MOD

ព័ត៌មាន

ឯ.ឧ ទៀ បាញ់ ទ​ទួល​ជួបឯកអគ្គ​រ​ដ្ឋ​ទូត​សិង្ហ​បុរី

ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ បាន​អនុញ្ញាតិឲ្យឯ.ឧ ​ម៉ៃខើល តាន់ (Micheal Tan) ឯកអគ្គ​រ​ដ្ឋ​ទូត​សិង្ហ​បុរីទើប​នឹង​តែង​តាំង​ថ្មី ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា លោកឧត្ត​ម​សេនីយ៍ត្រី អេហ្វីដ ហ្វុក (Afed Fox) អនុព័ន្ធ​យោធាសិង្ហ​បុរី ប្រ​ចាំក​ម្ពុជាត្រូវ​ប​ញ្ច​ប់អាណាតិបេស​ក​ក​ម្ម និង​លោក​វ​រ​សេនីយ៍ ច​នី លីម (Jhony Lim) អនុព័ន្ធ​យោធាសិង្ហ​បុរី ប្រ​ចាំក​ម្ពុជាថ្មី ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម និង​ជំរាប​លា នាព្រឹក​ថ្ងៃ​ទី១០ ខែសីហាម្សិល​មិញ​នេះនៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ។
ក្នុងឱកាស​នោះ ឯ.ឧ ឯកអគ្គ​រ​ដ្ឋ​ទូត​សិង្ហ​បុរី បាន​មាន​ប្រ​សាស​ន៍ថា ទំនាក់ទំន​ង​សិង្ហ​បុរីនិង​ក​ម្ពុជាមាន​ជាច្រើន ទាំង​នៅក្នុង​ទ្វេភាគី និង​ព​ហុភាគី។ បាន​ថ្លែង​នូវអំណ​រ​គុណ​ចំពោះ​ក​ម្ពុជា ដែល​តែង​តែបាន​គាំទ្រ និង​គំនិត​ផ្តួច​ផ្តើម​រ​ប​ស់សិង្ហ​បុរីនៅក្នុង​វេទិកាតំប​ន់និង​កិច្ច​ប្រ​ជុំ​នានា ហើយ​បាន​ចាត់ទុក ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជាស្ថាប​និក​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន និងអាស៊ាន​បូក។ ឯ.ឧ បាន​ស្នើដ​ល់ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា ចាត់ប​ញ្ជូន​ម​ន្ត្រីរ​ប​ស់ខ្លួន​ទៅធ្វើការ​នៅម​ជ្ឈ​ម​ណ្ឌ​ល​ជួយ​ស​ង្គ្រោះគ្រោះ​ម​ហ​ន្ត​រាយ នៅសិង្ហ​បុរី ដែល​រ​ហូត​ម​ក​ដ​ល់ពេល​នេះមាន​ម​ន្ត្រីយោធាចំនួន១០ដែល​ម​ក​ពី​ប្រ​ទេស​ផ្សេងៗ​គ្នា​បាន​កំពុង​ធ្វើការ​នៅនោះ ហើយ​ថ្មីៗនេះប្រ​ទេស​វៀត​ណាម​ក៏បាន​ចាត់​ប​ញ្ជូន​ម​ន្រ្តីរ​ប​ស់ខ្លួន​ម​ក​ធ្វើការ​នៅទីនោះផ​ង​ដែរ។
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ថា សិង្ហ​បុរីជាប្រ​ទេស​មួយ​មាន​កិច្ច​ស​ហ​ការ​ជាច្រើន​ជាមួយ​នឹង​ប្រ​ជាជ​ន​ក​ម្ពុជា ដូច​ជាទំនាក់ផ្នែក​ពាណិជ្ជ​ក​ម្ម ទេស​ច​រ​ណ៍ និង​ផ្នែក​សុខាមាល​ភាព ជាពិសេស​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ។ ទោះបីក​ម្ពុជាមាន​ចំណុច​ខ្លះៗ មិន​រីក​ច​ម្រើន​ដូច​សិង្ហ​បុរី តែប​ច្ចុប្ប​ន្ន​ក៏មាន​ការ​រីក​ច​ម្រើន​លើវិស័យ​ជាច្រើន​ផ​ង​ដែរ ក្នុង​នោះ​បាន​ផ្ត​ល់ភាព​ក​ក់ក្តៅ និង​មាន​សុខ​ស​ន្តិភាព​ពេញ​លេញ​ទៅដ​ល់ប្រ​ជាជ​ន និង​ភ្ញៀវ​ទេស​ច​រ​ណ៍។ ក​ន្ល​ង​ម​ក​នេះ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា បាន​ខិត​ខំក​សាងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ ថែរ​ក្សាស្ថេរ​ភាព និង​ស​ន្តិភាព​ដែល​កំពុង​កើត​មាន​នៅទូទាំង​ប្រ​ទេស​នាពេល​នេះ គឺពិត​ជា​មាន​ត​ម្លៃយ៉ាង​ធំធេង ស​ម្រាប់ជាតិក​ម្ពុជា ក៏ដូច​ជាស​ម្រាប់ស​ន្តិភាព​ក្នុង​តំប​ន់ និង​នៅលើ​ពិភ​ព​លោក​ទាំង​មូល។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បានឯក​ភាព​និង​ទ​ទួល​យ​ក​នូវ​សំណូម​ព​រ​រ​ប​ស់ឯ.ឧ ឯកអគ្គ​រ​ដ្ឋ​ទូត​សិង្ហ​បុរី និង​បាន​ប​ញ្ជាក់ថា ក​ម្ពុជានឹង​ប​ន្ត​ទំនាក់​ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏ល្អជាមួយ​និង​សិង្ហ​បុរី ដើម្បីផ​ល​ប្រ​យោជ​ន៍នៃប្រ​ជាជាតិ​ទាំង​ពីរ៕

ឯ.ឧ ទៀ បាញ់ ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី
ឯ.ឧ ទៀ បាញ់ ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី
ឯ.ឧ ទៀ បាញ់ ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត