MOD

ព័ត៌មាន

ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ទៅកាន់ច​ក្រ​ភ​ពអង់គ្លេស

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​ដឹក​នាំគ​ណៈប្រ​តិភូទៅចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព ក្នុង​ក្រ​ប​ខ​ណ្ឌ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិចាប់ពីថ្ងៃទី០៥ដ​ល់ថ្ងៃទី១០ខែក​ញ្ញាឆ្នាំ២០១៦តាម​លិខិតអញ្ជើញ​ចុះថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៦រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិនៃច​ក្រ​ភ​ពអង់គ្លេស  ។
       កិច្ច​ប្រ​ជុំនេះនឹង​ប្រ​ព្រឹត្តិទៅនាថ្ងៃទី០៨ខែក​ញ្ញាឆ្នាំ២០១៦នៅទីក្រុង​ឡុង​ដ៏ប្រ​ទេសអង់គ្លេស​រៀប​ចំឡើង​ដោយ​ក្រ​សួង​ការ​ពារ​ជាតិនៃច​ក្រ​ភ​ពអង់គ្លេស​ស​ហ​ការ​ជាមួយអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែល​មានអ្ន​ក​តំណាង​ជិត ៨០ប្រ​ទេស​ចូល​រួម ក្នុង​នោះប្រ​ទេសអាស៊ាន​មាន ០៦ប្រ​ទេស​គឺ ក​ម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បុរី និង​វៀត​ណាម ។
       តាម​រ​បៀប​វារៈដែល​បាន​គ្រោង​ទុក​កិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិនេះនឹង​ពិភាក្សាលើ៖
ការ​ពិនិត្យ​ឡើង​វិញ​នួវ​ភាព​ជឿន​លឿន​នៃការអនុវ​ត្ត​ចំពោះការ​ប្តេជ្ញាចិត្ត​រ​ប​ស់ប​ណ្តាប្រ​ទេស​ចូល​រួម​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌអ.ស.ប​ដែល​បាន​ប្រ​ព្រឹត្ត​ទៅក្នុងឪកាស​កិច្ច​ប្រ​ជុំកំពូល​នៃប្រ​មុខ​ដឹក​នាំស្តីពីការ​រ​ក្សាស​ន្តិភាព​កាល​ពីថ្ងៃទី២៨ខែក​ញ្ញាឆ្នាំ២០១៥នៅទីក្រុង​ញូវ​យ៉ក ស​ហ​រ​ដ្ឋអាមេរិក នាពេល​ក​ន្ល​ង​ម​ក
       ព​ង្រឹង​ការអភិវ​ឌ្ឍ​ន៍និង​ការ​រៀប​ចំផែន​ការ​រួម​ស្តីពីតួនាទីភារ​កិច្ច​រ​ក្សាស​ន្តិភាព​ចូល​រួម​ក្នុង​រ​បៀប​វារៈស​ន្តិសុខ​ស​ន្តិភាព​និង​ស្ត្រីរួម​ប​ញ្ជូល​ទាំង​ការ​ប្តេជ្ញាចិត្ត​ប​ង្កើន​ចំនួន​ស្ត្រីក្នុង​វិស័យ​រ​ក្សាស​ន្តិភាព និង ការ​ផ្ស​ព្វ​ផ្សាយ​ទ​ស្ស​ន​ទាន​យេន​ឌ័រ​នៅក្នុង​គ្រ​ប់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព
       ការ​កែល​ម្អមុន​និង​ក្រោយ​ការ​ដាក់ព​ង្រាយ​ក​ង​ក​ម្លាំង​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព
       ការ​កែល​ម្អនិង​ព​ង្រឹង​ច្បាប់ស្តីពីការ​រំលោភ​បំពាន​ផ្លូវ​ភេទឬការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅក្នុង​ពេល​បំពេញ​បេស​ក​ក​ម្ម​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព
       ការ​លើក​ទឹក​ចិត្ត​ការ​ងារ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​ក្នុង​ការ​ត្រៀម​ក​ម្លាំង​ក្នុង​ប្រ​ព័ន្ធ​ត្រៀម​ប​ម្រុង​រ​ហ័ស
នៅក្នុង​កិច្ច​ប្រ​ជុំនេះឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏នឹង​ប​ង្ហាញ​ពីច​ក្ខុវិស័យ​រ​ប
ស់ក​ម្ពុជាក្នុង​គោល​ដៅនិរ​ន្ត​ភាព​នៃការអភិវ​ឌ្ឍ​ន៍ថ្មីនៃការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​នាពេលអនាគ​ត់និង​ការ​ប្តេជ្ញាយ៉ាង​មុត​មាំលើវិស័យ​រ​ក្សាស​ន្តិភាព​ក្នុង​ការ​ប​ន្ត​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិដើម្បីប​ន្ត​រួម​វិភាគ​ទាន​រួម​ចំណែក​ជាមួយ​ស​ហ​គ​ម​ន៍អន្ត​រ​ជាតិក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ទេស​ដ​ទៃនៅលើពិភ​ព​លោក​ជាប​ន្ត​ទៀត ។
ក្នុងអំឡុង​ពេលអញ្ជើញ​ទៅបំពេញ​ទ​ស្ស​ន​កិច្ច​ចូល​រួម​ប្រ​ជុំនេះឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ ម​ន្ត្រី​ ទៀ បាញ់ គ្រោង​នឹង​ជួប​ពិភាក្សាការ​ងារ​ជាមួយឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិនៃច​ក្រ​ភ​ព
អង់គ្លេស​ផ​ង​ដែរ ៕

ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ទៅកាន់ច​ក្រ​ភ​ពអង់គ្លេស
ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ទៅកាន់ច​ក្រ​ភ​ពអង់គ្លេស
ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ទៅកាន់ច​ក្រ​ភ​ពអង់គ្លេស
ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ទៅកាន់ច​ក្រ​ភ​ពអង់គ្លេស
ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ទៅកាន់ច​ក្រ​ភ​ពអង់គ្លេស
ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ទៅកាន់ច​ក្រ​ភ​ពអង់គ្លេស

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត