MOD

ព័ត៌មាន

នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​ការ​ងារ​ជាមួយ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់​ស្ពឺ​

      នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ អគ្គ​លេខា​ធិការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​នៅ​ព្រឹក​ថ្ងៃទី​១១​ ខែ​ក​ញ្ញា​ ឆ្នាំ​២០១៦​ ក​ន្ល​ង​ម​ក​នេះ​បាន​អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​ការ​ងារ​ ប្រ​ចាំ​ខែ​សី​ហា​ ឆ្នាំ​២០១៦​ រ​ប​ស់​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់​ស្ពឺ​ និង​ដាក់​ចេញ​ទិស​ដៅការ​ងារ​ថ្មីៗ​ស​ម្រាប់​ខែ​ក​ញ្ញា​ ដើម្បី​នាំ​ម​ក​នូវ​ឧត្ត​ម​ប្រ​យោជ​ន៍​ស​ម្រាប់​អតីត​យុទ្ធ​ជ​ន​ក្នុង​ខេត្ត​កំព​ង់​ស្ពឺ ។       

      នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នា​ព្រឹក​ថ្ងៃ​នោះ​ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​ស្តាប់​នូវ​រ​បាយ​ការ​ណ៍​ល​ទ្ធ​ផ​ល​ស​ម្រេច​បាន​ក៏​ដូច​ជា​ប​ញ្ហា​ប្រ​ឈ​ម​នានា​រ​ប​ស់​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់ស្ពឺ​នា​ រ​យៈ​ពេល​ក​ន្ល​ង​ម​ក​ជា​អាទិ៏ៈ​ ការ​គ្រ​ប់​គ្រ​ង​ថ​វិកា​ ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​ស​មាជិក​នៅ​ជួប​ការ​លំបាក​ដោយ​ស​មាជិក​មួយ​ចំនួន​បាន​ចំណាក​ស្រុក​ជា​ដើម​។​ លើ​ប​ញ្ហា​ប្រ​ឈ​ម​នេះ​នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ ដាក់​ចេញ​នូវ​យ​ន្ត​ការ​មួយ​ចំនួន​ និង​បាន​ដោះ​ស្រាយ​ដោយ​ប្រ​សិទ្ធ​ភាព​ភ្លាមៗ​ផ​ង​ដែរ។​

      នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​ជំរុញ​ដ​ល់​ថ្នាក់​ដឹក​នាំ​ស​មាគ​ម​ន៍​ក៏​ដូច​ជា​ក​ម្លាំង​ស​ម​ត្ថ​កិច្ច​ និង​អាជ្ញាធ​រ​ក្នុង​ខេត្ត​កំព​ង់​ស្ពឺ​ត្រូវ​ខិត​ខំ​ស​ហ​ការ​យ​ក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ រាល់​ប​ញ្ហា​នា​នា​រ​ប​ស់​អតីត​យុទ្ធ​ជ​ន​នៅ​ក្នុង​ខេត្ត​ប្រ​ក​ប​ដោយ​ស្មារ​តី​ទ​ទួល​ខុស​ត្រូវ​ខ្ព​ស់​។ នាយ​ឧត្ត​ម​សេនីយ៍​អគ្គ​លេខាធិការ​បាន​រំលឹក​ក្នុង​អង្គ​ប្រ​ជុំ​ថា​អតីត​យុទ្ធ​ជ​ន​សុទ្ធ​តែ​ជា​អ្ន​ក​បាន​សាង​ស្នា​ដៃ​ និង​គុណ​ស​ម្ប​ត្តិ​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុភូមិ​ជា​ពិសេស​សុទ្ធ​តែ​បាន​រួម​ចំណែក​ជួយ​ប​ញ្ច​ប់​ស​ង្រ្គាម​នាំ​ម​ក​នូវ​ស​ន្តិភាព​ឲ្យ​ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា​ទាំង​មូល​បាន​រ​ស់​ក្នុង​ភាព​សុខ​សាន្ត​ ដូច្នេះ​ប​ង​ប្អូន​អតីត​យុទ្ធ​ជ​ន​រ​ប​ស់​យើង​គាត់​សុទ្ធ​តែ​បាន​សាង​នូវ​ស្នាដៃ​ធំ​ណាស់​ស​ម្រាប់​ជាតិ​មាតុភូមិ​ជា​ពិសេស​ក្នុង​បុព្វ​ហេតុ​ស្វែង​រ​ក​ស​ន្តិភាព​ប​ញ្ច​ប់​ស​ង្រ្គាម​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុជា​ នាំ​ម​ក​នូវ​សេច​ក្តី​សុខ​ស​ម្រាប់​ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា​គ្រ​ប់​ពេល​។ នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ ប​ន្ត​ថា​ប​ច្ចុប្ប​ន្ន​យើង​កំពុង​រ​ស់​ដោយ​សុខ​សាន្ត​ស​ម្បូរ​ស​ប្បាយ​ក្រោយ​ការ​លះ​ប​ង់​ដ៏​ធំ​ធេង​រ​ប​ស់​ពួក​គាត់​ ត្រូវ​តែ​យ​ក​ចិត្ត​ទុក​ដាក់​លើ​ពួក​គាត់​ឲ្យ​បាន​ខ្ព​ស់​ដើម្បី​ជា​ការ​ត​ប​ស្ន​ង​នូវ​គុណ​បំណាច់​ដ៏​ធំ​ធេង​រ​ប​ស់​ពួក​គាត់​។​

       នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ ក៏​បាន​ក្រើន​រ​ម្លឹក​ដ​ល់​ថ្នាក់​ដឹក​នាំ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក្នុង​ខេត្ត​កំព​ង់ស្ពឺ​ត្រូវ​ចុះ​ជំរុញ​ឲ្យ​អតីត​យុទ្ធ​ជ​ន​ក្នុង​ខេត្ត​ឲ្យ​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រ​ប់ៗ​គ្នា​ ដើម្បី​ពួក​គាត់​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ ខាង​មុខ​៕​

នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​ការ​ងារ​ជាមួយ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់​ស្ពឺ​
នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​ការ​ងារ​ជាមួយ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់​ស្ពឺ​
នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​ការ​ងារ​ជាមួយ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់​ស្ពឺ​
នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​ការ​ងារ​ជាមួយ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់​ស្ពឺ​
នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​ការ​ងារ​ជាមួយ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់​ស្ពឺ​
នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​ការ​ងារ​ជាមួយ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់​ស្ពឺ​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត