MOD

ព័ត៌មាន

ជំនួប​ស​ម្ដេច​តេជោ ​ហ៊ុន​ សែន​ ជា​មួយ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌូនេស៊ី​

ស​ម្តេច​តេជោ​ ហ៊ុន​ សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ក​ម្ពុជា​ បាន​ទ​ទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ ឯកឧត្ដ​ម​ នាយឧត្ត​ម​សេនីយ៍​ រីយ៉ា​មីហ្សាដ​ រីយ៉ា​គូឌូ​ (Ryamizard​ Ryacudu)​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ ឥណ្ឌូ​នេស៊ី​ នៅ​វិមាន​ស​ន្តិភាព​ ។​

នា​ល្ងាច​ថ្ងៃ​ទី​១០​ ខែ​សីហា​ ប​ន្ទាប់​ពី​ប​ញ្ច​ប់​ជំនួប​ ឯកឧត្ត​ម​ កៅ​ គឹម​ហ៊ួន​ រ​ដ្ឋ​ម​ន្ត្រី​ប្រ​តិភូ​អម​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​បាន​ឱ្យ​ដឹង​ថា​ ឯកឧត្ដ​ម​ រីយ៉ាគូឌូ​ បាន​ជ​ម្រាប​ស​ម្ដេច​តេជោ​អំពី​ជំនួប​ពិភាក្សា​ការ​ងារ​ រ​វាង​ឯក​ឧត្ដ​ម​ ជាមួយ​ ឯកឧត្ដ​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ ដែល​បាន​ផ្តោត​ទៅ​លើ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​ការ​ពារ​ជាតិ​ ។​

ឯកឧត្ដ​ម​ រីយ៉ាគូឌូ​ ថ្លែង​ថា​ ឯកឧត្ដ​ម​ បាន​ឃើញ​ការ​រីក​ច​ម្រើន​យ៉ាង​ខ្លាំង​រ​ប​ស់​ប្រ​ទេស​ក​ម្ពុជា​ និង​បាន​កោត​ស​រ​សើរ​ដ​ល់​ការ​ដឹក​នាំ​រ​ប​ស់​ស​ម្តេច​តេជោ​ដោយ​ស​ម្តេច​បាន​ចាប់​ផ្តើម​ចេញ​ពី​កូន​ទាហាន​ រ​ហូត​ដ​ល់​បាន​ធ្វើ​ជា​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ប​ទ​ពិសោធ​ន៍​ក្នុង​ការ​ដឹក​នាំ​ ។​

ឯកឧត្ដ​ម​ រីយ៉ាគូឌូ​ ច​ង់​ឃើញ​ទំនាក់​ទំន​ង​ទ្វេ​ភាគី​លើ​វិស័យ​ការ​ពារ​ជាតិ​រ​ប​ស់​ប្រ​ទេស​ទាំង​ពីរ​ត្រូវ​បាន​ព​ង្រឹង​ប​ន្ថែម​ទៀត​ដោយ​សារ​ឥឡូវ​នេះ​ប្រ​ទេស​ទាំង​ពីរ​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ លើ​វិស័យ​ការ​ពារ​ជាតិ​ក្នុង​រ​យៈ​ពេល​ជាង​១០​ឆ្នាំ​ម​ក​ហើយ​តែ​លោក​ច​ង់​អោយ​មាន​ទំនាក់​ទំន​ង​កាន់​តែ​រឹង​មាំ​ប​ន្ថែម​ទៀត​ដែល​ក្នុង​នេះ​ឥណ្ឌូនេស៊ី​ច​ង់​ឱ្យ​មាន​កិច្ច​ស​ហ​ការ​ក្នុង​ការ​ផ្ត​ល់​ស​ម្ភារៈ​យោធា​មួយ​ចំនួន​ដ​ល់​ក​ម្ពុជា​ និង​ជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ទៅ​លើ​វិស័យ​លំហ​ស​មុទ្រ​ផ​ង​ដែរ​ ។​

ជា​ការ​ឆ្លើយ​ត​ប​ ស​ម្តេច​តេជោ​បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់​ប្រ​ទេស​ឥណ្ឌូនេស៊ី ​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ស្វែង​រ​ក​ស​ន្តិភាព​សំរាប់​ប្រ​ទេស​ក​ម្ពុជា​ក្នុង​ទ​ស​វ​ត្ស​រ៍​៨០​និង​ដើម​ទ​ស​វ​ត្ស​រ៍​៩០​ ដោយ​ពេល​នោះ​ប្រ​ទេស​ឥណ្ឌូនេស៊ី​ គឺ​ជា​ស​ហ​ប្រ​ធាន​នៃ​ស​ន្និសីទ​ទីក្រុង​ប៉ារីស​ ហើយ​ឥណ្ឌូនេស៊ី​ ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ផ​ង​ដែរ​ក្នុង​ការ​រ​ក្សា​ស​ន្តិភាព​អំឡុង​ស​ម័យ​អ៊ុន​តាក់​ ។​

ឆ្លើយ​ត​ប​ទៅ​នឹង​សំណើ​រ​ប​ស់​ឥណ្ឌូនេស៊ី​ ដែល​ច​ង់​ឱ្យ​មាន​អនុស្ស​រ​ណៈ​ នៃ​ការ​យោគ​យ​ល់​គ្នា​មួយ​ ដែល​មាន​ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទូលំ​ទូលាយ​លើ​វិស័យ​ការ​ពារ​ជាតិ​ ដែល​ក​ន្ល​ង​ម​ក​នេះ​ស​ម្តេច​ធ្លាប់​ថ្លែង​ហើយ​ថា​មាន​តែ​ប្រ​ទេស​ឥណ្ឌូនេស៊ី​តែ​មួយ​ប៉ុណ្ណោះ​ទេ​ដែល​បាន​ផ្ត​ល់​ការ​ហ្វឹក​ហ្វឺន​ និង​ប​ណ្តុះ​ប​ណ្តាល​ដ​ល់​ក​ង​ទ័ព​ពិសេស​រ​ប​ស់​ក​ម្ពុជា​ជាពិសេស​ក​ង​អង្គ​រ​ក្ស​រ​ប​ស់​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនោះ​ស​ម្តេច​តេជោ​ ហ៊ុន សែន​ បាន​គាំទ្រ​និង​ជំរុញ​ឱ្យ​ក្រ​សួង​ការ​ពារ​ជាតិ​ នៃ​ប្រ​ទេស​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា​ រៀប​ចំ​ឱ្យ​មាន​អនុស្ស​រ​ណៈ​នៃ​ការ​យោគ​យ​ល់​គ្នា​នោះ​ ។​

ជា​មួយ​នេះ​ដែរ​ ស​ម្តេច​តេជោ​ ប​ញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​១៩​ ខែ​សីហា ខាង​មុខ​នេះ​ ស​ម្តេច​នឹង​ដឹក​នាំ​គ​ណ​ប្រ​តិភូ​ទៅ​បំពេញ​ទ​ស្ស​ន​កិច្ច​នៅ​ប្រ​ទេស​ទីម័រ​ឡេស ​ចំ​ខួប​លើក​ទី៤៦​នៃ​ថ្ងៃ​ប​ង្កើត​ក​ង​ទ័ព​នៃ​ប្រ​ទេស​នេះដូច្នេះ​សូម​កុំ​មាន​ការ​យ​ល់ច្រ​ឡំ​ដោយ​សារ​ប្រ​ទេស​ក​ម្ពុជា​ ក៏​ដូច​ជា​ប្រ​ទេសឥណ្ឌូនេស៊ី​ដែរ​បាន​គាំទ្រ​ស​មាជិក​ភាព​រ​ប​ស់ប្រ​ទេស​ទីម័រ​ឡេស​ក្នុង​អាស៊ាន​។​

ប​ន្ថែម​លើ​នេះ​ ស​ម្តេច​តេជោ​ ក៏​ច​ង់​ឃើញ​ដែរ​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ម្ពុជា​និង​ឥណ្ឌូនេស៊ី​ លើការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ដែល​ទាំងអស់​នេះ​ទាម​ទារ​នូវ​ការ​ស​ហ​ការ​គ្នា​ប​ន្ត​ទៅ​ទៀត​។​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ក៏​បាន​ផ្លាស់​ប្តូរ​ម​តិ​ជាមួយ​ ឯកឧត្ដ​ម​ រីយ៉ាគូឌូ ​ផ​ង​ដែរ​ទៅ​លើ​ស​ភាព​ការ​ណ៍​ក្នុង​តំប​ន់​ និង​អន្ត​រ​ជាតិ​ជាពិសេស​ការ​ប៉ុន​ប៉ង​ធ្វើ​រ​ដ្ឋ​ប្រ​ហារ​នៅ​ប្រ​ទេស​ទួរ​គី​ ដូច្នេះ​ក​ង​ទ័ព​ត្រូវ​មាន​តួ​នាទី​សំ​ខាន់​ក្នុង​ការ​រ​ក្សា​ស​ន្តិភាព​និង​ស​ន្តិសុខ​នៅ​ក្នុង​ប្រ​ទេស​ ៕​

ជំនួប​សម្ដេច​តេជោ ​ហ៊ុន​ សែន​ ជា​មួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី​
ជំនួប​សម្ដេច​តេជោ ​ហ៊ុន​ សែន​ ជា​មួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី​
ជំនួប​សម្ដេច​តេជោ ​ហ៊ុន​ សែន​ ជា​មួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី​
ជំនួប​សម្ដេច​តេជោ ​ហ៊ុន​ សែន​ ជា​មួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី​
ជំនួប​សម្ដេច​តេជោ ​ហ៊ុន​ សែន​ ជា​មួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត