MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​ជាមួយអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ

នៅក្នុង​ជំនួប​សំដែង​ការ​គួរ​ស​ម​នាព្រឹក​ថ្ងៃទី១៣ ខែក​ញ្ញា ឯកឧត្ត​ម​ នាយឧត្ត​ម​នាវី ណា អារីនិច(Na Arreenich) អគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃបាន​ជំរាប​ជូន​ដ​ល់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិថា៖ ប្រ​ទេស​ថៃនឹង​រៀប​ចំធ្វើព្យូហ​យាត្រាក​ង​ទ័ព​ជើង​ទឹក​ពិភ​ព​លោក ហើយ​នាឱកាស​នោះប្រ​ទេស​ថៃ និងអញ្ជើញ​ក​ង​ទ័ព​ជើង​ទឹក​នៅក្នុង​ប្រ​ទេសអាស៊ាន​ចូល​រួម​ហ្វឹក​ហាត់រួម​គ្នាចំនួន៩ប្រ​ទេស​ហើយ​ក្នុង​នោះប្រ​ទេស​ឡាវ​ជាអ្ន​ក​ស​ង្កេត​ការ​ណ៍។
ទាក់ទ​ង​នឹង​ការ​ធ្វើព្យូហ​យាត្រាក​ង​ទ័ព​ជើង​ទឹក​ពិភ​ព​លោក និង​ការ​ហ្វឹក​ហ្វឺន​រួម​គ្នារ​វាង​ក​ង​ទ័ព​ជើង​ទឹក អាស៊ាន​នោះ ឯ.មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃក៏បាន​សុំការ​គាំទ្រ​ពីឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ផ​ង​ដែរ។ ជាការ​ឆ្លើយ​ត​ប ឯ.ទៀ បាញ់ បាន​សំដែង​នូវ​ការ​គាំទ្រ​ចំពោះការ​រៀប​ចំក​ម្ម​វិធីនេះ ដោយ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ចាត់ទុក​ការ​ហ្វឹក​ហ្វឺន​រួម​គ្នានេះជាការ​រួម​ចំណែក​ដ​ល់ការ​ព​ង្រឹង​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​រ​ប​ស់យើង​ក៏ដូច​ជាក​ន្លែង​ដ៏ទៃទៀត។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ​ទ​ទួល​ស្វាគ​ម​ន៍ចំពោះគ​ណៈប្រ​តិភូក​ង​ទ័ព​ភូមិន្ទ​ថៃដែល​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជា ដោយឯកឧត្ត​ម បាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈកិច្ច​ជាការ​ប្រ​ពៃណាស់ក្នុង​ការ​ទៅម​ក​រ​ក​គ្នា សួរ​សុខ​ទុក្ខ​គ្នាទៅវិញ​ទៅម​ក ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ជាមួយ​គ្នា ដើម្បីជំរុញអោយ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ទាំង២ កាន់តែជិត​ស្និត​ថែម​ទៀត។
    ឯកអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃក៏បាន​លើឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ទាំង២ដែល​ជារឿយ​ក​ង​ទ័ព​ជើង​ទឹក​ទាំង២តែង​បាន​ជួប​គ្នាក្នុង​កិច្ច​ប្រ​ជុំក​ង​ទ័ព​ជើង​ទឹកអាស៊ាន ហើយ​តែង​តែធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាយ៉ាង​ជិត​ស្និត​ក្នុង​ការ​ព​ង្រឹង​ស​ន្តិសុខ​លំហ​ស​មុទ្រ និង​ការ​ចូល​រួម​ថែរ​ក្សាប​រិស្ថាន​ស​មុទ្រអោយ​បាន​ល្អប្រ​សើរ។

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​ជាមួយអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​ជាមួយអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​ជាមួយអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​ជាមួយអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​ជាមួយអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​ជាមួយអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​ជាមួយអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត