MOD

ព័ត៌មាន

ឯ.ឧ.ភួង ស៊ីផាន ប្រ​ជុំជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១

គ​ណៈក​ម្មាធិការ​ជ្រើស​រើស និង​ត្រួត​ពិនិត្យ​ល​ក្ខ​ណៈស​ម្ប​ត្តិសិក្ខាកាម​ម​ក​ប​ណ្តុះប​ណ្តាល​នៅក្នុង និង​ក្រៅប្រ​ទេស​បាន​ប្រ​ជុំពិភាក្សាស្តីពីការ​ជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ នាយ​ទា​ហាន​​ទ័ព​ជើង​គោក ជំនាន់ទី៩ និង​នាយ​ទាហាន​ប​ន្ត​វេន ជំនាន់ទី១០ ស​ម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅ​រ​សៀល​ថ្ងៃទី១៥ ខែក​ញ្ញាម្សិល​មិញ​នេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ភួង ស៊ីផាន អនុរ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ។
         នាយ​ក​ដ្ឋាន​បុគ្គ​លិក ក្រ​សួង​ការ​ពារ​ជាតិ បាន​មានឲ្យ​ដឹង​ថាការ​ជ្រើស​រើស​សិស្ស និស្សិត​ចូល​រួម​បំរើក្នុង​ក្រ​ប​ខ័ណ្ឌ​នៃ ខ.ភ.ម ក្នុង​ឆ្នាំសិក្សា ២០១៦-២០១៧​ ក៏ដូច​ប​ណ្តាការ​ជ្រើស​រើស​នៅក្នុង​ប​ណ្តា​ឆ្នាំ​មុន​ៗ​ដែរ ស​ម្រាប់វ​គ្គ​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ មាន​ចំនួន១២០នាក់, វ​គ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក ជំនាន់ទី៩ មាន​ចំនួន២៥០នាក់ និង​ស​ម្រាប់វ​គ្គ​នាយ​ទាហាន​ប​ន្ត​វេន ជំនាន់ទី១០ មាន​ចំនួន២៥០នាក់។ សិស្ស​និស្សិត​ទាំង​ពីរ​​ភេទ​ត្រូវ​មានអាយុចាប់ពី១៨ឆ្នាំ ដ​ល់ ២៥ឆ្នាំ ដោយ​មាន​ស​ញ្ញាប័ត្រ​ម​ធ្យ​ម​សិក្សា​ទុ​តិ​យ​ភូមិ ឬស​ញ្ញាប័ត្រ​ប្រ​ហាក់ប្រ​ហែល​ឡើង ព្រ​ម​និង​មាន​កំព​ស់១ម៦០ ស​ម្រាប់បុរ​ស និង​នារីមាន​កំព​ស់ ១ម៥០ ឡើង​ទៅ ។
          មាន​ប្រ​សាស​ន៍នៅក្នុង​កិច្ច​ប្រ​ជុំនោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ភួង ស៊ីផាន បាន​លើក​ឡើង​ថាការ​ជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ នាយ​ទាហាន​ទ័ព​ជើង​គោក ជំនាន់ទី៩ និង​នាយ​ទា​ហាន​ប​ន្ត​វេន ជំនាន់ទី១០នេះ ក្រ​សួង​ការ​ពារ​ជាតិមាន​គោល​បំណ​ង​សំខាន់ ដោយអនុវ​ត្ត​តាម​ក​ម្ម​វិធី​គោល​ន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​នីតិកាល​ទី៥ ក្នុង​កិច្ច​ការ​ក​សាង​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិ ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីបាន​កាន់តែរឹង​មាំឡើង​ថែម​ទៀត។ ឯ.ឧ អនុរ​ដ្ឋ​លេខាធិការ បាន​ប​ញ្ជាក់​ថា៖ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំនាយ​ទាហាន​រ​ប​ស់យើង មាន​វ័យ​កាន់តែចាស់មានអាយុត្រូវ​ចូល​និវ​ត្ត​ន៍​ជា​ប​ន្ត​ប​ន្ទាប់ ដែល​ទាម​ទារឲ្យ​យើង​ត្រូវ​ក​សាង​ព​ង្រឹង​នូវ​ធ​ន​ធាន​ម​នុស្ស នាយ​ទាហាន​វ័យ​ក្មេង​នៅក្នុង​ជួរ ខ.ភ.ម ដែល​ចេញ​ពីសិស្ស​និស្សិត​រ​ប​ស់យើង ដើម្បីប​ន្ត​វេន​ចូល​រួម​ក្នុង​ការ​ការ​ពារ​ជាតិមាតុភូមិ និង​អភិ​វ​ឌ្ឍ​ន៍​ជាតិត​ទៅអនាគ​ត។
        ក្នុង​នាម​ប្រ​ធាន​គ​ណៈក​ម្មាធិការ​ជ្រើស​រើស ឯ.ឧ.ភួង ស៊ីផាន បាន​ជំរុញ និង​ណែនាំដ​ល់​​គ​ណៈ​ក​ម្មា​ធិការ​ជ្រើស​រើស ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ធ្វើការ​ផ្ស​ព្វ​ផ្សាយឲ្យ​បាន​ទូលំ​ទូលាយ ដើម្បីឲ្យ​ការ​ជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ នាយ​ទាហាន​ទ័ព​ជើង​គោក ជំនាន់ទី៩ និង​នាយ​ទាហាន​ប​ន្ត​វេន ជំនាន់ទី១០នេះទ​ទួល​បាន​គុណ​ភាព និង​ប្រ​សិទ្ធិភាព​ខ្ព​ស់ តាម​ផែន​ការ​ក្រ​សួង​ការ​ពារ​ជាតិច​ង់បាន ។
គួរ​ប​ញ្ជាក់ថា ការ​ជ្រើស​រើស​នេះ នឹង​ធ្វើការ​ចែក​ពាក្យ​នឹង​ទ​ទួល​ពាក្យ​សុំចុះឈ្មោះប្រ​ឡ​ង​ចាប់​ផ្តើម​ពីថ្ងៃទី២៦ ខែក​ញ្ញា រ​ហូត​ដ​ល់ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០១៦ នៅសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ (ឬស្សីកែវ) និង​នៅម​ណ្ឌ​ល​យោធ​ភូមិភាគ​ទី១, ២, ៣, ៤ និង​យោធ​ភូមិភាគ​ទី៥ ។  

ឯ.ឧ.ភួង ស៊ីផាន ប្រ​ជុំជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១
ឯ.ឧ.ភួង ស៊ីផាន ប្រ​ជុំជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១
ឯ.ឧ.ភួង ស៊ីផាន ប្រ​ជុំជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១
ឯ.ឧ.ភួង ស៊ីផាន ប្រ​ជុំជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១
ឯ.ឧ.ភួង ស៊ីផាន ប្រ​ជុំជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១
ឯ.ឧ.ភួង ស៊ីផាន ប្រ​ជុំជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១
ឯ.ឧ.ភួង ស៊ីផាន ប្រ​ជុំជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត