MOD

ព័ត៌មាន

ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែក​ក្ក​ដា និង​ទិស​ដៅខែសីហា ២០១៦

ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែក​ក្ក​ដា និង​ទិស​ដៅអនុវ​ត្ត​ខែសីហា ឆ្នាំ២០១៦ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០៤ ខែ​សីហា​នេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយ ឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ។
ក្នុង​រ​បាយ​ការ​ណ៍​បូក​ស​រុប​បានឲ្យ​ដឹង​ថា ក្នុង​ខែក​ក្ក​ដា ឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះ ខ.ភ.ម បាន​ប​ន្ត​ធ្វើការ​កែ ស​ម្រួល​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន និង​ប​ណ្តាកោះ​មួយ​ចំនួន កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំ ដែន​ធ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល​និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំ ព្រ​ម​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង ដោះ ស្រាយ​ប​ញ្ហា​ផ្សេងៗដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត ច្បាប់ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ ការ​ពារ​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់​សាធារ​ណៈ ការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានា ពិធីបុណ្យ​ផ្សេងៗបាន​ល្អ​ប្រ​សើរ។
ក្រៅពីអនុវ​ត្ត​ភារ​កិច្ច​ច​ម្ប​ង​ខាង​លើ ខ.ភ.ម បាន​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ការ​ងារ​ហ្វឹក​ហ្វឺន​​​ និងអប់រំចិត្ត​សាស្ត្រ ការអនុវ​ត្ត​បែប​ប​ទ​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗ ការ​ងារ​ធានា​ភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ និង​គ្រឿង​បំពាក់​ស​ម្ភារៈប​ច្ចេក​ទេស ការ​ងារ​គ្រ​ប់គ្រ​ង​និង​ប្រើប្រាស់​ប​ណ្តាញ​ទំនាក់ទំន​ង​ប​ញ្ជូន​សារ ការ​ងារ​ក​សាង​ប​ណ្តាញ​ផ្លូវ​គ​ម​នាគ​ម​ន៍ ស្ពាន លូ និង​សំណ​ង់នានាគ្រ​ប់ប្រ​ភេទ ព្រ​ម​ទាំង​ការ​ងារ​ផ្សេងៗទៀត ដើម្បីប​ង្កើន​ប្រ​សិទ្ធ​ភាព​ការ​ងារ។
 ជាមួយ​គ្នានេះ អង្គ​ប្រ​ជុំពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នាប្រ​ក​ប​ដោយ​មាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅលើខ្លឹម​សារ រ​បាយ​ការ​ណ៍ បូក​ស​រុប​ការ​ងារ​ខែក​ក្ក​ដា និង ទិស​ដៅ អនុវ​ត្ត​ខែសីហា ឆ្នាំ២០១៦ ដើម្បីប​ន្ត​ចូល​រួមអនុវ​ត្ត​ន៍ ភារ​កិច្ច​អោយ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អប​ន្ថែម​ទៀត ៕ ប​ន្ទាប់ពីកិច្ច​ប្រ​ជុំប្រ​ចាំខែ ឯកឧត្ត​ម នាយឧត្ត​ម សេនីយ៍ ឈុំ សុជាតិ អ្ន​ក​នាំពាក្យ​ក្រ​សួង ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ ប​ញ្ជាក់ប​ន្ថែម​លើខ្លឹម​សារ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែលអង្គ​ប្រ​ជុំបាន​ធ្វើការ​ពិភាក្សាប​ន្ថែម​ក្នុង​នោះរួម​មាន ៖ ប​ញ្ហាទំនាស់ដីធ្លីជាមួយ​ប្រ​ជាព​ល​រ​ដ្ឋ​ក​ន្ល​ង​ម​ក ត្រូវ​បាន​រ​ក​ឃើញ​មូល​ហេតុថា៖ ដោយ​សារអង្គ​ភាព​មិន​ទាន់បាន​ចុះប​ញ្ជីសារ​ពើភ័ណ្ឌ​រ​ប​ស់​អង្គ​ភាព​ជាស​ម្ប​ត្តិរ​ដ្ឋ ។ ទាក់ទ​ង​និង​ការ​ធ្វើ​អត្ត​ស​ញ្ញាណ​ប័ណ្ណ​​ ប្រ​ជាជ​ន​ក​ន្ល​ង​ម​ក ឯកឧត្ត​ម បានអោយ​ដឹង​ថា ៖ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​ធ្វើ អត្ត​ស​ញ្ញាណ​ប័ណ្ណ​​ បាន​ចំនួន ៩០% ហើយ នៅស​ល់តែចំនួន ជិត ៧ពាន់ នាក់ទៀត​​ប៉ុណ្ណោះ។ ទ​ន្ទឹម​នេះក្រ​សួង​ការ​ពារ​ជាតិបាន​ជ​ម្រុញឲ្យ ខ.ភ.ម​ទាំងអស់ ប​ន្ត​ទៅធ្វើអត្ត​ស​ញ្ញាណ​ប័ណ្ណ​ប្រ​ជាជ​នអោយ បាន​គ្រ​ប់ៗគ្នា ដើម្បីទៅចូល​រួម​ចុះឈ្មោះបោះឆ្នោត ឲ្យ​បាន​ទាន់ពេល​វេលា​ដែល​គ្រោង​នឹង ប្រ​ព្រឹត្តិទៅនៅដើម​ខែក​ញ្ញាខាង​មុខ។ ឯកឧត្ត​ម ឈុំ សុជាតិ ប​ន្ត​ថា៖ ខ​ភ​ម​ចូល​រួម​គាំទ្រ​គោល​ន​យោ​បាយ រ​ប​ស់រ​ដ្ឋាភិបាល និង ស​ក​ម្ម​ភាព​រ​ប​ស់ស​ម្តេច តេជោ ហ៊ុន សែន ក្នុង​ការ​ចុះមូល​ដ្ឋាន ។ ក្នុង​ន័យ​នេះ​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ ក៍ត្រូវ​ចុះតាមអង្គ​ភាព​ក​ង​ទ័ព​ដែល​តាម​គំរូរ​ប​ស់ស​ម្តេច​តេជោ ដើម្បីតាម​ដាន​ការ​អនុវ​ត្ត​គោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល និង​គោល​ន​យោបាយ​ការ​ពារ​ជាតិ៕

ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែក​ក្ក​ដា និង​ទិស​ដៅខែសីហា ២០១៦
ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែក​ក្ក​ដា និង​ទិស​ដៅខែសីហា ២០១៦
ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែក​ក្ក​ដា និង​ទិស​ដៅខែសីហា ២០១៦
ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែក​ក្ក​ដា និង​ទិស​ដៅខែសីហា ២០១៦
ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែក​ក្ក​ដា និង​ទិស​ដៅខែសីហា ២០១៦
ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែក​ក្ក​ដា និង​ទិស​ដៅខែសីហា ២០១៦
ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែក​ក្ក​ដា និង​ទិស​ដៅខែសីហា ២០១៦

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត