MOD

ព័ត៌មាន

ឯ.ឧ គ​ន់ គីម ប្រ​ជុំប​ច្ចុប្ប​ន្ន​ភាព​ការ​ងារ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ទិស​យោធ​ភូមិភាគ៣

កាល​ពីព្រឹក​ថ្ងៃទី១៤ខែក​ក្ក​ដាឆ្នាំ២០១៦ឯ.ឧនាយឧត្ត​ម​សេនីយ៏ គ​ន់ គីម ក្នុង​នាមអគ្គ​លេខាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបានអញ្ជើញ​ជាអធិប​តីភាព​នៅក្នុង​កិច្ច ប្រ​ជុំ ប​ច្ចុប្ប​ន្ន​ភាពអំពីស​ក​ម្ម​ភាព​នៃការអនុវ​ត្ត​ភារ​កិច្ចអតីត​យុទ្ធ​ជ​ន​ក​ម្ពុជារ​ប​ស់ទិស​យោធ​ភូមិភាគ​ទី៣។
               កិច្ច​ប្រ​ជុំដែល​បាន​ធ្វើឡើង​នៅទីប​ញ្ជាការ​យោធ​ភូមិភាគ​ទី៣ដោយ​មាន​ការ​ចូល​រួម​ពីឯកឧត្ត​មអស់លោក​ជាស​មាជិក​គ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​ម​ប្រ​ធាន និងអនុប្រ​ធាន​គ​ណៈក​ម្មាធិការ ស​មាគ​ម​ថ្នាក់ខេត្ត​ក្រុង​ចំណុះឲ្យ​ទិស​យោធ​ភូមិភាគ​ទី៣។តាម​កិច្ច​ពិភ​ក្សារ​ប​ស់ស​មាគ​ម​ថ្នាក់យោធ​ភូមិ
ភាគ និង​តាម​ប​ណ្តាខេត្ត​នីមួយៗបាន​លើក​ឡើង​ពីការ​យ​ក​ចិត្ត​ទុក​ដាក់បំពេញ​ភារ​កិច្ច​តាមអនុសាស​ន៏ទាំង១៤ចំណុច​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានៅក្នុង​ការ​ស​ម្រេច​ការ​ងារ​ធំៗរួម​មាន៖ការ​បើក​ផ្ត​ល់ប្រាក់បេឡាម​រ​ណៈជូន​គ្រួសារ​ស​ពអតីត​យុទ្ធ​ជ​ន ការ​ចុះជួប​សួរ​សុខ​ទុក្ខ​ស​មាជិក​នៅមូល​ដ្ឋាន​ការ​ចុះជួយ​សាង​ស​ង់លំនៅដ្ឋាន​ជូន​គ្រួសារ​ស​មាជិកអតីត​យុទ្ជ​ជ​ន និង​ការ​គៀង​គ​រ​រ​ក មូល​និធិដើម្បីទ្រ​ទ្រ​ង់ដ​ល់ស​មាគ​ម​ជាដើម។
                មាន​ប្រ​សាស​ន៏នាឱកាស​នោះនាយឧត្ត​ម​សេនីយ៏ គ​ន់ គីម បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះស្មារ​តីពុះពារ​រ​ប​ស់ថ្នាក់ដឹក​នាំគ្រ​ប់ថ្នាក់ដែល​បាន​ធ្វើឲ្យ​ប​ង​ប្អូនអតីត​យុទ្ធ​ជ​ន និង​គ្រួសារ មាន​ភាព​ក​ក់ក្តៅនិង​មាន​ការ​ជឿជាក់លើការ​ដឹក​នាំរ​ប​ស់ស​មាគ​ម តាម​រ​យៈនៃការ​ដោះស្រាយ​សំណូម​ព​រ និង​ការ​បើក​ប្រាក់គោល​រ​ប​ប​ផ្សេងៗបាន​ទាន់ពេល​វេលា។ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម បាន​ផ្តាំផ្ញើដ​ល់ថ្នាក់ដឹក​នាំគ្រ​ប់ថ្នាក់ត្រូវ​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ដ​ល់ការ​ធ្វើប​ច្ចុប្ប​ន្ន​ភាព​និង​គ្រ​ប់គ្រ​ង​ស​មាជិកអតីត​យុទ្ធ​ជ​នឲ្យ កាន់តែសុក្រិត្យ​តាម​ព​ត៌មាន​វិទ្យា។ជាមួយ​នោះត្រូវ​ស​ហ​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធអាជ្ញាធ​រ​ដែន​ដីដើម្បីជួយ​ប​ង្ក​ល​ក្ខ​ណៈងាយ​ស្រួល​ដ​ល់ប​ង​ប្អូនអតីត​យុទ្ធ​ជ​ន​និង​គ្រួសារ​រ​ប​ស់ខ្លួន មានអាទិភាព​ទ​ទួល​បាន​នូវ​សេវាសាធារ​ណៈដូច​ជា៖ការ​ប​ណ្តុះប​ណ្តាល​វិជ្ជាជីវៈ,ការ​ជួយ​សាង​ស​ង់ផ្ទះស​ម្បែង,ការ​ប​ង្កើត​មុខ​រ​ប​រ,ការ​ផ្ត​ល់ជំនួយ​ស​ង្គ្រោះប​ន្ទាន់ពេល​មាន​ជ​ម្ងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយ​ថាហេតុ៕

ឯ.ឧ គន់ គីម ប្រជុំបច្ចុប្បន្នភាពការងារសមាគមអតីតយុទ្ធជនទិសយោធភូមិភាគ៣
ឯ.ឧ គន់ គីម ប្រជុំបច្ចុប្បន្នភាពការងារសមាគមអតីតយុទ្ធជនទិសយោធភូមិភាគ៣
ឯ.ឧ គន់ គីម ប្រជុំបច្ចុប្បន្នភាពការងារសមាគមអតីតយុទ្ធជនទិសយោធភូមិភាគ៣
ឯ.ឧ គន់ គីម ប្រជុំបច្ចុប្បន្នភាពការងារសមាគមអតីតយុទ្ធជនទិសយោធភូមិភាគ៣
ឯ.ឧ គន់ គីម ប្រជុំបច្ចុប្បន្នភាពការងារសមាគមអតីតយុទ្ធជនទិសយោធភូមិភាគ៣

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត