MOD

ព័ត៌មាន

ឯ.ឧ នាង ផាត ជួបអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិជ​ប៉ុន

ក្នុងឱកាស​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​និង​ពិភ​ក្សាការ​ងារ​ជាមួយឯ.ឧនាយឧត្ត​ម​សេនីយ៏នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិកាល​ពីរ​សៀល​ថ្ងៃទី១១ខែសីហាឆ្នាំ២០១៦  ឯ.ឧរ៉ូម៉ា.ណាបេអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន​ទ​ទួល​ប​ន្ទុក​ការ​ប​រ​ទេស​និង​ប្រ​តិភូបាន​ថ្លែងអំណ​រ​គុណ​ចំពោះក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់និង​ផ្ដ​ល់ឱកាស​ដ​ល់ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​តិភូឯ.ឧក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជាទ​ទួល​បាន​ជោគ​ជ័យ ។
ឯ.ឧរ៉ូម៉ាណាបេបាន​ជំរាប​ដ​ល់ឯ.ឧរ​ដ្ឋ​លេខាធិការ​ថា៖ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​តិភូឯឧនាពេល​នេះគឺនាំម​ក​នាំម​ក​នូវ​ការ​ព​ង្រឹង​និង​ព​ង្រីក​សាម​គ្គីភាព​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២ក​ម្ពុជា.ជ​ប៉ុនអោយ​កាន់តែរឹង​មាំថែម​ទៀត។ឯ.ឧបាន​ជំរាប​ទៀត​ថា៖នាខែក​ញ្ញាខាង​មុខ​កិច្ច​ប្រ​ជុំប្រ​ចាំឆ្នាំរ​វាងអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិជ​ប៉ុន​នឹងអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​គឺភាគីជ​ប៉ុន​នឹង​ត្រៀម​នូវ​ទ​ស្ស​ន​ទាន​មួយ​ចំនួន​ស្ដីពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព​នៅក្នុង​តំប​ន់រ​វាង​ជ​ប៉ុន.អាស៊ាន​ដើម្បីឲ្យ​ភាគីទាំងអស់ចូល​រួម​ក្នុង​ការ​ពិភ​ក្សាគ្នាស្វែង​រ​ក​យ​ន្ត​ការ​រួម​មួយ​សំរាប់ដាក់ជូនឲ្យ​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិជ​ប៉ុន​នឹង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ធ្វើការ​សំរេច។ឯ.ឧបាន​ប​ន្ត​ទៀត​ថា៖កិច្ច​ការ​ពារ​ជាតិរ​ប​ស់ប្រ​ទេស​ជ​ប៉ុន​គឺចាំបាច់ណាស់ត្រូវ​មាន​ការ​គាំទ្រ​ពីប​ណ្តាប្រ​ទេស​នានាពិសេស​ពីប​ណ្តាប្រ​ទេស​ក្នុង​តំប​ន់និងអាស៊ាន​ដោយ​ប​ច្ចុប្ប​ន្ន​មាន​ការ​គំរាម​កំហែង​ពីការ​សាក​ល្ប​ង​មីស៊ីល​រ​ប​ស់ប្រ​ទេស​កូរ៉េខាង​ជើង​ជំលោះប្រ​ជុំកោះជាមួយ​នឹង​ប្រ​ទេស​ចិន​ហើយ​ជាពិសេស​ប​ញ្ហាស​មុទ្រ​ចិន​ខាង​ត្បូង​រ​វាង​ប្រ​ទេស​ចិន​ជាមួយ​ប​ណ្តាប្រ​ទេសអាស៊ាន​មួយ​ចំនួន​ហើយ​មាន​ការ​រំលោភ​ច្បាប់ស​មុទ្រ​និង​ច្បាប់អាកាស​ទៀត​ផ​ង។
មាន​ប្រ​សាស​ន៏ឆ្លើយ​ត​ប​ក្នុងឱកាស​នោះឯ.ឧនាយឧត្ត​ម​សេនីយ៏នាង​ផាត​បានឯក​ភាព​លើទ​ស្ស​ន​ទាន​រ​ប​ស់ភាគីជ​ប៉ុន​រាល់ការ​ប្រ​ឈ​ម​ចំពោះមុខ​ពិសេស​ក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិក និង​តំប​ន់អាស៊ាន​នាពេល​ប​ច្ចុប្ប​ន្ន​នេះ។ឯ.ឧក៏បាន​ប​ញ្ជាក់ដែរ​ថា៖ចំពោះប​ញ្ហាភេរ​វ​ក​ម្ម​ក្នុង​តំប​ន់ក៏ជាប​ញ្ហាធ្ង​ន់ធ្ង​រ​ផ​ង​ដែរ​ហើយ​ក​ម្ពុជាក៏មិន​គាំទ្រ​ដ​ល់ការ​សាក​ល្ប​ងអាវុធ​រ​ប​ស់កូរ៉េខាង​ជើង​ឡើយ។ចំពោះប​ញ្ហាជំលោះប្រ​ជុំកោះចិន​នឹង​ជ​ប៉ុន​គឺក​ម្ពុជាគាំទ្រឲ្យ​មាន​ការ​ច​រ​ចាដោយ​ស​ន្តិវិធីដោយ​ឡែក​ប​ញ្ហាស​មុទ្រ​ចិន​ខាង​ត្បូង​នៅតែមាន​ការ​ស្មុគ្រ​ស្មាញ​ទាំង​នេះហើយ​ដែល​នាំឲ្យ​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ប​រ​ទេសអាស៊ាន​ក​ន្ល​ង​ម​ក​នៅទីក្រុង
វៀង​ច័ន្ទ​ពុំអាច​ឈាន​ទៅដ​ល់ការ​ចេញ​សេច​ក្តីសំរេច​រួម​ណាមួយ​បាន​ឡើយ។ឯ.ឧ រ​ដ្ឋ​លេខាធិការ​ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិជ​ប៉ុន​ផ​ង​ដែរ​ដែល​ក​ន្ល​ង​ម​ក​ជ​ប៉ុន​បាន​ជួយ​ប​ណ្ដុះប​ណ្ដាល​ក​ង​ទ័ព​ក​ម្ពុជាឲ្យ​ទ​ទួល​បាន​ជោគ​ជ័យ​ល្អក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​ជូនអង្គ​ការ​ស​ហ​ប្រ​ជាជាតិ
មិន​ត្រឹម​តែជួយ​លើការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ប៉ុណ្ណោះទេជ​ប៉ុន​ក៏បាន​ជួយ​ជាសំភារៈនិង​ប​ច្ចេក​ទេស​ថែម​ទៀត​ផ​ង ។

ឯ.ឧ នាង ផាត ជួបអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន
ឯ.ឧ នាង ផាត ជួបអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន
ឯ.ឧ នាង ផាត ជួបអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន
ឯ.ឧ នាង ផាត ជួបអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត