដី​ពី​ការ​រៀប​ចំ​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត