MOD

ព័ត៌មាន

ប​ញ្ជ្រាប​យេន​ឌ័រ​ជូន​ក​ម្ម​សិក្សាការីសាលាការ​ពារ​ព្រំដែន

ខេត្ត​កំព​ង់ឆ្នាំង ៖ កាល​ពីព្រឹក​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅសាលាការ​ពារ ព្រំដែន​ដែល​មាន​ទីតាំង ស្ថិត​ក្នុង​ភូមិ ឧក​ញ៉ា ប៉ាង ឃុំល​ង្វែក ស្រុក​កំព​ង់ត្រ​ឡាច ខេត្ត    កំព​ង់ឆ្នាំង​មាន​រៀប​ចំពិធីផ្ស​ព្វ​ផ្សាយអនុ សាស​ន៍​ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ផែន​ការ​យុទ្ធ​សា្រ​ស្ត​ប​ញ្ជ្រាប​យេន ឌ័រ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិឆ្នាំ២០១៦- ២០២០ និង​ឆ្នាំស្តីពីការ​ទ​ប់ស្កាត់អំពើ ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការ​ពារ​ជ​ន​រ​ង​គ្រោះក្រោមអធិប​តីភាព​លោក​ជំទាវ ដាំ ដារីនី រ​ដ្ឋ​លេខា​ធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​យេន​ឌ័រ ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីអស់លោក លោក​ស្រី នាយ​ក នាយ​ក​រ​ង យោធាចារ្យ និង​ក​ម្ម សិក្សាការីចំនួន១៩៥នាក់ ។
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ ចាន់​ សារ៉ាន់ នាយ​ក​រ​ង​ទីចាត់ការ​ការ​ពារ​ព្រំដែនអគ្គ​ប​ញ្ជាការ និង​ជា​នា​យ​ក​​សាលាការ​ពារ​ព្រំដែន​បានឲ្យ​ដឹង​ថា ក្នុង​ឆ​ន្ទៈចូល​រួម​ក្នុង​វិស័យ​ការ​ពារ​ជាតិគាំទ្រ​ដោយ​ស្មោះស្ម័គ្រ​លើ​​គោល​ន​យោបាយ​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាល និង​មាន​ការ​ចូល​រួម​ចំណែក​ពីសំណាក់នាយ​ក នាយ​ក​រ​ង យោធាចារ្យ និង​ក​ម្ម​សិក្សាការីក្នុង​សាលា ក្រោម​ការ​ច​ង្អុល​ប​ង្ហាញ​ពីថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ ខ.ភ.ម. សាលាផ្តោត​សំខាន់លើការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស ខ.ភ.ម. តាម​គោល ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក្នុង​ទិស​ដៅទ​ទួល​បាន​យោធិន​ប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព​និង​ជំនាញ ក្នុង ការ​ដឹក​នាំគ្រ​ប់គ្រ​ង​និង​ប​ញ្ជាធ្វើឲ្យ​នាយ​ទាហាន​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់បំពេញ​ការ​ងារ​ការ​ពារ​ព្រំដែន បាន​ល្អ គោរ​ព​វិន័យ ស្មោះត្រ​ង់ ក្លាហាន ហ៊ាន​ព​លិក​ម្ម​គ្រ​ប់បែប​យ៉ាង​ការ​ពារ​ជាតិមាតុភូមិ ។
ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ លោក​ជំទាវ ដាំ ដារីនី បាន​កោត​ស​រ​សើរ យ៉ាង​ជ្រាល​ជ្រៅ ចំពោះថ្នាក់ដឹក​នាំសាលា យោធាចារ្យ សាលាការ​ពារ​ព្រំដែន​ខិត​ខំបំពេញ​តួនាទីលើការ​ប​ណ្តុះប​ណ្តាល ជំនាញ ការ​ពារ​ព្រំដែន​ក​ន្ល​ង​ម​ក​ពិត​ជារួម​ចំណែក លើការអនុវ​ត្ត​ន​យោបាយ​ការ​ពារ​ជាតិរ​ប​ស់ រាជ​រ​ដ្ឋា ភិបាល និង​កំណែទ​ម្រ​ង់រ​ប​ស់ ខ.ភ.ម។ ជាការ​ពិត​ការ​ងារ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាលអភិវ​ឌ្ឍ​ស​ម​ត្ថ​ភាព យោធិន​ជាជ្រុង​មួយ​ក្នុង​កំណែទ​ម្រ​ង់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល ប​ង្កើន​ចំណេះដឹង​ជំនាញ​ក៏ដូច​ជាប​ទ​ពិសោធ​ន៍ដ​ល់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​គ្រ​ប់ ប្រ​ភេទ​ធានាការ​ពារ​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​ឈាន​ទៅថែរ​ក្សា ស​ន្តិភាព ស​ន្តិសុខ សុវ​ត្ថិភាព​ស​ង្គ​ម​ទ​ប់ ស្កាត់ការ​ជួញ​ដូរ​ស្ត្រី និង​កុមារ​នៅតាម​ព្រំ ដែន ។
នៅទីប​ញ្ច​ប់លោក​ជំទាវ​រ​ដ្ឋ​លេខាធិការ​ក៏បាន​ផ្តាំផ្ញើដ​ល់ក​ម្ម​សិក្សាការីសូម​យ​ក​ចិត្ត​ទុក​ដាក់លើជំនាញ និង​ប​ង្កើន​កិច្ច​ស​ហ ប្រ​តិប​ត្តិការ​ជាមួយ​ប​ណ្តាប្រ​ទេស​ជាប់ ព្រំដែនឲ្យ​បាន​រឹង​មាំ ។
ក្នុងឱកាស​នោះដែរ​គ​ណៈអធិប​តីក៏បាន​ប្រ​គ​ល់សៀវ​ភៅផែន​ការ​យុទ្ធ​សា្រ​ស្ត​ប​ញ្ជ្រាប​យេន​ឌ័រ​រ​ប​ស់ក្រ សួង​ការ​ពារ​ជាតិឆ្នាំ២០១៦-២០២០ដ​ល់សាលាការ​ពារ​ព្រំ ដែន​ផ​ង​ដែរ ៕

ប​ញ្ជ្រាប​យេន​ឌ័រ​ជូន​ក​ម្ម​សិក្សាការីសាលាការ​ពារ​ព្រំដែន
ប​ញ្ជ្រាប​យេន​ឌ័រ​ជូន​ក​ម្ម​សិក្សាការីសាលាការ​ពារ​ព្រំដែន
ប​ញ្ជ្រាប​យេន​ឌ័រ​ជូន​ក​ម្ម​សិក្សាការីសាលាការ​ពារ​ព្រំដែន
ប​ញ្ជ្រាប​យេន​ឌ័រ​ជូន​ក​ម្ម​សិក្សាការីសាលាការ​ពារ​ព្រំដែន
ប​ញ្ជ្រាប​យេន​ឌ័រ​ជូន​ក​ម្ម​សិក្សាការីសាលាការ​ពារ​ព្រំដែន
ប​ញ្ជ្រាប​យេន​ឌ័រ​ជូន​ក​ម្ម​សិក្សាការីសាលាការ​ពារ​ព្រំដែន
ប​ញ្ជ្រាប​យេន​ឌ័រ​ជូន​ក​ម្ម​សិក្សាការីសាលាការ​ពារ​ព្រំដែន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត