MOD

ព័ត៌មាន

ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម ទ​ទួល​ថ​វិការ​ពីក្រុម​ហ៊ុន ណាហ្គាវើល

ទឹក​ប្រាក់ចំនួន ១៣០ពាន់៧៩៣ ដុល្លាស​ហ​រ​ដ្ឋអាមេរិក ត្រូវ​បាន​ក្រុម​ហ៊ុន​ណាហ្គាវើល​ប្រ​គ​ល់ ជូន​ចំពោះស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាដែលអញ្ជើញ​ទៅទ​ទួល​ដោយឯ.ឧនាយឧត្ត​ម សេនីយ៏ គ​ន់ គីម អគ្គ​លេខាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីសំណាក់ ឯ.ឧ ក្នុង​ជួរ​ស​មាជិក​គ​ណៈអចិន្ត្រៃយ៏នៃគ​ណៈ ក​ម្មាធិការ​ក​ណ្ដាល​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាជា ច្រើន​រូប ទៀត​ផ​ង ។
          លោក តាន់ ស្រ៊ីដាទុក ដុក​ទ័រ ចិន លីប​គ​ង់ អគ្គ​នាយ​យ​ក ក្រុម​ហ៊ុន​ណាហ្គាវើល បាន សំដែង​នូវ​ការ​ដឹង​គុណ​ចំពោះអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាយើង ដែល​ក​ន្ល​ង​ម​ក​បាន​យ​កអស់កំលាំង កាយ​ចិត្ត និង​ហ៊ាន​បូជាជីវិត​ដើម្បីបុព្វ​ហេតុការ​ពារ​ជាតិការ​ពារ​ទឹក​ដី និង​ប្រ​ជាជ​ន​មិនឲ្យ​ស​ត្រូវ ចូល​រំលោភ​និង​ឈ្លាន​ពាន​បូរ​ណ​ភាព​ទឹក​ដី ព្រ​ម​ទាំង​រ​ក្សាបាន​នូវ​សុខ​ស​ន្តិភាព​ស្ថេរ​ភាព​ស​ង្គ​ម ដើម្បីប្រ​ជាជ​ន​បាន​រ​ស់នៅក្នុង​សុខ​ស​ន្តិភាព​រ​ហូត​ម​ក​ដ​ល់ពេល​នេះ។ លោក​បាន​ប​ន្ត​ទៀត​ថា៖ ទោះបីថ​វិការ​ពេល​នេះមាន​តិច​តួច​ស្តួច​ស្តើង​ក្ដីតែក្រុម​ហ៊ុន​រ​ប​ស់លោក​នឹង​ខិត​ខំជួយ​គាំទ្រ​ដ​ល់ ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាយើង​ប​ន្ត​ទៅទៀត​នៅថ្ងៃខាង​មុខ ។លោកអគ្គ​នាយ​ក​បាន​ប​ន្តឲ្យ ដឹង​ទៀត​ថា ៖ ក្រុម​ហ៊ុន​ក​ន្ល​ង​ម​ក​បាន​ចូល​រួម​ធ្វើកិច្ច​ការ​ស​ង្គ​ម និង ម​នុស្ស​ធ​ម៌ជាច្រើន​ទៀត​គឺ ក្នុង​ន័យ​ចូល​រួម​ចំណែក​ក​សាង​ក​ម្ពុជាមួយឲ្យ​មាន​ការអភិវ​ឌ្ឍ​ន៏និង​រីក​ចំរើន  ។
       ក្នុងឱកាស​នោះ  ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម អគ្គ​លេខាធិការ ស​មាគ​មអតីត​យុទ្ធ​ជ​ន ក​ម្ពុជា និងអតីត​យុទ្ធ​ជ​ន​ទាំងអស់តាង​នាម​ស​ម្តេច​តេជោហ៊ុន សែន បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ ក្រុម​ហ៊ុន​ណាហ្គាវើល​ដែល​មាន​ចិត្ត​ស​ប្បុរ​ស​ផ្ត​ល់ថ​វិការ​ដើម្បីជួយ​ទ្រ​ទ្រ​ង់និង​គាំទ្រ​ដ​ល់ស​មាគ​ម អតីត​យុទ្ធ​ជ​ន​ក​ម្ពុជានា ពេល​នេះ ។ នេះប​ញ្ជាក់ឲ្យ​ឃើញ​ថា គឺជាការ​ជួយ​ដ​ល់អតីត​យុទ្ធ​ជ​ន យើង​ដែល ប​ន្ទាប់ពីបាន​ប​ញ្ច​ប់ភារ​កិច្ច ការ​ពារ​ជាតិនិង​មាតុភូមិរួច​ម​ក យុទ្ធ​ជ​ន​រ​ប​ស់យើង​ខ្លះ រ​ស់នៅមាន​ជីវ​ភាព​លំបាក, យុទ្ធ​ជ​ន​ខ្លះត្រូវ​បាត់ប​ង់ស​ម​ត្ថ​ភាព​ធ្វើព​ល​ក​ម្ម ហើយ​ខ្លះទៀត​មាន ទ​ទួល​នូវ​ការ​ពិការ​ជាដើម ។ ទាំង​នេះហើយ រាជ​រ​ដ្ឋាភិបាល ដែល​មាន​ស​ម្តេច​តេជោហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តីជាប្រ​មុខ​តែង​តែគិត​គូរ​ដ​ល់សុខ​ទុក្ខ​រ​ប​ស់ប​ង​ប្អូនអតីត​យុទ្ធ​ជ​ន​យើង​ជាប្រ​ចាំ ។ ឯ.ឧ បាន​ប​ន្ត​ទៀត​ថា៖ ថ្ងៃនេះក្រុម​ហ៊ុន ណាហ្គាវើល បាន​ចូល​រួម​ជួយ​រំលែក នូវ​ការ​លំបាក រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក៏ដូច​ជាបាន​ជួយ​ក្នុង​ការ​លើក​ស្ទួយ​ដ​ល់ ជីវ​ភាពអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាឲ្យ មាន​ជីវ​ភាព​រុង​រឿង​ទៅថ្ងៃអនាគ​ត​ផ​ង​ដែរ ។ ឯ.ឧ អគ្គ​លេខាធិការ បាន​ប​ញ្ជាក់ឲ្យ​ដឹង​ទៀត​ថា ៖ ចំពោះថ​វិការ​ចំនួន ១២ ម៉ឺន​ដុល្លាស​ហ​រ​ដ្ឋអាមេរិក ស​មាគ​ម​នឹង​យ​ក​ទៅសាង​ស​ង់ផ្ទះចំនួន ៣០ ខ្ន​ង​សំរាប់ផ្ដ​ល់ជូន​ដ​ល់អតីត​យុទ្ធ​ជ​ន និង​គ្រួសារ​ដែល​ក្រីក្រ​ខ្វះផ្ទះសំបែង ហើយ​ចំពោះថ​វិការ ចំនួន ៣ម៉ឺន៧រ​យ៩៣ដុល្លាទៀត​ស​មាគ​ម​នឹង​យ​ក​ទៅបំរើលើការ​ងារ​ឃោស​នា ដើម្បីឲ្យ​សាធា រ​ណ​ជ​ន​ដឹងអំពីស​ក​ម្ម​ភាព​រ​ប​ស់ ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ។
       ប​ន្ទាប់ម​ក​គ​ណៈប្រ​តិភូស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ក៏បានអញ្ជើញ​ចុះទៅទ​ស្ស​នាផ្សារ ក្រោម​ដីរ​ប​ស់ ក្រុម​ហ៊ុន​ណាហ្គាវើល ដែល​ផ្សារ​នេះជាការ​វិនិយោគ​រ​វាង​ក្រុម​ហ៊ុន រ​ដ្ឋ​រ​ប​ស់សា ធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ជាមួយ​ក្រុម​ហ៊ុន​ណាហ្គាវើល ដែល​នឹង​មាន​ការ​តាំង​ល​ក់នូវ​មុខ ទំនិញ​ឈ្មោះល្បីៗនៅលើពិភ​ព​លោក ៕

ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម ទ​ទួល​ថ​វិការ​ពីក្រុម​ហ៊ុន ណាហ្គាវើល
ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម ទ​ទួល​ថ​វិការ​ពីក្រុម​ហ៊ុន ណាហ្គាវើល
ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម ទ​ទួល​ថ​វិការ​ពីក្រុម​ហ៊ុន ណាហ្គាវើល
ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម ទ​ទួល​ថ​វិការ​ពីក្រុម​ហ៊ុន ណាហ្គាវើល
ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម ទ​ទួល​ថ​វិការ​ពីក្រុម​ហ៊ុន ណាហ្គាវើល
ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម ទ​ទួល​ថ​វិការ​ពីក្រុម​ហ៊ុន ណាហ្គាវើល
ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម ទ​ទួល​ថ​វិការ​ពីក្រុម​ហ៊ុន ណាហ្គាវើល

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត