MOD

ព័ត៌មាន

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ ជ​ម្រុញ​ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​នៅ​ភូមិ​ភាគ​៥​

      នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​តាម​ប​ណ្តា​ខេត្ត​ ក្រុង​ ប​ន្ត​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​ស​មាជិក​អតីត​យុទ្ធ​ជ​ន​ ដែល​នៅ​សេស​ស​ល់​ឲ្យ​បាន​អស់​នៅ​ក្នុង​ដើម​ខែ​៩​នេះ​។
       នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ អគ្គ​លេខាធិការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ តាម​ប​ណ្តា​ខេត្ត​ទាំង​អស់​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់​ខិត​ខំ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​ស​មាជិក​អតីត​យុទ្ធ​ជ​ន​រ​ក​អោយ​ឃើញ​អ្ន​ក​ដែល​មាន​ជីវ​ភាព​លំបាក​ខ្វះ​ខាត​អត់​ផ្ទះ​ស​ម្បែង​ដើម្បី​សាង​ស​ង់​ផ្ទះ​ជូន​ពួក​គាត់​ ដើម្បី​មាន​ផ្ទះ​រ​ស់​នៅ​ស​ម​រ​ម្យ​។ ​ជាមួយ​គ្នា​នោះ​ នាយ​ឧត្ត​ម​សេនីយ៏​ បាន​ជំរុញ​ឲ្យ​ប​ន្ត​បើក​ប្រាក់​ម​រ​ណៈ​ស​ង្រ្គោះ​ជូន​គ្រួសារ​ស​មាជិក​អតីត​យុទ្ធ​ជ​ន​បាន​ទាន់​ពេល​វេលា​។​
       នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ត្រួត​ពិនិត្យ​ការ​ងារ​អតីត​យុទ្ធ​ជ​ន​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​៥​ (ខេត្ត​បាត់ដំប​ង​)​នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​សីហា ​ឆ្នាំ​២០១៦​ នេះ​។​ នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ បាន​ឲ្យ​ដឹង​ថា​រ​ហូត​ម​ក​ដ​ល់​ពេល​នេះ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ ទើប​ស​ម្រេច​បាន​ការ​ក​សាង​ផ្ទះ​ជូន​ស​មាជិក​អតីត​យុទ្ធ​ជ​ន​មាន​ចំនួន​២២៩​ខ្ន​ង​និង​ត្រៀម​ក​សាង​ប​ន្ត​ចំនួន​១៥០​ខ្ន​ង​ទៀត​ដែល​ជា​ថ​វិកា​បាន​ម​ក​ពី​ការ​ឧប​ត្ថ​ម្ភ​រ​ប​ស់​ស​ម្តេច​តេជោ​ ​ហ៊ុន​ សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី្ត​ និង​ជា​ប្រ​ធាន​ស​មា​គ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​។​ សូម​រំលឹក​ថា​ប​ច្ចុប្ប​ន្ន​អតីត​យុទ្ធ​ជ​ន​មាន​ចំនួន​ ៨៦.១៥៩​នាក់​ ព្រ​ម​ទាំង​អ្ន​ក​នៅ​ក្នុង​ប​ន្ទុក​ចំនួន​ ១៣៤.៦៨១​នាក់​ កំពុង​ទ​ទួល​ប្រាក់​រ​ប​ប​គោល​ន​យោបាយ​ពី​រ​ដ្ឋ​ដែល​ប្រាក់​រ​ប​ប​នេះ​ត្រូវ​បាន​កែ​ស​ម្រួល​អោយ​កាន់​តែ​ប្រ​សេីរ​ឡេីង​ជា​ប​ន្ត​ប​ន្ទាប់​ស្រ​ប​តាម​ការ​ត​ម្លេីង​ប្រាក់​បៀវ​ត្ស​ម​ន្ត្រី​រាជ​ការ​ និង​បាន​ផ្ត​ល់​ប្រាក់​ឧប​ត្ថ​ម្ភ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ជាតិ​ខ្មែរ​ និង​បាន​ប​ន្ថែម​រ​ប​ប​ស​ន្តិសុខ​ស​ង្គ​ម​ប្រ​ចាំខែ​ជូន​អតីត​យុទ្ធ​ជ​ន​ផ​ង​ដែរ​៕​

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ ជ​ម្រុញ​ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​នៅ​ភូមិ​ភាគ​៥​
ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ ជ​ម្រុញ​ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​នៅ​ភូមិ​ភាគ​៥​
ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ ជ​ម្រុញ​ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​នៅ​ភូមិ​ភាគ​៥​
ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ ជ​ម្រុញ​ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​នៅ​ភូមិ​ភាគ​៥​
ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ ជ​ម្រុញ​ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​នៅ​ភូមិ​ភាគ​៥​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត