MOD

ព័ត៌មាន

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សៅសុខាប្រ​ជុំត្រូត​ពិនិត្យ​ការ​ងារ​ការ​ពារ​ស​ន្តិសុខ​ផ្ស​ព្វ​ផ្សាយ​ពីស​ភាព​ការ​ណ៍ថ្មីៗនិង​លើក​ទិស​ដៅការ​ងារ​ជាយុទ្ធ​សាស្រ្ត​ស​ម្រាប់ប្រ​តិប​ត្តិ

          នៅសាល​ប្រ​ជុំប​ញ្ជាការ​ដ្ឋាន​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ថ្ងៃទី២០ខែក​ក្ក​ដា ឆ្នាំ២០១៦ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សៅសុខា អគ្គ​មេប​ញ្ជ​ការ​រ​ង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​និង​ជាមេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស បាន​បើក​កិច្ច​ប្រ​ជុំត្រួត​ពិនិត្យ​ការ​ងារ​ការ​ពារ​ស​ន្តិសុខ, ផ្ស​ព្វ​ផ្សាយ​ពីស​ភាព​ការ​ណ៍ជាតិ-អន្ត​រ​ជាតិថ្មីៗ និង​ដាក់ផែន​ការ​ជាយុទ្ធ​សាស្រ្ត ដ​ល់ប​ណ្តាអង្គ​ភាព​ជំនាញ អង្គ​ភាព​ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានី-ខេត្ត ប​ម្រើឲ្យ​ប្រ​តិប​ត្តិការ​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់។ វ​ត្ត​មាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំនេះមាន ឯកឧត្ត​មឧត្ត​ម​សេនីយ៍ មេប​ញ្ជាការ​រ​ង នាយ​រ​ង សេនាធិការ ស្ន​ង​ការ នាយ​ក​សាលា មេប​ញ្ជាការ-មេប​ញ្ជាការ​រ​ង​ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានី-ខេត្ត នាយ​ការិយាល័យ​ចំណុះ ប​ញ្ជាការ​ដ្ឋាន​ព្រ​ម​ទាំង​មេប​ញ្ជាការ​ក​ង​វ​រ​សេនាតូច​ក​ង​រាជអាវុធ​ហ​ត្ថ។       

          ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សៅសុខា បាន​មាន​ប្រ​សាស​ន៍ថា ការ​កិច្ច​ប្រ​ជុំនេះ ផ្តោត​លើការ​ប្រ​គ​ល់ ភារ​កិច្ច ពីការ​ប្រ​តិប​ត្តិ តួនាទីជំនាញ រ​ប​ស់ក​ង​រាជអាវុធ​ហ​ត្ថ ដែល​មិនអាច​កាត់ផ្តាច់បាន​ពីការ​ងារ​ក​សាង​ក​ម្លាំង ហើយ​ក៏មិនអាច​កាត់ផ្តាច់បាន​ពីការ​ងារ​ធានាផ្គ​ត់ផ្គ​ង់ ម​ធ្យោបាយ ភ​ស្តុភារ បាន​ដែរ។ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មេប​ញ្ជាការ​បាន​ប​ន្ថែម​ថា ការ​ប្រ​ជុំនេះដើម្បីមាន​មូល​ដ្ឋាន​ក្នុង​ការ​ប្រ​តិប​ត្តិ តួនាទី ភារ​កិច្ច រ​ប​ស់ក​ង​រាជអាវុធ​ហ​ត្ថ ជាពិសេស​មេប​ញ្ជាការ និង​នាយ​ទាហាន​ទ​ទួល​ខុស​ត្រូវ​តាម​ប​ណ្តាផ្នែក​តាម​ប​ណ្តា ជំនាញ​និង​វិស័យ​នីមួយៗ ត្រូវ​ក្តាប់ឲ្យ​បាន​នូវ​ភារ​កិច្ច​ដែល​ខ្លួន ត្រូវ​ធ្វើ ជាមួយ​នឹង​កិច្ច​ការ​ងារ​ដែល​ខ្លួន​មិន​ត្រូវ​ធ្វើ​និង​ត្រូវ​ជៀស​វាង។ ឯកឧត្ត​ម ​ក៏បាន​ជំរុញឲ្យ​មាន​ស​ក​ម្ម​ភាព​ខ្លាំង​ក្លាថែម​ទៀត និងឲ្យ​ត​ម្លៃការ​ងារ​ជំនាញ ព័ត៌មាន​ស​ន្តិសុខ ទាំង​នៅក្នុង​និង​ក្រៅប្រ​ទេសឬពីក្រៅប្រ​ទេស​ម​ក​ក្នុង​ប្រ​ទេស តាម​ដាន​និង​សំអាត​គឺមិន ទុកឲ្យ​ពួក​ភាវ​រ​ក​រអាច​យ​ក​ទឹក​ដីក​ម្ពុជាធ្វើស​ក​ម្ម​ភាព​បាន​ជាដាច់ខាត នេះជាកិច្ច​ការ​ដ៏មាន​សារៈសំខាន់ចំប​ង ទី១ បំរើឲ្យ​ប្រ​តិប​ត្តិការ​រ​ប​ស់ក​ង​រាជអាវុធ​ហ​ត្ថ​មាន​ប្រ​សិទ្ធិភាព​ខ្ព​ស់។ ក្នុង​នោះដែរ ឯកឧត្ត​ម ក៏បាន​ជំរុញឲ្យ​គ្រ​ប់​ប​ណ្តាអង្គ​ភាព​ក​ង​រាជអាវុធ​ហ​ត្ថ​តាម​ខេត្ត ត្រូវអប់រំ ព​ន្យ​ល់ ឲ្យ​យ​ល់ច្បាស់ពីប្រ​យោជ​ន៍ និង​សារៈសំខាន់ នៃការ​ងារ​ព័ត៌មាន​ដ​ល់ជំនាញ ដើម្បីវាយ​ត​ម្លៃ និង​មាន​វិធាន​ការ​ណ៍ដោះស្រាយ​បាន​ទាន់ស​ភាព​ការ​ណ៍។ ឯកឧត្ត​ម ក៏បាន​ព្រ​មាន​ដ​ល់អាវុធ​ហ​ត្ថ​ណាដែល​ប្រើប្រាស់គ្រឿង​ញៀន និង​មាន​ភ​ស្តុតាង​ច្បាស់លាស់ ស្ថិត​ក្នុង​ឋាន​ន្ត​រ​ស​ក្តិណាក៏ដោយ​​នឹង​ត្រូវ​ល​ប់ឈ្មោះចេញ​ពីប​ញ្ជីក​ង​រាជអាវុធ​ហ​ត្ថ​ភ្លេម​ដោយ អនុវ​ត្ត​រ​ប​ប​ស​មូហ​ភាព បុគ្គ​ល​ជាអ្ន​ក​ទ​ទួល​ខុស​ត្រូវ។ ជាមួយ​នោះដែរ ត្រូវ​ធ្វើការ​ត្រួត​ពិនិត្យ និងអនុវ​ត្ត​ច្បាប់ ចំពោះ អាវុធ​ហ​ត្ថ​ណា ដែល​ប្រើប្រាស់ ឬរ​ក្សាទុកអាវុធ​ខុស​ច្បាប់ ព្រ​ម​ទាំង​ត្រូវ​ត្រួត​ពិនិត្យអាវុធ​ហ​ត្ថ​ណា ដែលអវ​ត្ត​មាន​យូពីអង្គ​ភាព និង​គ្មាន​មូល​ហេតុ ក៏ត្រូវ​បាន​ល​ប់ចេញ​ពីប​ញ្ជីផ​ង​ដែរ ព្រ​ម​ជាមួយ​នោះ ក៏បាន​ព្រ​មាន​ចំពោះអាវុធ​ហ​ត្ថ​ណា ដែល​យ​ក​តួនាទីរ​ប​ស់ខ្លួន ទៅប​ទ​ល្មើស ប្រ​ព្រឹត្តអំពើពុក​រ​លួយ ពិសេស​នៅក្នុង​ប​ទ ល្មើស គ្រឿង​ញៀន។ ឯកឧត្ត​ម មេប​ញ្ជាការ ជំរុញឲ្យអាវុធ​ហ​ត្ថ​ទាំងអស់ ត្រូវ​ចូល​រួម អនុវ​ត្ត​ច្បាប់ ច​រាច​រ​ណ៍ផ្លូវ​គោក ទាំងអស់គ្នា។

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សៅសុខាប្រ​ជុំត្រូត​ពិនិត្យ​ការ​ងារ​ការ​ពារ​ស​ន្តិសុខ​ផ្ស​ព្វ​ផ្សាយ​ពីស​ភាព​ការ​ណ៍ថ្មីៗនិង​លើក​ទិស​ដៅការ​ងារ​ជាយុទ្ធ​សាស្រ្ត​ស​ម្រាប់ប្រ​តិប​ត្តិ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត