MOD

ព័ត៌មាន

ស​ម្តេច​តេជោ ហ៊ុន សែន សំណេះសំណាល នៅទីប​ញ្ជាការ​ដ្ឋាន​ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ៣


 មាន​ប្រ​សាស​ន៏ក្នុង​ពិធីសំណេះសំណាលឯកឧត្ដ​មឧត្ត​ម​សេនីយ៍ឯក​ស្រី.ឌិក​មេប​ញ្ជាការ​ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ៣បាន​រាយ​ការ​ណ៍ជូន​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីថា៖ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេ៣ត្រូវ​បាន​ប​ង្កើត​ឡើង​នៅថ្ងៃទី៣ខែវិច្ចិកាឆ្នាំ២០០៨ក្នុង​រ​យៈពេល​ជាង៨ឆ្នាំក​ន្ល​ង​ម​ក​នេះក​ង​ព​ល​ធំ អន្ត​រាគ​ម​ន៍លេខ៣បាន​ឈ​រ​ជើង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីនៅខ្សែត្រៀម​ជួរ​មុខ។ប​ច្ចុប្ប​ន្ន​ប​ង​ប្អូន​យុទ្ធ​ជ​ន​នៅចំណុះក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ៣នៅតែប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់លើការ​ហ្វឹក​ហ្វឹន​ក​ម្លាំង​និង​ប​ង្ក​ប​ង្កើន​ផ​ល​ស​ម្រាប់ផ្គ​ត់ផ្គ​ង់ជីវ​ភាព​ក​ង​ទ័ព​បាន​យ៉ាង​ល្អប្រ​សើរ​ដោយ​បាន​ធ្វើស្រែនៅលើផ្ទៃដីប្រ​មាណ​ជាង៤ពាន់៤៣៨ហិច​តា។
ឯកឧត្ដ​មឧត្ត​ម​សេនីយ៍ក្នុង​នាម​ក​ង​ក​ម្លាំង​ទាំងអស់រ​ប​ស់ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍ទី៣បាន​ប្តេជ្ញាការ​ពារ​ជាតិមាតុភូមិ និង​ប្រ​ជាជ​ន​ការ​ពារ​ព្រះម​ហាក្ស​ត្រ រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ជាពិសេស រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ដឹក​នាំដោយ​ស​ម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ប្រ​សូត្រ​ចេញ​ពីឆ​ន្ទះពិត​ប្រាក​ដ៍រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​និង ប្រ​ឆាំង​ដាច់ខាត​រាល់ការ​ប៉ុន​ប៉ង​ផ្តួល​រំលំរ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់តាម​រូប​ភាព​ណាក៏ដោយ​ជាពិសេស​ប្តេជ្ញាដាច់ខាត​មិនឲ្យ​មាន​ប​ដិវ​ត្ត​ន៍ព័រ​ណ៍នៅក​ម្ពុជាទោះជា ត្រូវ​លះប​ង់ក្នុង​ត​ម្លៃណាក៏ដោយ ។
ស​ម្តេច​តេជោ ហ៊ុន សែន មាន​ប្រ​សាស​ន៍ថាស​ម្តេច​រីក​រាយ​ណាស់ដែល​បាន​វិល​ត្រ​ឡ​ប់ម​ក​សាក​សួរ​សុខ​ទុក្ខ​នាយ​ទាហាន​ថ្នាក់ដឹក​នាំនៃក​ង​ទ័ព​ក្នុង​ក​ង​ព​ល​លេខ៣ក៏ដូច​ជាប​ណ្តា អង្គ​ភាព​ដែល​បាន​ឈ​រ​ជើង​នៅប៉ុស្តិ៍ជួរ​មុខ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាទាំង​ក​ង​ការ​ពារ​ព្រំដែន​ទាំង​ក​ង​ទ័ព​ក៏ដូច​ជាន​គ​រ​បាល​ហើយ​ស​ម្តេច​ពិត​ជារីក​រាយ​ចំពោះអ្វីដែល​យើង​បាន​ខិត​ខំរួម​គ្នាក​សាង​ឡើង​ប​ន្ទាប់ពីព្រឹត្តិការ​ណ៍ខែក​ក្ក​ដាឆ្នាំ២០០៨ដែល​ពេល​នោះអាច​ចាត់ទុក​ថាជាស្ថាន​ភាព​មួយ​ដែល​យើង​ធ្វេស​ប្រ​ហែស​បំផុត,ពិត​មែន​ហើយ​មុន​នេះយើង​មាន​ក​ង​ព​ល​ទី៥ដែល​ឈ​រ​ជើង​នៅច​ន្លោះកំព​ង់ធំនិង​ព្រះវិហារ,ក្រោយ​ម​ក​នៅពេល​យើង​រៀប​ចំក្បាល​ក​ង​ព​ល​ឡើង​វិញ យើង​នៅស​ល់ក​ង​ព​ល​លេខ១២ឈ​រ​ជើង​នៅជាំក្សាន្ត។នៅពេល​មាន​ព្រឹត្តិការ​ណ៍កើត​ឡើង ក​ង​ព​ល​តូច​លេខ១២ ក៏បាន​ធ្វើអន្ត​រាគ​ម​ន៍ម​ក​ដ​ល់ទីនេះ ហើយ​ក​ង​ព​ល​លេខ៤៣ក៏បាន​ឡើង​ម​ក​ដ​ល់ទីនេះ។យើង​បាន​ពិភាក្សាដើម្បីប​ង្កើត​ក​ង​ព​ល​ធំលេខ៣នេះឡើង​នៅខែវិច្ឆិកាឆ្នាំ២០០៨,ប​ន្ថែម​លើនោះយើង​បាន​ច​ល័ត​ក​ម្លាំង​ពីក​ង​ព​ល​មួយ​ចំនួន​ម​ក​កាន់តំប​ន់នេះ។ស​ម្តេច​តេជោបាន​ប​ន្ត​រ​ម្លឹក​ឡើង​ថាប​ន្ទាប់ពីព្រឹត្តិការ​ណ៍ការ​ឈ្លាន​ពាន​រ​ប​ស់ថៃបាន​ធ្វើឲ្យ​យើងអាច​ព​ង្រឹង​ឡើង​នូវ​ខឿន​ការ​ពារ​ជាតិ រ​ប​ស់យើង​នៅតាម​ព្រំដែន​ប្រ​ទេស។ស​ម្ដេច​ប​ន្ថែម​ថាអ្វីដែល​យើង​ច​ង់បាន​នៅទីនេះមិន​មែន​ជាប​ញ្ហាស​ង្រ្គាម​ទេហើយ​ក៏មិន​ច​ង់បាន​ស​ង្រ្គាម​ដែរ​យើង​ប​ង្ខំចិត្ត​ខ្លាំង​ណាស់អត់ធ្ម​ត់ខ្លាំង​ណាស់ដើម្បីរ​ក្សាសេច​ក្តីសុខ​ជាមួយ​ប្រ​ទេស​ជិត​ខាង,យើង​បាន​ប្រឹង​ប្រែង​គ្រ​ប់ម​ធ្យោបាយ​ទាំងអស់។ប៉ុន្តែភាព​ជ​ម្លើយ​រ​ប​ស់អាភីស៊ីត​មិនអាចឲ្យអ្ន​កឯង​មើល​ងាយ​ក​ម្ពុជាបាន​ទេ,ដូច្នេះហើយ​ព្រឹត្តិការ​ណ៍ខែកុម្ភៈឆ្នាំ២០១១ជាព្រឹត្តិការ​ណ៍ដាក់ឲ្យ​ដឹង​តែម្ត​ង!ប្រ​មូល​ទាំង៣ទិស​គឺទិស​យោធាគឺវាយ​នៅនឹង​ក​ន្លែង,ទិស​ន​យោបាយ​ទំលាយ​ទ្វារ​ក្រុម​ប្រឹក្សាស​ន្តិសុខអង្គ​ការ​ស​ហ​ប្រ​ជាជាតិនិង​ទិស​ខាង​ផ្លូវ​ច្បាប់ទំលាយ​ទ្វារ​ទៅកាន់តុលាការ​យុត្តិធ​ម៌អន្ត​រ​ជាតិឡាអេដើម្បីប​ក​ស្រាយ​សាល​ក្រ​ម​នៅឆ្នាំ១៩៦២  ។
ក្នុង​នេះដែរ​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្រ្តីបាន​កោត​ស​រ​សើរ​ចំពោះនាយ​ទាហាន​ព​ល​ទាហាន​នៃក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ៣ដែល​បាន​ខិត​ខំលះប​ង់ក​ម្លាំង​កាយ​ចិត្ត​ដើម្បី បុព្ធ​ការ​ពារ​ជាតិមាតុភូមិនិង​ប្រ​ជាជ​ន​ពេល​ក​ន្ល​ង​ម​ក៕

សម្តេចតេជោ ហ៊ុន សែន សំណេះសំណាល នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣
សម្តេចតេជោ ហ៊ុន សែន សំណេះសំណាល នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣
សម្តេចតេជោ ហ៊ុន សែន សំណេះសំណាល នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣
សម្តេចតេជោ ហ៊ុន សែន សំណេះសំណាល នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត