MOD

ព័ត៌មាន

ឯកឧត្ដ​ម​នាយឧត្ដ​ម​សេនីយ៍ សែម សុវ​ណ្ណ​នីទ​ទួល​ជួប​ស​វ​នាការ​ជាមួយ​នាយ​ក​ការិយាល័យ​តំណាងអង្គ​ការ​ប​ណ្ដាប្រ​ទេស​និយាយ​ភាសាបារាំង

    នាព្រឹក​ថ្ងៃទី១០ខែសីហាឆ្នាំ២០១៦ឯកឧត្ដ​ម​នាយឧត្ដ​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិគ្រ​ប់គ្រ​ង​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​បាន​ទ​ទួល​ជួប​ស​វ​នា​ការ​ជាមួយ លោក ERIC NORMAND-THIBEAULT នាយ​ក​ការិយាល័យ​តំណាងអង្គ​ការ​ប​ណ្ដាប្រ​ទេស​និយាយ​ភាសាបារាំង​ប្រ​ចាំតំប​ន់អាស៊ីប៉ាស៊ីហ្វិក​ដែល​មាន​និវេស​ន​ដ្ឋាន​នៅ​ទីក្រុង​ហាណូយ នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម។
    ក្នុង​កិច្ច​ស​វ​នាការ​នោះឯកឧត្ដ​ម​នាយឧត្ដ​ម​សេនីយ៍ សែម សុវ​ណ្ណ​នី បាន​ស្វាគ​ម​ន៍ចំពោះលោក​នាយ​ក​ការិយាល័យ​ដែល​បាន​ចំណាយ​ពេល​វេលាដ៏មាន​ត​ម្លៃម​ក​ជួប​ស​វ​នាការ នៅម​ជ្ឈ​ម​ណ្ឌ​ល​ជាតិក្នុង​គោល​បំណ​ង​ជួយ​ក្នុង​វិស័យ​រ​ក្សាស​ន្តិភាព។លោក​ធ្លាប់សិក្សាហើយ​ថាភារ​កិច្ច​រ​ប​ស់ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិស​ព្វ​ថ្ងៃគឺប​ញ្ជូន​ក​ង​ក​ម្លាំង​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅប្រ​ទេស​ស៊ូដ​ង់ស៊ូដ​ង់ខាង​ត្បូង,លីប​ង់,សាយ​ប្រឺស,​ម៉ាលីនិងអាហ្វ្រិក​ក​ណ្ដាល​ហើយ​ដំណើរ​ការ​ក្នុង​បេស​ក​ក​ម្ម​តាំង​ពី​មុន​ម​ក​គឺដំណើរ​ការ​បាន​យ៉ាង​ល្អ។តែក​ម្ពុជានៅជួប​ការ​ខ្វះខាត​នូវឧប​ក​រ​ណ៍ស​ម្ភារៈជាច្រើន​ស​ម្រាប់​បំពេញ​ភារៈកិច្ច​នៅក្រៅប្រ​ទេស។ប​ច្ចុប្ប​ន្ន​ប្រ​ទេស​បារាំង​កំពុង​ប​ន្ត​ជួយ​ផ្នែក​ភាសាបារាំង ផ្នែក​សេនាធិការអង្កេត​ការ​ណ៍ក​ងអាវុធ​ហ​ត្ថ​តែការ​ហ្វឹក​ហាត់រ​យៈពេល​ខ្លីនាពេល​ខាង​មុខ​នេះនឹង​មាន​វ​គ្គ​ប​ង្រៀន​ពីប​ច្ចេក​ទេស​ដឹក​ជ​ញ្ជូន​គ្រឿង​ផ្ទុះដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជា​ក្រៅពីនេះ បារាំង​ក៏បាន​ជួយ​ប​ណ្ដុះប​ណ្ដាល​នៅក្រៅប្រ​ទេស​ដូច​ជានៅ​សាលា​ប​ណ្ដុះប​ណ្ដាល​​ផ្នែក​រ​ក្សាស​ន្តិភាព នៅបាម៉ាកូជាដើម។
    ឯកឧត្ដ​ម អគ្គ​នាយ​ក​បាន​ស្នើរឲ្យ​ប្រ​ទេស​បារាំង​ជួយ​ជ​ម្រុញ​គ​ម្រោង​ជំនួយ​ដែល​គាំទ្រ​ពីសំណាក់​ប​ណ្ដាប្រ​ទេស​និយាយ​ភាសាបារាំង​សំដៅជួយ​បំពេញ​ដ​ល់ម​ជ្ឈ​ប​ណ្ឌ​ល​ជាតិ ដើម្បីលើក​ក​ម្ព​ស់ ស​ម​ត្ថ​ភាព ឲ្យ​ដ​ល់ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជាក្នុង​កិច្ច​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។
    លោក ERIC- NORMAND THIBEAULT បាន​ប​ង្ហាញ​ពីទឹក​ចិត្ត​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការ​ជ​ម្រុញឲ្យ​ស​ម្រេច​បាន​ល​ទ្ធ​ផ​ល​ល្អប្រ​សើរ​នាពេល​ខាង​មុខ​នូវ​ការ​ជួយឧប​ត្ថ​ម្ភ​ពី​តំណាង អង្គ​ការ​ប​ណ្ដាប្រ​ទេស​និយាយ​ភាសាបារាំង តាមអ្វីដ៊ែល​លោក​បាន​ពិនិត្យ​ឃើញ​តាម​រ​យៈ​ដំណើរ​ទ​ស្ស​នៈកិច្ច​នេះគឺជំនួយ​ផ្នែកឧប​ក​រ​ណ៍ស​ម្ភារៈស​ម្រាប់ប​ណ្ដុះប​ណ្ដាល វិស័យ​ធ​ន​ធាន​ម​នុស្ស​ចំណេះដឹង​ភាសាបារាំង​និង​ផ្នែក​ជំនួយ​សាង​ស​ង់អគារ​ស​ម្រាប់រ​ក្សាទុក​នូវឧប​ក​រ​ណ៍ព​ត៌មាន​វិទ្យា។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនីទទួលជួបសវនាការជាមួយនាយកការិយាល័យតំណាងអង្គការបណ្ដាប្រទេសនិយាយភាសាបារាំង
ឯកឧត្ដមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនីទទួលជួបសវនាការជាមួយនាយកការិយាល័យតំណាងអង្គការបណ្ដាប្រទេសនិយាយភាសាបារាំង
ឯកឧត្ដមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនីទទួលជួបសវនាការជាមួយនាយកការិយាល័យតំណាងអង្គការបណ្ដាប្រទេសនិយាយភាសាបារាំង

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត