MOD

ព័ត៌មាន

ឯ.ឧ ប៉ុល សារឿន ពិធីប្រារ​ព្ធ​ខួប​ឆ្នាំទី៨នៃថ្ងៃប​ង្កើត​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស

       នៅព្រឹក​ថ្ងៃទី០៤ ខែក​ញ្ញា ឆ្នាំ២០១៦ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​បាន​ប្រារ​ព្ធ​ពិធីអបអរ​សាទ​រ​​ខួប២៦ឆ្នាំថ្ងៃប​ង្កើត​វ​រៈសេនាតូច២៤៦និង​ខួបអនុស្សាវ​រីយ៍​ឆ្នាំទី៨នៃថ្ងៃ​ប​ង្កើត​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​ដែល​ពិធីនេះបាន​ប្រ​ព្រឹត្ត​ទៅស្ថិត​ក្រោមអធិប​តីភាព ឯ.ឧនាយ​ឧត្ត​ម​សេនីយ៍ ប៉ុល​សារឿន អគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេច​អគ្គ​ម​ហា​សេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។
      ក្នុង​រ​បាយ​ការ​ណ៍រ​ប​ស់ឯ.ឧឧត្ត​ម​សេនីយ៍ឯក ឌៀង សារុន មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​និង​ជាមេប​ញ្ជាការ​រ​ង​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​បានឲ្យ​ដឹង​ថាប​ញ្ជាការ​ដ្ឋាន​អង្គ​រ​ក្ស ជាអង្គ​ភាព​មួយ​ដែល​បាន​ប​ង្កើត​ចេញ​ពី​វ​រ​សេនាតូច​លេខ២៤៦ដែល​រ​ហូត​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​នេះអាយុកាល៨ឆ្នាំគិត​ពីថ្ងៃទី០៤ខែក​ញ្ញាឆ្នាំ២០០៩ដ​ល់ថ្ងៃទី០៤ខែក​ញ្ញា ឆ្នាំ២០១៦នេះ។
     នៅក្នុង​រ​យៈពេល៨ឆ្នាំម​ក​នេះប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​បាន​បំពេញ​តួនាទី​ភារ​កិច្ច​យ៉ាង​ស​ក​ម្ម​នៅក្នុង​ការ​ងារ​ការ​ពារអធិប​តេយ្យ​ភាព​បូរ​ណ​ភាព​ទឹក​ដីនៅតំប​ន់ទិស​ប្រាសាទ ព្រះវិហារ​ការ​ងារ​ការ​ពារ​ស​ន្តិសុខ​សុវ​ត្ថិភាព​ជូន​ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត​ព្រ​ម​ទាំង​ក្រុម​គ្រួសារ​ការ​ពារឥស្ស​រ​ន​ជាន់ខ្ព​ស់ជាតិអន្ត​រ​ជាតិ និង​លើការ​ងារ​ក​សាង​មូល​ដ្ឋាន​ប​ង្អែក​ក​សាង​ក​ម្លាំង​ធ​ន​ធាន​ម​នុស្ស​ក៏ដូច​ជា​ជីវ​ភាព​រ​ស់នៅរ​ប​ស់​ក​ង​ទ័ព​បាន​យ៉ាង​ល្អស​ម​រ​ម្យ​និង​ភាព​សុខ​ដុម​រ​ម្យ​នារ​ប​ស់ប​ង​ប្អូន​ប្រ​ជាព​ល​រ​ដ្ឋ ។
     ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង បាន​ប​ញ្ជាក់ដែរ​ថាក្រៅពីនេះការ​បំពេញ​ភារ​កិច្ច​ស្នូល​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​នៅបាន​ចូល​រួម​ធ្វើជាសេនាធិការ​ឲ្យ​កាក​បាទ​ក្រ​ហ​ម​ក​ម្ពុជា គ​ណៈក​ម្មាធិការ​ជាតិគ្រោះម​ហ​ន្ត​រាយ​និង​បាន​ធ្វើ​ជាក​ម្លាំង​ស្នូល​នៅក្នុង​ការ​អន្ត​រា​គ​ម​ន៍​​ចុះជួយ​ប្រេជាព​ល​រ​ដ្ឋ​ដែល​មាន​ការ​លំបាក​ខ្វះខាត​ក្នុង​នោះដោយ​បាន​ចុះជួយ​ភ្ជួរ​រាស់ដ​ក​ស្ទូង និង​បូម​ទឹក​ស​ង្គ្រោះ​សំណាប​ស​ន្ទូង​រ​ប​ស់ប​ង​ប្អូន​ប្រ​ជាក​សិក​រ​ដែល​ជួប​គ្រោះរាំង​ស្ងួត​និង​ទឹក​ជំន​ន់ជាដើម ។
     ក្នុង​ពិធីនោះក៏មាន​ការ​ដ​ង្ហែរ​ក្បួន​ព្យុះហ​យាត្រាចំនួន២១ផែន ក្នុង​នោះ​មាន៖​ផែន​ដើរ​ស្មើរ​រ​ប​ស់នាយ​ទាហាន​មេប​ញ្ជាការ​មេប​ញ្ជាការ​រ​ង​ប​ញ្ជាការ​ដ្ឋាន​អង្គ​រ​ក្ស,ផែន​ក្រុម​គ្រូយោធាចារ្យ​នៃម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​ក​ម្ពុជា-ឥណ្ឌូនេស៊ី​ក្រាំង​ចេក,ផែន​ក​ងអនុសេនា​ធំ​ការ​ពារ​ផ្ទាល់,ផែន​ប​ញ្ជាការ​ដ្ឋាន​ជាតិក​ម្លាំង​ពិសេស​ប្រ​ឆាំង​ភេរ​វ​ក​ម្ម,ផែន​ក​ង​អន្ត​រាគ​ម​ន៍​​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស,ផែន​ក​ងអន្ត​រាគ​ម​ន៍លេខ២១០,ផែន​ក​ងអន្ត​រាគ​ម​ន៍​លេខ​​៣១១,ផែន​រាវ​រ​ក​ជាតិផ្ទុះ,ផែន​ក​ងអន្ត​រាគ​ម​ន៍តាម​ដ​ង​ផ្លូវ,ផែន​ក​ង​អនុសេនាធំជើង​ទឹក,ផែន​ប្រ​ដាប់ដោយអាវុធ​បាញ់ត្រ​ង់រ​យៈច​ង្ងាយ​ឆ្ងាយ(ស្នាយ​ភើ),ផែន​ក​ងអន្ត​រាគ​ម២៤៦,ផែន​ក​ងអន្ត​រាគ​ម​ន៍ប​ង្ក្រាប​បាតុក​ម្ម,ផែន​ពេទ្យ​ស​ង្គ្រោះ,ផែន​ក​ងអន្ត​រាគ​ម​ន៍ពិសេស​រ​ប​ស់ស្ន​ង​ការអភិវ​ឌ្ឍ​ន៍​និង​ស​ង្គ​ម,ផែន​ក​ងអន្ត​រាគ​ម​ន៍​រ​ថ​ក្រោះ​រ​ថ​ពាស​ដែក,ផែន​គ្រឿង​ច​ក្រ​មាន​រ​ថ​យ​ន្ត​តាំងអាវុធ​ការ​ពារអាកាស,ផែនអាវុធ​គាំទ្រ​ធុន​ធ្ង​ន់​ប្រ​ភេទ​បេអ៊ឹម២១,ផែន​ម៉ាស៊ីន​បូម​ទឹក​និង​ផែន​សិល្បះនិង​កីឡា ។
     មាន​ប្រ​សាស​ន៍ថ្លែង​នៅក្នុងឱកាស​នោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន ក្នុង​នាម ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីតេជោ ហ៊ុន​សែន និងឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀបាញ់ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​កាពារ​ជាតិនិង​ថ្នាក់ដឹក​នាំអគ្គ​មេប​ញ្ជាការ​នៃ​ខ.ភ.ម​បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​និង​ស​មិទ្ធិផ​ល​នានា ក៏ដូច​ជានិង​កិច្ច​ខិត​ខំ​ពុះពារ​ទាំង​ឡាយ​រ​ប​ស់នាយ​ទាហាន​និង​ព​ល​ទាហាន​នៃ​ប​ញ្ជាការ​ដ្ឋាន​អង្គ​រ​ក្ស​ដែល​ស​ម្រេច​បាន​គួរ​ជាទីមោទ​ន​នាពេល​ក​ន្ល​ង​ម​ក​នេះ។ឯ.ឧ បាន​ចាត់ទុក​ថា ទាំង​នេះគឺជាក្នុង​ការ​ចូល​រួម​ចំណែក​នៅក្នុង​កិច្ច​ក​សាងអភិវ​ឌ្ឍ​ន៍​ជាតិ និង​កិច្ច​ការ​ពារ​ជាតិមាតុភូមិស្រ​ប​តាម​ក​ម្ម​វិធីន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុ​កោណ​ដំណាក់​កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល​និង​កំណែទ​ម្រ​ង់ខ.ភ.ម​ឆ្លើយ​ត​ប​តាមអនុសាស​ន៍ និង​ប​ទ​ប​ញ្ជាដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនា​ប​តី​តេជោ ហ៊ុន​សែន។
     ឯ.ឧ ប៉ុល សារឿន បាន​មាន​ប្រ​សាស​ន៍ប្រ​ទេស​ជាតិយើង​បាន​និង​កំពុង​ធ្វើ​ដំណើរ​លើផ្លូវ​ត្រូវ​មាន​ការ​រីក​ច​ម្រើន​បោះជំហាន​ទៅមុខ​ជានិច្ច។ក​ម្ពុជា​បាន​ផ្លាស់ប្តូរ​ពីស​ង្គ្រាម​ម​ក​ស​ន្តិភាព​ក​ម្ពុជាបាន​ផ្លាស់ប្តូរ​ពិត​ប្រាក​ដ​ទៅ​រ​ក​ការអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន​រុង​រឿង​ស​ម្បូរ​ស​ប្បាយ​ក្រោម​ម្ល​ប់ស​ន្តិភាព​សំដៅធានា​បាន​នូវ​ភាព​រីក​ច​ម្រើន​ថែម​ទៀត។ក​ត្តាស​ន្តិភាព​ពិត​ជាសេច​ក្តីត្រូវ​ការ​ចាំបាច់​និង​មាន​ត​ម្លៃដែល​បាន​ធ្វើឲ្យ​វិនិយោគ​ទុន​ប​រ​ទេស​ជាច្រើន​ម​ក​ធ្វើការ​វិនិយោគ​នៅក​ម្ពុជា ដែល​បាន​ផ្ត​ល់ការ​ងារ​ធ្វើ និង​មុខ​រ​ប​រ​ជាច្រើន​ដ​ល់ប្រ​ជាជ​ន​ក​ម្ពុជាសំដៅលើក​ក​ម្ព​ស់ជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋឲ្យ​បាន​កាន់តែប្រ​សើរ​ឡើង​ជាលំដាប់។ហើយ​វាជាមូល​ដ្ឋាន​គ្រឹះដ៏រឹង​មាំក្នុង​ការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ស​ង្គ​មឲ្យ​មាន​ការ​រីក​ច​ម្រើន​ជានិរ​ន្ត​រ៍ដើម្បីរ​ក្សាបាន​នូវ​កំណើន​សេដ្ឋ​កិច្ច​ជាតិ ឈ​រ​យ៉ាង​ខ្ព​ស់ត្រ​ដែត​ស្មើសិទ្ធិស្មើមុខ​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ជាមួយ​ប​ណ្តា​ប្រ​ទេស​ក្នុង​តំប​ន់និង​ពិភ​ព​លោក។ឯ.ឧនាយឧត្ត​ម​សេនីយ៍បាន​ចេញ​ប​ទ​ប​ញ្ជា​ដ​ល់​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​ក៏ដូច​ជាខ.ភ.ម​ត្រូវ​ស្មោះត្រ​ង់ការ​ពារ​ជាតិរ​ដ្ឋ​ធ​ម្ម​នុញ្ញ​ការ​ពារ​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់និង​ត្រូវ​ប្រ​ឆាំង​ដាច់ខាត​មិនឲ្យ​មាន​ប​ដិវ​ត្ត​ព​ណ៌​កើត​មាន​ឡើង​នៅក​ម្ពុជា។
     នៅក្នុង​ខ​ណៈនោះឯ.ឧ ប៉ុល សារឿន បាន​ផ្ត​ល់ការ​លើក​ទឹក​ចិត្ត​ដោយ​បាន​បំពាក់​គ្រឿង​ឥស្ស​រិយ​យ​ស​ដ​ល់ឯកឧត្ត​ម​លោក​ជំទាវ​លោកអ្ន​កឧក​ញ៉ាអស់លោក​លោក​ស្រី ស​ប្បុរ​ស​ជ​ន​ដែល​បាន​ចូល​រួម​ចំណែក​ក​សាង​ស្ថាប​នា​ជាតិនិង​ដ​ល់ប​ញ្ជាការ​ដ្ឋាអង្គ​រ​ក្ស និង​នាយ​ទាហាន​ដែល​បាន​ខិត​ខំ​បំពេញ​ការ​ងារ​ព្រ​ម​ទាំង​បាន​នាំយ​ក​ម​ក​នូវអំណោយ​ដ៏​ថ្លៃថ្លារ​ប​ស់ស​ម្តេចអគ្គ​ម​ហា​សេនាប​តីតេជោ ហ៊ុន​សែន និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិតឧប​ត្ថ​ម្ភ​ដ​ល់ប​ញ្ជាការ​ដ្ឋាន​អង្គ​រ​ក្ស​រួម​មានអង្ក​រ​ចំនួន១០តោន,មីចំនួន១ពាន់កេស​តូច,ត្រីខ​កំប៉ុង​ចំនួន១០០កេស​និង​ថ​វិកាស​ម្រាប់ចូល​រួម​ក​សាង​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​ចំនួន២០០លាន​រៀល ៕

ឯ.ឧ ប៉ុល សារឿន ពិធីប្រារព្ធខួបឆ្នាំទី៨នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស
ឯ.ឧ ប៉ុល សារឿន ពិធីប្រារ​ព្ធ​ខួប​ឆ្នាំទី៨នៃថ្ងៃប​ង្កើត​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ ប៉ុល សារឿន ពិធីប្រារ​ព្ធ​ខួប​ឆ្នាំទី៨នៃថ្ងៃប​ង្កើត​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ ប៉ុល សារឿន ពិធីប្រារ​ព្ធ​ខួប​ឆ្នាំទី៨នៃថ្ងៃប​ង្កើត​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ ប៉ុល សារឿន ពិធីប្រារ​ព្ធ​ខួប​ឆ្នាំទី៨នៃថ្ងៃប​ង្កើត​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ ប៉ុល សារឿន ពិធីប្រារ​ព្ធ​ខួប​ឆ្នាំទី៨នៃថ្ងៃប​ង្កើត​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ ប៉ុល សារឿន ពិធីប្រារ​ព្ធ​ខួប​ឆ្នាំទី៨នៃថ្ងៃប​ង្កើត​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត