MOD

ព័ត៌មាន

ឯកឧត្ត​ម មាស សាវ៉ន ធ្វើប​ឋ​ក​ថា នៅក​ង​រាជអាវុធ​ហ​ត្ថ

      ថ្មីៗ​នេះ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏​ មាស​ សាវ៉ន​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា​ និង​ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក​ នាង​ អេង​ អគ្គ​នាយ​ក​រ​ង​ អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា​ និង​ជានាយ​ក​ នាយ​ក​ដ្ឋាន​អប់រំ​ចិត្ត​សាស្ត្រ​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ទៅ​ធ្វើ​ប​ឋ​ក​ថា​ស្តីពី​ស​ភាព​ការ​ណ៏​ជាតិ​ អន្ត​រ​ជាតិ​  តួនាទី​ខ.ភ.ម​ និង​ន​យោ​បាយ​ឈ្នះ​ !​ ឈ្នះ !​ រ​ប​ស់​ស​ម្តេច​តេជោ​ ហ៊ុន សែន​ ជូន​ដ​ល់​វ​គ្គ​បំប៉ន​នាយ​ទាហាន​ក​ង​រាជអាវុធ​ហ​ត្ថ​ថ្នាក់​ឧត្ត​ម​សេនីយ៏​ឆ្នាំ​២០១៦​ ដែល​មាន​ចំនួន​ ២៨​នាក់​។
      ចំពោះ​ស​ភាព​ការ​ណ៏​សាក​ល​លោក​ ឯកឧត្ត​ម​ មាស​ សាវ៉ន​ បាន​លើក​ឡើង​នូវ​ប​ញ្ហា​អន្ត​រ​ជាតិ​ដែល​បាន​នឹង​កំពុង​កើត​ឡើង​នៅ​ក្នុង​តំប​ន់​អឺរ៉ុប​,តំប​ន់​ម​ជ្ឈឹម​បូព៌ា​,​តំប​ន់​ អាស៊ី​ប៉ាស៊ីហ្វិក​ និង​តំប​ន់​អាស៊ី​អាគ្នេយ៏​ដែល​ទ​ទួល​រ​ង​នូវ​អំពើ​ភេវ​រ​ក​ម្ម​ហើយ​ថ្មីៗ​នេះ​វិប​ត្តិ​នៃ​ការ​ដ​ក​ខ្លួន​រ​ប​ស់​ច​ក្រ​ភ​ព​អង់គ្លេស​ពី​ស​ហ​ភាពអឺរ៉ុប​។​ហើយ​ប​ច្ចុប្ប​ន្ន​សាក​ល​លោក​កំពុង​មាន​ការ​ប​ត់បែន​ចំរូង​ចំរាស់​ដែល​ពុំទាន់​ដោះស្រាយ​បាន​ជា​ពិសេស​ការ​ប្រ​កួត​ប្រ​ជែង​ខាង​សេដ្ឋ​កិច្ច​ ពាណិជ្ជ​ក​ម្ម​ និង​វិនិយោគ​។​ការ​ដ​ណ្ដើម​ភូមិ​សាស្ត្រ​ដែល​សំបូរ​ធ​ន​ធាន​ធ​ម្ម​ជាតិ​ ជំលោះ​ស​ង្គ្រាម​ស៊ីវិល​ ជំលោះ​ដ​ណ្ដើម​ទឹក​ដី​ ការ​គំរាម​ដោយ​អំពើ​ភេរ​វ​ក​ម្ម​ប​ញ្ហា​អាវុធ​នុយ​ក្លេអ៊ែរ​ និង​គ្រោះ​ធ​ម្ម​ជាតិ​។​ដោយ​ឡែក​ស​មាគ​ម​ន៏​អាស៊ាន​ក៏​កំពុង​ប្រ​ឈ​ម​នឹង​ការ​មាន​ប​ណ្ដាញ​ភេវ​រ​ក​ម្ម​ ការ​ធ្វើ​អន្តោ​ប្រ​វេស​ន៏​ ប​ញ្ហា​ស​ន្តិសុខ​ដែន​ស​មុទ្រ​ ហើយ​ថ្មីៗ​នេះ​ប​ញ្ហា​ស​មុទ្រ​ចិន​ខាង​ត្បូង​ក៏​ជា​ការ​ដ​ណ្ដើម​តួនាទី​រ​ប​ស់​ប្រ​ទេស​ម​ហា​អំណាច​ក្នុង​តំប​ន់​ផ​ង​ដែរ​។ ឯកឧត្ត​ម​ ក៏​បាន​ប​ន្ត​ទៀត​ថា​៖ ចំពោះ​ព្រឹត្តិការ​ក្នុង​ ប្រ​ទេស​ក​ម្ពុជា​ក៏​កំពុង​ទ​ទួល​ឥទ្ធិព​ល​ពី​ប​ណ្តា​ប្រ​ទេស​ម​ហាអំណាច​និង​ពី​ប​ណ្តា​ប្រ​ទេស​ក្នុង​តំប​ន់​ទាំង​នោះ​ផ​ង​ដែរ​ ។ តែ​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្តេច​តេជោ ​ហ៊ុន​ សែន​ ជា​ប្រ​មុខ​នៅតែ​ប​ន្ត​ការ​រ​ក្សា​នូវ​ស​ន្តិសុខ​និង​ស្ថេរ​ភាព​ន​យោបាយ​ស​ង្គ​ម​រួម​ជាមួយ​នឹង​ការ​អភិវ​ឌ្ឍ​ន៏​ឥត​ឈ​ប់​ឈ​រ​ទោះបី​មាន​ជ​ន​អគ​តិ​មួយ​ចំនួន​មាន​បំណ​ង​បំផ្លាញ​ស​មិទ្ធិផ​ល​ទាំង​នេះ​តាម​រ​យៈ​ការ​នាំ​ ចូល​នៅ​វិធី​ធ្វើ​ប​ដិវ​ត្ត​ន៏​ព​ណ៌​ក៏​ដោយ​ ។ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ មាស​ សាវ៉ន​ បាន​ប​ញ្ជាក់​ប​ន្ត​ទៀត​ថា​៖តួនាទី​ស្នូល​រ​ប​ស់​ខ.ភ.ម​គឺ​មាន​ភារ​កិច្ច​ការ​ពារ​ជាតិ​ សាស​នា​ ព្រះ​ម​ហាក្ស​ត្រ​ និង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ស​ហ​ការ​ជាមួយ​ស្ថាប័ន​នានា​ដើម្បី​ចូល​រួម​អភិវ​ឌ្ឍ​ន៏​ប្រ​ទេស​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​អន្ត​រ​ជាតិ​។​ ខ.ភ.ម ត្រូវ​ ចាំ​បាច់​មាន​ការ​ហ្វឹក​ហ្វឺន​ប​ណ្ដុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ជា​ប្រ​ចាំ​ដើម្បី​ព​ង្រឹង​ស​ម​ត្ថ​ភាព​ការ​ពារ​ព្រំដែន​ ទ​ប់​ស្កាត់​ និង​ប​ង្ក្រាប​ឧក្រឹដ្ឋ​ឆ្ល​ង​ដែន​ និង​ប្រ​ឆាំង​អំពើ​ភេរ​វ​ក​ម្ម​នានា​ ហើយ​ក្នុង​នោះ​ក​ង​រាជ​អាវុធ​ហ​ត្ថ​ក៏​មាន​តួនាទី​និង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រ​ក្សា​ស​ណ្ដាប់​ធ្នាប់​ និង​រ​បៀប​រៀប​រ​យ​ស​ង្គ​ម​ផ​ង​ដែរ​ ៕​ 

ឯកឧត្តម មាស សាវ៉ន ធ្វើបឋកថា នៅកងរាជអាវុធហត្ថ
ឯកឧត្តម មាស សាវ៉ន ធ្វើបឋកថា នៅកងរាជអាវុធហត្ថ
ឯកឧត្តម មាស សាវ៉ន ធ្វើបឋកថា នៅកងរាជអាវុធហត្ថ
ឯកឧត្តម មាស សាវ៉ន ធ្វើបឋកថា នៅកងរាជអាវុធហត្ថ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត