MOD

ព័ត៌មាន

ឯកឧត្ដ​ម​ មាស​ សាវ៉ន​ ត្រួត​ពិនិត្យ​ និង​រៀប​ចំ​វាស់ដី​ជាក់​ស្ដែង​នៅ​ក្នុង​អតីត​ម​ជ្ឈ​ម​ណ្ឌ​ល​អភិវ​ឌ្ឍ​យោធិន​ពិការ​៣១៧​គៀន​ស្វាយ​

       អនុវ​ត្ត​ន៍​ទៅ​តាម​ចំណារ​ឯក​ភាព​ដ៍​ខ្ព​ង់​ខ្ព​ស់​រ​ប​ស់​ស​ម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​លើ​លិខិត​ស្នើ​សុំ​សិទ្ធិ​គ្រ​ប់​គ្រ​ង​ដី​ អតីត​ម​ជ្ឈ​ម​ណ្ឌ​ល​អភិវ​ឌ្ឍ​យោ​ធិន​ពិការ​ ៣១៧​គៀន​ស្វាយ​ រ​ប​ស់​ ឯកឧត្ដ​ម​ នាយឧត្ដ​ម​សេនីយ៍​ គ​ន់​ គីម​ អគ្គ​លេខាធិការ​ ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ ទៅ​អោយ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​។​នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​ក​ក្ដ​ដា​ ឆ្នាំ​២០១៦ ​នេះ​ឯកឧត្ដ​ម​ នាយឧត្ដ​ម​សេនីយ៍​ មាស​ សាវ៉ន​ អគ្គ​នាយ​ក​ អគ្គ​នាយ​ដ្ឋាន​យោធ​សេវា​ តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់​ឯក​ឧ​ត្ដ​ម​នាយឧត្ដ​ម​សេនីយ៍​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ត្រួត​ពិនិត្យ​ និង​រៀប​ចំ​វាស់​ដី​ជាក់​ស្ដែង​នៅ​ក្នុង​អតីត​ម​ជ្ឈ​ម​ណ្ឌ​ល​អភិវ​ឌ្ឍ​យោ​ធិន​ពិការ​៣១៧​គៀន​ស្វាយ​ដើម្បី​ត្រៀម​បំរុង​សំរាប់​ប្រ​គ​ល់​ជូន​ទៅ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​នា​ពេល​ខាង​មុខ​។​ វ​ត្ត​មាន​ចូល​រួម​ ឯកឧត្ដ​ម​ អគ្គ​នាយ​ក​រ​ង​ អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា​, ឯកឧត្ដ​ម​ប្រ​ធាន​ម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិការ​ ៣១៧​តាកែន​កោះស្លា​,ឯកឧត្ដ​ម​តំណាង​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ និង​តំណាង​នាយ​ក​ដ្ឋាន​វិស្វ​ក​ម្ម​ក្រ​សួង​ ការ​ពារ​ជាតិ​។
      ក្នុង​ឱកាស​នោះ​ ឯកឧត្ដ​ម​ នាយ​ឧត្ដ​ម​សេនីយ៍​ មាស​ សាវ៉ន​ បាន​ប្រ​គ​ល់​ភារ​កិច្ច​ជូន​ដ​ល់​នាយ​ក​ដ្ឋាន​វិស្វ​ក​ម្ម​ ក្រ​សួង​ការ​ពារ​ជាតិ​ដែល​ជា​ភាគី​គ្រ​ប់​គ្រ​ង​សារ​ពើភ័ណ្ឌ​រ​ប​ស់​ក្រ​សួង​ដើម្បី​ធ្វើ​ការ​វាស់​វែង​ជាក់​ស្ដែង​ទៅ​លើ​ទំហំដី​ដែល​បាន​កំណ​ត់​ដោយ​ប្រើ​ម៉ាស៊ីន​ GPS​ ដោយ​រួម​ជា​មួយ​តំណាង​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ គឺ​ក្នុង​ន័យ​ប​ង្ហាញ​នូវ​ទំហំ​ជាក់​ស្ដែង​ឲ្យ​បាន​ទ​ទួល​ស្គាល់​ទាំងអស់​គ្នា​ដែល​មាន​ទំហំ​ចំនួន​២ហិក​តា​ ៣៧អា​។

      ឯកឧត្ដ​ម​ នាយឧត្ដ​ម​សេនីយ៍​ មាស​ សាវ៉ន​ តាង​នាម​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​ការ​ដឹក​នាំ​ដ៏​ឈ្លៀស​វៃ​រ​ប​ស់​ស​ម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ព្រះ​រាជាណាច​ក្រ​ក​ម្ពុជា ​ដែល​ស​ម្តេច​គិត​គូរ​ដ​ល់​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​គ្រ​ប់​ពេល​វេលា ហើយ​នេះ​ជា​គោល​ដៅ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​កែ​ស​ម្រួល​លិខិត​ប​ទ​ដ្ឋាន​នានា​រ​ប​ស់​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ឲ្យ​មាន​ល​ក្ខ​ណៈ​ឯក​រាជ្យ​មាន​ស្វ័យ​ភាព​ហិរ​ញ្ញ​វ​ត្ថុ​ ។ ​ជា​ពិសេស​រៀប​ចំ​ជា​យុទ្ធ​សាស្ត្រ​យូរ​អង្វែង​ដើម្បី​ឲ្យ​ការ​គ្រ​ប់​គ្រ​ង​ការ​ថែរ​ក្សា​ ការ​ពារ​ផ​ល​ប្រ​យោជ​ន៏​អតីត​យុទ្ធ​ជ​ន​និង​គ្រួសារ​អតីត​យុទ្ធ​ជ​ន​ដែល​បាន​លះប​ង់​ក​ម្លាំង​កាយ​ចិត្ត​និង​អាយុ​ជីវិត​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ជាតិ​មាតុភូមិ​ក​ន្ល​ង​ម​ក​ឲ្យ​មាន​និរ​ន្ត​ភាព ត​ម្លាភាព​ ប្រ​សិទ្ធ​ភាព​ និង​ភាព​ស័កិ្ត​សិទ្ធិ​ ៕​             

ឯកឧត្ដ​ម​ មាស​ សាវ៉ន​ ត្រួត​ពិនិត្យ​ និង​រៀប​ចំ​វាស់ដី​ជាក់​ស្ដែង​នៅ​ក្នុង​អតីត​ម​ជ្ឈ​ម​ណ្ឌ​ល​អភិវ​ឌ្ឍ​យោធិន​ពិការ​៣១៧​គៀន​ស្វាយ​
ឯកឧត្ដ​ម​ មាស​ សាវ៉ន​ ត្រួត​ពិនិត្យ​ និង​រៀប​ចំ​វាស់ដី​ជាក់​ស្ដែង​នៅ​ក្នុង​អតីត​ម​ជ្ឈ​ម​ណ្ឌ​ល​អភិវ​ឌ្ឍ​យោធិន​ពិការ​៣១៧​គៀន​ស្វាយ​
ឯកឧត្ដ​ម​ មាស​ សាវ៉ន​ ត្រួត​ពិនិត្យ​ និង​រៀប​ចំ​វាស់ដី​ជាក់​ស្ដែង​នៅ​ក្នុង​អតីត​ម​ជ្ឈ​ម​ណ្ឌ​ល​អភិវ​ឌ្ឍ​យោធិន​ពិការ​៣១៧​គៀន​ស្វាយ​
ឯកឧត្ដ​ម​ មាស​ សាវ៉ន​ ត្រួត​ពិនិត្យ​ និង​រៀប​ចំ​វាស់ដី​ជាក់​ស្ដែង​នៅ​ក្នុង​អតីត​ម​ជ្ឈ​ម​ណ្ឌ​ល​អភិវ​ឌ្ឍ​យោធិន​ពិការ​៣១៧​គៀន​ស្វាយ​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត