MOD

ព័ត៌មាន

នាយឧត្ត​ម​សេនីយ៍ ​គ​ន់​ គីម​ ជួប​​ស​មាជិក​អតីត​យុទ្ធ​ជ​ន​នៅ​កំព​ង់ឆ្នាំង​

       ក្នុង​កិច្ច​សំណេះ​សំណាល​ជាមួយ​អតីត​យុទ្ធ​ជ​ន​នា​ស្រុក​ប​រិបូរ​ណ៍​ ខេត្ត​កំព​ង់ឆ្នាំង​ កាល​ពីព្រឹក​ថ្ងៃទី០១ ខែ​សីហា​ ក​ន្ល​ង​ម​ក​នេះ​ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ ក្នុង​នាម​អគ្គ​លេខា​ធិការ​ ស​មា​គ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​បាន​អំពាវ​នាវ​ដ​ល់​ស​មាជិក​គ្រួសារ​អតីត​យុទ្ធ​ជ​ន​ទាំងអស់​ត្រូវ​ប​ន្ត​រួម​សាម​គ្គី​គ្នា​ជា​ធ្លុង​​​មួយ​ដើម្បី​រ​ក្សា​ស​មិទ្ធ​ផ​ល​ និង​ដំបូល​ស​ន្តិភាព​ ដែល​ដឹក​នាំដោយ​ស​ម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​។​

      នៅ​ចំពោះ​មុខ​អតីត​យុទ្ធ​ជ​ន​ប្រ​មាណ​ជាង​ ៥០០នាក់​ នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​គូស​ប​ញ្ជាក់​ថា​ «អតីត​យុទ្ធ​ជ​ន​ត្រូវ​ចូល​រួម​ជាមួយ​អាជ្ញាធ​រ​មូល​ដ្ឋាន​ ក​ម្លាំង​មាន​ស​ម​ត្ថ​កិច្ច​ ដើម្បី​ថែរ​ក្សា​ភូមិ​ឃុំមាន​សុវ​ត្ថិភាព​ ហើយ​ប្រ​ឆាំង​ដាច់​ខាត​រាល់​ទ​ង្វើអគ​តិ​ ញុះញ​ង់​ ការ​ប​ង្ក​ហេតុ​ ដែល​នាំ​ឲ្យ​ស​ង្គ​ម​ជាតិ​បែក​បាក់​»​។​

      ក្នុង​កិច្ច​សំណេះ​សំណាល​នេះ​ដែរ​ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​លើក​ឡើង​ពី​ត​ម្លៃ​ស​ន្តិភាព​ និង​ផ​ល​លំបាក​ជា​ច្រើន​ទៀត​មុន​នឹង​ស្វែង​រ​ក​បាន​ស​ន្តិភាព​ដូច​ពេល​​ប​ច្ចុប្ប​ន្ន​។​ នាយ​ឧត្ត​ម​សេនីយ៍​ គូស​ប​ញ្ជាក់​ថា​ស​ន្តិភាព​ ដែល​កំពុង​គ្រ​ប​ដ​ណ្ត​ប់​ពាស​ពេញ​ផ្ទៃ​ប្រ​ទេស​នា​ពេល​ប​ច្ចុប្ប​ន្ន​គឺ​រ​ក​ម​ក​បាន​ដោយ​ការ​បូជា​អស់​ក​ម្លាំង​កាយ​ចិត្ត​រ​ប​ស់​ឥស្ស​រ​ជ​ន​ជាន់​ខ្ព​ស់​ក​ម្ពុជា​ ក្នុង​នោះ​ស​ម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​លះប​ង់​ស​ព្វ​បែប​យ៉ាង​ដើម្បី​បុព្វ​ហេតុ​ស​ន្តិភាព​នេះ​សូម្បី​តែ​ជីវិត​ក៏​បាន​យ​ក​ទៅ​ធ្វើ​ជា​ដើម​ទុន​ផ​ង​ដែរ​។​

      នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​ប​ញ្ជាក់​ថា​ដើម្បី​ប​ញ្ច​ប់​ស​ង្រ្គាម​នាំ​ម​ក​នូវ​សុខ​ស​ន្តិភាព​ជូន​ប្រ​ជាជ​ន​ ស​ម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ស​ម្រេច​ចិត្ត​ប្រ​ថុយ​ប្រ​ថាន​ចូល​ច​រ​ចា​ ដោយ​ផ្ទាល់​ជាមួយ​មេដឹក​នាំ​ និង​ទាហាន​ខ្មែរ​ក្រ​ហ​ម​នាំ​យ​ក​ពួក​គេ​ចូល​ម​ក​រួម​រ​ស់​ជាមួយ​រាជ​រ​ដ្ឋាភិបាល​។​ ប​ន្ទាប់​ពី​ការ​ច​រ​ចា​នោះ​ហើយ​ដែល​ក​ម្ពុជា​ស្គាល់​នូវ​ព​ន្លឺ​ស​ន្តិភាព​ ពេញ​លេញ​ចាប់​ពី​ឆ្នាំ១៩៩៨​ម​ក​។​

      អគ្គ​លេខាធិការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ បាន​រំលឹក​ទៅ​ដ​ល់​អតីត​យុទ្ធ​ជ​ន​ ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា​គ្រ​ប់​រូប​ត្រូវ​ចូល​រួម​ថែរ​ក្សា​ស​ន្តិភាព​ ដើម្បី​ការ​រ​ស់នៅ​មាន​ភាព​សុខ​សាន្ត​ និង​ផ្ត​ល់​ឱកាស​ឲ្យ​ស​ង្គ​ម​ជាតិ​ទ​ទួល​បាន​ការ​អភិវ​ឌ្ឍ​ន៍​ជា​ប​ន្ត​ប​ន្ទាប់​៕

នាយឧត្ត​ម​សេនីយ៍ ​គ​ន់​ គីម​ ជួប​​ស​មាជិក​អតីត​យុទ្ធជន​នៅ​កំព​ង់ឆ្នាំង​
នាយឧត្ត​ម​សេនីយ៍ ​គ​ន់​ គីម​ ជួប​​ស​មាជិក​អតីត​យុទ្ធជន​នៅ​កំព​ង់ឆ្នាំង​
នាយឧត្ត​ម​សេនីយ៍ ​គ​ន់​ គីម​ ជួប​​ស​មាជិក​អតីត​យុទ្ធជន​នៅ​កំព​ង់ឆ្នាំង​
នាយឧត្ត​ម​សេនីយ៍ ​គ​ន់​ គីម​ ជួប​​ស​មាជិក​អតីត​យុទ្ធជន​នៅ​កំព​ង់ឆ្នាំង​
នាយឧត្ត​ម​សេនីយ៍ ​គ​ន់​ គីម​ ជួប​​ស​មាជិក​អតីត​យុទ្ធជន​នៅ​កំព​ង់ឆ្នាំង​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត