MOD

ព័ត៌មាន

ដំណើរ​ម​ក​ដ​ល់រ​ប​ស់ប្រ​តិភូក្រ​សួង​ការ​ពារ​ប្រ​ទេស​ឡាវ

ត​ប​តាម​ការអញ្ជើញ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជានៅថ្ងៃទី ២២ ខែ ក​ញ្ញានេះគ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ឡាវ​ដឹក​នាំដោយឯ.ឧឧ/ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​បាន​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជារ​យៈពេល៣ថ្ងៃ គឺគិត​ចាប់ពីថ្ងៃទី២២ដ​ល់ថ្ងៃទី២៥​ខែក​ញ្ញាឆ្នាំ២០១៦ ។
           ដំណើរ​បំពេញ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ឡាវ​ក្នុងឱកាស​នេះ
គឺក្នុង​គោល​បំណ​ង​នាំម​ក​នូវ​ការ​ព​ង្រឹង​និង​ព​ង្រីក​សាម​គ្គីភាព​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២ ក​ម្ពុជា-ឡាវ អោយ​កាន់តែរឹង​មាំថែម​ទៀត។
            វ​ត្ត​មាន​ទ​ទួល​គ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ឡាវ​ក្នុងឱកាស​នោះមាន៖ ឯ.ឧ
នាយឧត្ត​ម​សេនីយ៍ចាយ សាំង​យ៊ុន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំង​នាយ
ទាហាន​ជាន់ខ្ព​ស់ចំណុះក្រ​សួង​ការ​ពារ​ជាតិ,អគ្គ​ប​ញ្ជាការ,ក​ង​ទ័ព​ជើង​គោក,ជើង​ទឹក​ជើងអាកាស,និង​ក​ង​រាជអាវុធ​ហ​ត្ថ​ជាច្រើន​រូប ។
              ​ក្នុង​ដំណើរ​បំពេញ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ឡាវ​រ​យៈ
ពេល៣ថ្ងៃនេះគ​ណៈប្រ​តិភូនឹង​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយឯ.ឧនាយឧត្ត​ម​សេនីយ៍ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិដើម្បីពិភ​ក្សាការ​ងារ​ក្នុង​ការ ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​ទាំង២ប្រ​ទេស​និងអញ្ជើញ​ចូល​ជួប
សំដែង​ការ​គួរ​ស​ម​ជាមួយ​ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីផ​ង​ដែរ។គ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ នឹង​បាន​ទៅបំពេញ​ទ​ស្ស​ន​កិច្ច​នៅតាម​ប​ណ្តាក​ងឯក​ភាព​មួយ​ចំនួន​ផ​ង​ដែរ​គឺក្នុង​បំណ​ង​ស្វែង​យ​ល់នឹង​សិក្សាដ​ក​ពិសោធ​ន៏ពីគ្នាទៅវិញ​ទៅម​ក​ក្នុង​ការ​ហ្វឹក​ហ្វឺន ឲ្យ​ដ​ល់នាយ​និង ព​ល​ទាហាន​នៃប្រ​ទេស​ទាំង២៕

រូបភាពឯឧចាយ.សាំងយ៊ុនទទួលប្រតិភូក្រសួងការពារប្រទេសឡាវ
រូបភាពឯឧចាយ.សាំងយ៊ុនទទួលប្រតិភូក្រសួងការពារប្រទេសឡាវ
រូបភាពឯឧចាយ.សាំងយ៊ុនទទួលប្រតិភូក្រសួងការពារប្រទេសឡាវ
រូបភាពឯឧចាយ.សាំងយ៊ុនទទួលប្រតិភូក្រសួងការពារប្រទេសឡាវ
រូបភាពឯឧចាយ.សាំងយ៊ុនទទួលប្រតិភូក្រសួងការពារប្រទេសឡាវ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត