MOD

ព័ត៌មាន

ឯកឧត្ត​ម​ នាង​ ផាត​ ជួប​អនុព័ន្ធ​យោធា​អាមេរិក​

      កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទំនាក់ទំន​ង​រ​វាង​ស​ហ​រ​ដ្ឋអាមេរិក​និង​ក​ម្ពុជា​ ពី​មួយ​ថ្ងៃ​មួយ​ថ្ងៃ​ ត្រូវ​បាន​​ព​ង្រឹង​​កាន់​តែ​ទូលាយ​-ទូលាយ​ទៅ​។​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ នាង​ ផាត​ រ​ដ្ឋ​លេខា​ធិការ​ ​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រ​សាស​ន៍​ដូច​នេះ​ក្នុង​ឱកាស​អនុញ្ញាតិ​ឲ្យ​លោក​វ​រ​សេនីយ៍ឯក​ ក្រេត​ ទីប​ហ្វីន​ (Craig​ Tippins)​ អនុ​ព័ន្ធ​យោធា​អាមេរិក​ប្រ​ចាំ​ក​ម្ពុជា​ត្រូវ​ប​ញ្ច​ប់​អាណាតិ្ត​បេស​ក​ក​ម្ម​ និង​លោក​វ​រ​សេនីយ៍ឯក​ ម៉ៃខើល​​ ស្ទេល​ហ្វីន​ (Michael​ Stelzig)​ អនុព័ន្ធ​យោធា​អាមេរិក​ប្រ​ចាំ​ក​ម្ពុជា​ថ្មី​ ចូល​ជួប​​ជំរាប​លា​ និង​ស​ម្តែង​ការ​គួរ​ស​ម​ នា​ព្រឹក​ថ្ងៃទី​១៣​ ខែ​ក​ក្ក​ដា ​នេះ​នៅ​ទី​ស្តី​ការ​ក្រ​សួង​​ការ​ពារ​​ជាតិ​។​

      ក្នុង​នាម​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ​ បាញ់​, ឯកឧត្ត​ម​ នាង​ ផាត​ បាន​ស​ម្តែង​ការ​វាយ​ត​ម្លៃខ្ព​ស់​​ចំពោះ​ការ​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​រ​ប​ស់​លោក​វ​រ​សេនីយ៍ឯក​ ក្រេត​ ទីប​ហ្វីន​ (Craig​ Tippins)​ នៅ​ក​ម្ពុជា​ ជា​ពិសេស​បាន​នាំ​ម​ក​នូវ​​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​បាន​យ៉ាង​ល្អ​រ​វាង​រ​ដ្ឋាភិបាល​ ក​ង​ទ័ព​ស​ហ​រ​ដ្ឋ​អាមេរិក​ និង​រាជ​រ​ដ្ឋាភិបាល​ ក្រ​សួង​ការ​ពារ​ក​ម្ពុជា​ និង​ខ.ភ.ម​ ។​ ក្នុង​នោះ​បាន​ព​ង្រឹង​បាន​យ៉ាង​ល្អ​​ផ​ង​ដែរ​អំពី​កិច្ច​ស​ន្ទ​នាគ្នា​ ជំនួប​ទ្វេភាគី​ និង​ជួប​ប្រ​ជុំ​ប្រ​ចាំ​ខែ​។​

      ជា​មួយ​គ្នានេះ​ ឯកឧត្ត​ម​ នាង​ ផាត​ ក៏​បាន​ថ្លែង​នូវ​ការ​ស្វាគ​ម​ន៍​យ៉ាង​ក​ក់ក្តៅ​ចំពោះ​លោក​ ម៉ៃខើល​ ស្ទេល​ហ្វីន​ (Michael​ Stelzig)​ អនុព័ន្ធ​ថ្មី​បំពេញ​ការ​ទូត​នៅ​ក​ម្ពុជា​។​ ឯកឧត្ត​ម​ បាន​លើក​ឡើង​ថា​ស​ភាព​ការ​ណ៍​នៅ​ក្នុង​តំប​ន់​ប្រ​ទេស​ជិត​ខាង​ និង​នៅ​ក​ម្ពុជា​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់រ​ហ័ស​ណាស់​ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​កិច្ច​ស​ហ​ប្រ​តិប​ត្តុិ​ការ​រ​វាង​ក​ង​ទ័ព​នៃ​ប្រ​ទេស​ទាំង​ពីរ​ បាន​ជំរុញ​និង​ធ្វើ​ឲ្យ​​មាន​ការ​រីក​ច​ម្រើន​ជា​ប​ន្ត​ប​ន្ទាប់​ ទាំង​ការ​ងារ​ប​រ​ទេស​ និង​ការ​ងារ​ក្នុង​ប្រ​ទេស​ ជា​ពិសេស​មាន​​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ បាន​ប្រ​ជុំ​ជាមួយ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​នៅ​រ​ដ្ឋ​ហាវៃ​នា​ឆ្នាំ​ក​ន្ល​ង​ម​ក​។ ​ពី​ពេល​នេះ​ទៅ​មុខ​ទៀត​ យើង​នៅ​មាន​កិច្ច​ការ​ជាច្រើន​ ក្នុង​ការ​កែ​ទ​ម្រ​ង់​ខ.ភ.ម​ ក​ម្ពុជា​ឲ្យ​​មាន​ការ​រីក​ច​ម្រើន​ ជា​ពិសេស​ការ​លើក​ក​ម្ព​ស់​ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ និង​ការ​ជួយ​អង្គ​ភាព​ផ្សេងៗ​ទៀត​ ដូច​ជា​អង្គ​ភាព​ភេរ​វ​ក​ម្ម​ និង​អង្គ​ភាព​រ​ក្សាស​ន្តិភាព​ក្រ​ប​ខ័ណ្ឌ​អង្គ​ការ​​ស​ហ​ប្រ​ជាជាតិ​។​​ កិច្ច​ការ​ទាំង​នេះ​គឺជា​ការ​ចូល​រួម​កែ​ទ​ម្រ​ង់​ខ.ភ.ម​ ផ​ង​ និង​ជា​ការ​ចូល​រួម​ចំណែក​រ​ក្សា​​ស្ថេរ​ភាព​ស​ន្តិសុខ​នៅ​ក្នុង​តំប​ន់​ផ​ង​ដែរ​។​

      លោក​វ​រ​សេនីយ៍ឯក​ ក្រេត​ ទីប​ហ្វីន​ (Craig​ Tippins)​ បាន​ថ្លែង​នូវអំណ​រ​គុណ​ចំពោះ​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ខ.ភ.ម​ ដែល​បាន​ប​ង្ក​ល​ក្ខ​ណៈ​ងាយ​ស្រួល​ដ​ល់​ការ​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​​រ​ប​ស់​លោក​ទ​ទួល​បាន​ជោគ​ជ័យ​នៅ​ក​ម្ពុជា​។ ​ទាក់ទ​ង​នឹង​ការ​ធ្វើកំណែ​ទ​ម្រ​ង់​ខ.ភ.ម​ លោក​បាន​​ប​ញ្ជាក់ថា​​លោក​បាន​ឃើញ​សៀវ​ភៅ​ស​ការ​ពារ​ជាតិ​ និង​ការ​ធ្វើវិវេច​នា​ការ​ពារ​ជាតិ​ឆ្នាំ២០២០​ រ​ប​ស់​ក​ម្ពុជា​។ ​ក​ន្ល​ង​ម​ក​នេះ​មាន​លំហាត់​ស​ម​យុទ្ធ​ឆ្មាំ​អង្គ​រ​រ​ក្សា​ស​ន្តិភាព​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដែល​មាន​ការ​ចូល​រួម​ក​ង​ទ័ព​ជើង​គោក​ស​ហ​រ​ដ្ឋអាមេរិក ​និង​ក​ង​ទ័ព​ជើង​គោក​ ខ.ភ.ម​ ដែល​នេះ​ជា​ឱកាស​​ដ៏​ល្អ​ស​ម្រាប់​ក​ង​ទ័ព​ទាំង​ពីរ​ធ្វើ​កិច្ច​ស​ហ​ប្រ​តិប្រ​ត្តិការ​ និង​ដ​ក​ប​ទ​ពិសោធ​ន៍​ជាមួយ​គ្នា​ ហើយ​ក៏​មាន​ការ​លំហាត់​រួម​គ្នា​ផ​ង​ដែរ​ នៅ​លើ​ផ្នែក​ជំនួយ​ម​នុស្ស​ធ​ម៌​ និង​ជួយ​ស​ង្គ្រោះ​គ្រោះ​​ម​ហ​ន្ត​រាយ​ផ្សេងៗ។​ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​ ក៏​មាន​លំហាត់​ប្រ​ចាំឆ្នាំ​។​ អ្វី​ដែល​​មាន​មោទ​ន​ភាព​ គឺ​ការ​ចូល​រួម​រ​ប​ស់​ក​ម្ពុជា​នៅ​លើ​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ផ្នែក​ក​ង​រ​ក្សា​​ស​ន្តិភាព​​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។​ លោក​វ​រ​សេនីយ៍ឯក​ ក៏​បាន​ថ្លែង​អំណ​រ​គុណ​ផ​ង​ដែរ​ចំពោះ​រាជ​រ​ដ្ឋាភិបាល​ និង​ខ.ភ.ម​ ដែល​បាន​ចូល​រួម​ស​ហ​ការ​ក្នុង​ការ​ស្វែង​រ​កអដិធាតុ​​យុទ្ធ​ជ​ន​​បាត់​ខ្លួន​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក​នៅ​ក​ម្ពុជា​ ដែល​រ​ហូត​ម​ក​ដ​ល់​ពេល​នេះ​នៅ​មាន​យុទ្ធ​ជ​ន​​បាត់​ខ្លួន​អាមេរិក​នៅ​ក​ម្ពុជា​ចំនួន​៤៩​រូប​ទៀត។​

      ក្នុង​ឱកាស​នោះ ​ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ នាង​ ផាត​ បាន​បំពាក់​គ្រឿង​ឥស្ស​រិយ​យ​ស​មិត្ត​ភាព​យោធា​ ថ្នាក់​ម​ហាសេនា ​ជូន​លោក​វ​រ​សេនីយ៍​ ក្រេត​ ទីប​ហ្វីន​ (Craig​ Tippins)​ ត្រូវ​ប​ញ្ច​ប់​​អាណាតិ្ត​បេស​ក​ក​ម្ម​នៅ​ក​ម្ពុជា​ ហើយ​ស​ង្ឃឹម​ថា​ លោក​វ​រ​សេនីយ៍ឯក​ ម៉ៃ ​ខើល​​ ស្ទេល​ហ្វីន​ (Michael​ Stelzig)​ អនុព័ន្ធ​យោធា​អាមេរិក​ប្រ​ចាំ​ក​ម្ពុជា​ថ្មី​នឹង​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏​ល្អ​​ជា​មួយ​​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ខ.ភ.ម​ ត​ទៅទៀត​៕​  


ឯកឧត្តម​ នាង​ ផាត​ ជួប​អនុព័ន្ធយោធា​អាមេរិក​
ឯកឧត្តម​ នាង​ ផាត​ ជួប​អនុព័ន្ធយោធា​អាមេរិក​
ឯកឧត្តម​ នាង​ ផាត​ ជួប​អនុព័ន្ធយោធា​អាមេរិក​
ឯកឧត្តម​ នាង​ ផាត​ ជួប​អនុព័ន្ធយោធា​អាមេរិក​
ឯកឧត្តម​ នាង​ ផាត​ ជួប​អនុព័ន្ធយោធា​អាមេរិក​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត