MOD

ព័ត៌មាន

ឯ.ទៀ.បាញ់ ដឹក​នាំគ​ណ​ប្រ​តិភូក្រ​សួង​កាពារ​ជាតិក​ម្ពុជា ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្រ្តីការ​ពាជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅទីក្រុង​ឡុង​ពីថ្ងៃទី ៥ ដ​ល់ថ្ងៃទី ១០ ខែក​ញ្ញា ២០១៦

កិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិត្រូវ​បាន​ប្រារ​ព្ធ​ធ្វើពីថ្ងៃទី៧ដ​ល់ថ្ងៃទី៨ខែក​ញ្ញាឆ្នាំ២០១៦​នៅទីក្រុង​ឡុង​ច​ក្រ​ភ​ពអង់គ្លេស ដោយ​មាន​ការ​ចូល​រួម​ពីប​ណ្តាល​ប្រ​ទេស​ចំនួន៧៤លើ​១២៥ប្រ​ទេស​ដែល​ជាប្រ​ទេស​បាន​ប​រិច្ចាក​កំលាំង​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិក្នុង​នោះប្រ​ទេស​ក្នុង​ស​ហ​គ​ម​ន៍អាស៊ាន​មាន​ចំនួន៥ប្រ​ទេស​រួម​មាន៖ក​ម្ពុជាឥណ្ឌូនេស៊ីម៉ាឡេស៊ីថៃ​និង​វៀត​ណាម។នៅក្នុង​ដំណើរ​ចូល​រួម​កិច្ច​ប្រ​ជុំនេះ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពាជាតិរួម​មាន ៖ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​និង​នាយ​ទាហាន​ជាន់ខ្ព​ស់មួយ​ចំនួន​ទៀត ចូល​រួម​ក្ន​ង​កិច្ច​ប្រ​ជុំថ្នាក់​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅទីក្រុង​ឡុង​ចាប់ពីថ្ងៃទី៥ដ​ល់ថ្ងៃទី១០ខែក​ញ្ញ​ឆ្នាំ២០១៦​។
ពេលអញ្ជើញ​ដ​ល់ប្រ​ទេសអង់គ្លេស​នាល្ងាច​ថ្ងៃទី ៧ ខែក​ញ្ញា ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ចូល​រួម​ក្នុង​ពិធិលៀង​សាយ​ភោជ​ន៍ ដែល​បាន​រៀប​ចំដោយ​ប្រ​ទេស​ជាម្ចាស់ផ្ទះហើយ​ពីធីជ​ប់លៀង​នេះការ​មាន​ចូល​រួម​ពីនាយ​ក​រ​ដ្ឋ ម​ន្ត្រីប្រ​ទេសអង់គ្លេស​ផ​ង​ដែរ។នៅក្នុង​ពីធីលៀង​សាយ​ភោជ​ន៍ទ​ទួល​ស្វាគ​ម​ន៍ប​ណ្តាគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិពីប​ណ្តាប្រ​ទេស​នានា ជាផ្លូវ​ការ​នាឪកាស​នោះរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអង់គ្លេស រ​ដ្ឋ​ម​ន្ត្រីការ​ជាតិស​ហ​រ​ដ្ឋអាមេរិក និង លោក Herves Ladsous អគ្គ​លេខាធិការ​រ​ងអង្គ​ការ​ស​ហ​ប្រ​ជាជាតិទ​ទួល​ប​ន្ទុក​ផ្នែក​រ​ក្សាស​ន្តិភាព​ក៏បាន​ថ្លែង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍នាពេល​នោះផ​ង​ដែរ ។
ប​ន្ទាប់ម​ក​នៅថ្ងៃទី៨​ខែក​ញ្ញ​ឆ្នាំ២០១៦កិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិត្រូវ​បាន​ដំណើរ​ការ​ជាផ្លូវ​ការ​ដែល​កិច្ច​ប្រ​ជុំនេះបាន​ផ្តោត​ទៅលើប្រ​ធាន​ប​ទ​ចំនួន៣រួម​មាន៖ទី១ការ​ប្តេជ្ញាចិត្ត​រ​ប​ស់ប្រ​ទេស​ប​រិច្ចាក​ក​ង​កំលាំង​ក្នុង​ប្រ​ព​ន្ធ័ត្រៀម​ជាស្រេច ដោយ​រំលឹក​ឡើង​វិញ​ពីវ​ឌ្ឍ​ន៍ភាព​ស្តីពីការអនុវ​ត្ត​ន៍ការ​ប្តេជ្ញាចិត្ត​ដែល​បាន​ធ្វើឡើង​កាល​ពីខែក​ញ្ញាក​ន្ល​ង​ម​ក​ក្នុង​ទីក្រុង​ញ៉ូយ៉ក​និង​ពិនិត្យ​មើល​ឡើង​វិញ​ពីត​ម្រូវ​ការ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិការ​ដែល​បាន​ដាក់ចេញ​ថ្មីៗនេះ។ទី២ការអនុវ​ត្ត​ដោយ​ផ្តោត​ការ​ប​ញ្រ្ជាប​ស្រ្តីក្នុង​គ្រ​ប់ផ្នែក​ក្នុង​តំប​ន់បេស​ក​ក​ម្ម ដោយ​ដើរ​តួនាទីជាន​គ​រ​បាល​យោធាអ្ន​ក​ស​ង្កេត​ការ​ណ៍​នាយ​សេនាធិនាធិការ​និង​ជា​មេប​ញ្ចាការ​សេនាធិការ​ផ​ង​ដែរ។ដោយ​ឡែក​ប្រ​ធាន​ប​ទ​ទី៣កិច្ច​ប្រ​ជុំបាន​ស​ង្ក​ត់ធ្ង​ន់លើតំណើរ​ការ​ប្តេជ្ញាចិត្ត​តាម​រ​យៈការ​ធ្វើអោយ​ប្រ​សើរ​ឡើង​ចំពោះផែន​ការ​ហ្វឹក​ហ្វឺន​ការអនុវ​ត្ត​ផ្ទាល់ក្នុង​តំប​ន់បេស​ស​ក​ម្ម​យ​ន្ត​ការ​ការ​ដ​ក​ស្រ​ង់ប​ទ​ពិសោធ​ន៍និង​ស​ម​ត្ថ​ភាព​ក្នុង​ការ​ឆ្លើយ​ត​បអោយ​បាន​ឆាប់រ​ហ​ស័ព្រ​ម​ទាំង​បូក​ប​ញ្ចូល​ការ​ធ្វើការ​ពិភាក្សាពីនិតិវិធីក្នុង​ការ​ទ​ប់ស្កាត់និង​ឆ្លើយ​ត​ប​ចំពោះឧប្ប​ត្តិហេតុនៃការ​ជួញ​ដូរ​និងអំពើហឹង្សាផ្នែក​ផ្លូវ​ភេទ។សូម​ប​ញ្ជាក់ថា៖ពាក់ព​ន្ធ័និង​ប្រ​ព​ន្ធ័ត្រៀម​ជាស្រេច និង​ផ្អែក​លើកិច្ច​ប្រ​ជុំកំពូល​កាល​ពីខែក​ញ្ញាឆ្នាំ២០១៥នៅទីប​ញ្ចាការអង្គ​ការ​ស​ហ​ប្រ​ជាជាតិក្នុង​ទីក្រុង​ញ៉ូយ៉ក​ក​ម្ពុជាបាន​ធ្វើការ​ប្តេជ្ញាប​ញ្ចូល​ក​ងអនុសេនាធំវិស្វ​ក​ម្ម​ក​ងអនុសេនាធំអាវុធ​ហ​ត្ថ​និង​ក​ងអនុសេនាធំបោស​សំងាត​មីន​ដែល​ស្ថិត​ក្នុង​ង​កំរិត១ក្នុង​ប្រ​ព​ន្ធ័ត្រៀម​ជាស្រេច​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ។
តាម​រ​យៈកិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅទីក្រុង​ឡុង​នាពេល​នោះប​ណ្តាប្រ​ទេស​ស​ដែល​ចូល​រួម​កិច្ច​ប្រ​ជុំនេះបាន​ធ្វើការ​ប្តេជ្ញាចិត្ត​គាំទ្រ​ដ​ល់ការ​ប​រិច្ចាក​កំលាំង​រ​ប​ស់ខ្លួន​ក្នុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​ព្រ​ម​ទាំង​ខិត​ខំព​ង្រឹង​ស​ម​ត្ថ​ភាព​ក​ង​ទ័ព​មួក​ខៀវ​រ​ប​ស់ខ្លួន​តាម​រ​យៈការ​ហ្វឹក​ហ្វឺន​មុន​នឹង​ច​ល័ត​ដោយ​ផ្តោត​លើការ​ការ​ពារ​ជ​ន​ស៊ីវិល​សិទ្ធ​ម​នុស្ស​ការ​ជួញ​ដូរ​និងអំពើហឹង្សាផ្លូវ​ភេទ​និង​ខិត​ខំប្រឹង​ប្រែង​ប​ង្កើន​ការ​ចូល​រួមអោយ​បាន​កុះក​រ​ពីសំណាក់យោធិន​នារីលើគ្រ​ប់ជំនាញ​ក្នុង​តំប​ន់បេស​ក​ក​ម្ម ។
តាម​រ​យៈកិច្ច​ប្រ​ជុំនេះដែល ឯកឧត្ត​ម ទៀបាញ់ បាន​ប​ង្ហាញ​ពីច​ក្ខុវិស័យ​រ​ប​ស់ក​ម្ពុជាក្នុង​គោល​ដៅនិរ​ន្ត​រ​ភាព​នែការអភិវ​ឌ្ឍ​ន័ថ្មីនៃការ​ប​ញ្ចូល​ក​ង​កំលាំង​រ​ក្សាស​ន្តិភាព​នាពេលអនាគ​ត និង​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំលើវិស័យ​រ​ក្សា​ស​ន្តិភាព​ក្នុង​ការ​ប​ន្ត​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិដើម្បីប​ន្ត​រួម​វិចំណែក​ជាមួយ​ស​ហ​គ​ម​ន៍
អន្ត​រ​ជាតិក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ទេស​ដ៏ទៃនៅលើពិភ​ព​លោក​ជាប​ន្ត​ទៀត ។
គួរ​ក​ត់សំគាល់ថា៖នៅក្នុង​កិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅទីក្រុង​ឡុង​នាពេល​នោះក៏មាន​ការ​ចូល​រួម​ជាពិសេស​ពីតារាល្បីឈ្មោះ​ ហូលីវូត គឺលោក​ស្រី អ៊ែន​ជីឡា ជូលីជាវាគ្មិន​កិត្តិយ​ស​ផ​ង​ដែរ ៕


ឯ.ទៀ បាញ់ដឹកនាំគណប្រតិភូក្រសួងកាពារជាតិកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពាជាតិស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌ័អង្គការសហប្រជាជាតិ នៅទីក្រុងឡុងពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែកញ្ញា ២០១៦

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត