MOD

ព័ត៌មាន

ឯ.ឧ រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិឥណ្ឌូនេស៊ីទ​ស្ស​ន​កិច្ច​ក​ម្ពុជា

គ​ណៈប្រ​តិភូជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិ ​នៃសាធារ​ណ​រ​ដ្ឋឥណ្ឌូនេស៊ី ដឹក​នាំ​ដោយ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ រីយ៉ាមីហ៊្សាដ រីយ៉ាកូដូ (Ryamizard Ryacudu) រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​​ឥណ្ឌូនេស៊ី បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅ​ព្រះរាជាណាច​ក្រ​ក​ម្ពុជារ​យៈពេល​បីថ្ងៃ គិត​ចាប់ពីថ្ងៃទី០៩ ដ​ល់ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៦។
ក្នុងឱកាសអញ្ជើញ​ម​ក​ដ​ល់ចំណ​តអាកាស​​​​យាន​ដ្ឋាន​អន្ត​រ​ជាតិ​​ភ្នំពេញ នា​រ​សៀល​​​​​​​​ថ្ងៃទី​០៩ ខែសីហានេះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ រីយ៉ាមីហ៊្សាដ រីយ៉ាកូដូ (Ryamizard Ryacudu)រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិឥណ្ឌូនេស៊ីត្រូវ​បាន​ការ​ប​ដិ​ស​ណ្ឋាកិច្ច​​ស្វាគ​ម​ន៍យ៉ាង​ក​ក់​ក្តៅ​ពី​សំណាក់ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិនិង​លោក​ជំទាវ​និង​ក៏មាន​វ​ត្ត​មាន​ផ​ង​ដែរ ឯ.ឧ ពីតូណូ ពួណូមូ (Pitono Purnomo)ឯកអគ្គ​រ​ដ្ឋ​ទូតឥណ្ឌូនេស៊ីប្រ​ចាំក​ម្ពុជាលោក​វ​រ​សេនីយ៍ឯក សូណារីយ៉ូ (SUNARYO) អនុព័ន្ធ​យោធាឥណ្ឌូនេស៊ី​ប្រ​ចាំ​ក​ម្ពុជានិងឯ.ឧ នាយ​ទាហាន​ជាន់ខ្ព​ស់នៃ ខ.ភ.ម ជាច្រើន​រូប​ទៀត។
ក្នុង​ខ​ណៈបំពេញ​ទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជានេះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ រីយ៉ាមីហ៊្សាដ រីយ៉ាកូដូ (Ryamizard Ryacudu) រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ​នៃសាធារ​ណ​រ​ដ្ឋ​ឥណ្ឌូនេស៊ីនឹងអញ្ជើញ​ចូល​ជួប​ពិភាក្សាទ្វេរ​ភាគីជាមួយ​នឹង​ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនាព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិប​ន្ទាប់ម​ក​នៅរ​សៀល​ថ្ងៃដ​ដែល​នេះដែរឯ.ឧ នាយឧត្ត​ម​សេនីយ៍ រីយ៉ាមីហ៊្សាដ រីយ៉ាកូដូ (Ryamizard Ryacudu) រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ​នៃសាធារ​ណ​រ​ដ្ឋ​ឥណ្ឌូនេស៊ីនឹងអញ្ជើញ​ចូល​ជួប​ស​ម្តែង​ការ​ជាមួយ​ស​ម្តេចអគ្គ​ម​ហាសេនាប​តី​តេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។

ឯ.ឧ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីទស្សនកិច្ចកម្ពុជា
ឯ.ឧ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីទស្សនកិច្ចកម្ពុជា
ឯ.ឧ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីទស្សនកិច្ចកម្ពុជា
ឯ.ឧ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីទស្សនកិច្ចកម្ពុជា

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត