MOD

ព័ត៌មាន

ពិធីជួប​សំណេះសំណាល​សាក​សួរ​សុខ​ទុក្ខ​បុគ្គ​លិក​យោធិន​ជំងឺក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

 ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផ​ន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិជំនួស​មុខ​ឲ្យ​ស​ម្តេច​តេជោ និង​ស​ម្តេច កិត្តិព្រឹទ្ធ​ប​ណ្ឌិត ព្រ​ម​ទាំង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ​ បាន​ពាំ​នាំ​​ការ​ផ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខ​នាយ​ទាហាន បុគ្គ​លិក​ម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលា និង​យោធិន​មាន​ជំងឺ ដែល​កំពុង​ស​ម្រាក​ព្យាបាលឲ្យ​ឆាប់ជាសះ ស្បើយ​វិល​ត្រ​ឡ​ប់ទៅកាន់លំនៅឋាន​ក​ងឯក ភាព​ជួប​ជុំគ្រួសារ​បាន​ដាក់បិណ្ឌ​ជាទំនៀម​ទ​ម្លាប់ប្រ​ពៃណី ជាតិយើង ដែល​មាន​តាំង​ពីបុរាណ កាល​ម​ក។ ក្នុង​នោះគ្រូពេទ្យ​ត្រូវ​មើល​ថែអ្ន​ក​ជំងឺឲ្យ​ដូច​ជាញាតិស​ន្តាន​រ​ប​ស់ខ្លួន និងអនុវ​ត្ត​តាម ពាក្យ​ស្លោក​មួយ​ឃ្លាពោល​ថា៖"គ្រូពេទ្យ​ជាមាតាដ៏ស្លូត​បូត​រ​ប​ស់អ្ន​ក​ជំងឺ"​ ទើប​មាន​ការ​ចូល​ចិត្ត​ពីប្រ​ជាព​ល​រ​ដ្ឋ​ធ្វើឲ្យ​ម​ន្ទីរ​ពេទ្យ​កាន់តែមាន​កេរ្តិ៍ឈ្មោះលេច​ត្រ​ដែត មាន​សេវាក​ម្ម​ព្យាបាល​ជំងឺ​កើន​ឡើង​ជាប្រ​ភ​ព​ចំណូល​ស​ម្រាប់ទ្រ​ទ្រ​ង់ជីវ​ភាព​រ​ស់នៅ​និ​ង​កែល​ម្អហេដ្ឋារ​ច​នាស​ម្ព័ន្ធឲ្យ​កាន់​ តែស្រ​ស់បំព្រ​ង​គួប​ផ្សំ និង​ជំនួយ​ពីមិត្ត​ភ​ក្តិប​រ​ទេស ។
នេះជាប្រ​សាស​ន៍លើក​ឡើង​រ​ប​ស់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផ​ន ក្នុង​ពិធីសំ ណេះសំណាល​សាក​សួរ​សុខ​ទុក្ខ​បុគ្គ​លិក យោធិន​មាន​ជំងឺ ក្នុងឱកាស​បុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ ប្រ​ពៃណីជាតិនៅម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលាកាល​ពីព្រឹក​ថ្ងៃទី ២២ ខែក​ញ្ញា ឆ្នាំ២០១៦ ។
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប​ន្ត​ទៀត​ថាក្រោម​ន​យោបាយ​ឈ្នះ=ឈ្នះរ​ប​ស់ប្រ​មុខ​រាជ រ​ដ្ឋាភិបាល​ធ្វើឲ្យ​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ស​ង្គ​ម​មាន​ការអភិវ​ឌ្ឍ​លើគ្រ​ប់វិស័យ។ ប​ច្ចុប្ប​ន្ន​នេះស​ង្គ្រាម ត្រូវ​បាន​ប​ញ្ច​ប់ជាស្ថាព​រ ប៉ុន្តែគ្រោះថ្នាក់ច​រាច​រ​ណ៍លើដ​ង​ផ្លូវ​បាន​ក្លាយ​ជាប្រ​ធាន​ប​ទ​ថ្មីមួយ ទៀត​មាន​ការ​កើន​ឡើង​គួរឲ្យ​ក​ត់ស​ម្គាល់ ធ្វើឲ្យ​ខូច​ខាត​ទ្រ​ព្យ​ស​ម្ប​ត្តិ អាយុជីវិត​និង​ក្លាយ​ជាជ​ន ពិការ​ដោយ​សារ​ការ​ធ្វេស​ប្រ​ហែស​ក្នុង​ការ​ប​ញ្ជាយាន​យ​ន្ត ការ​សេព​គ្រឿង​ស្រ​វឹង គ្រឿង​ញៀន ធ្វើឲ្យ​ម​នុស្ស  ភ្លេច​ភ្លាំង​ស្មារ​តីជាប្រ​ភ​ព​នាំឲ្យ​កើត​គ្រោះភ័យអន្ត​រាយ​ឆ្ពោះទៅក្តីវិនាស​ទាំង​ភ្នែក ស្រ​ស់។ នេះជាសោក​នាដ​ក​ម្ម​ថ្មីមួយ​ទៀត​ស​ម្រាប់យុគ​ស​ម័យ​នេះ។ យើង​គួរ​ច​ង​ចាំសុភាសិត មួយ​ឃ្លាពោល​ថា "ប្រ​ហែស បាត់ ប្រ​យ័ត្ន​គ​ង់"​ ។
ក្នុង​នោះដែរឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ក៏បាន​ក្រើន​រំលឹក​ដ​ល់នាយ​ទាហាន បុគ្គ​លិក ម​ន្ទីរ​ពេទ្យ​ទាំងអស់ ចូល​រួម​ចុះឈ្មោះ​បោះឆ្នោតឲ្យ​បាន​គ្រ​ប់ៗគ្នា ដើម្បីរាជ​រ​ដ្ឋាភិបាល​ដឹក​នាំ ដោយ​ស​ម្តេច​តេជោដឹក​នាវាក​ម្ពុជាឆ្ពោះទៅកាន់ត្រើយ​សុខ​សាន្ត និងអភិវ​ឌ្ឍ លើគ្រ​ប់វិស័យ ។
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក វេជ្ជ​ប​ណ្ឌិត លី សុវ​ណ្ណអគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិ និង ជានាយ​ក​ម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលាបាន​ស្វាគ​ម​ន៍ចំពោះវ​ត្ត មាន​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ និង​ប្រ​តិភូអម​ដំណើរ​ជានិច្ច​ជាកាល​តែង​តែយ​ក​ចិត្ត​ទុក​ដាក់ចុះសាក​សួរ​សុខ​ទុក្ខ​ក្នុងឱកាស​បុណ្យ​ប្រ​ពៃណី ជាតិធ្វើឲ្យ​នាយ​ទាហាន​បុគ្គ​លិក​ម​ន្ទីរ​ពេទ្យ យើង ខ្ញុំមាន​ក្តីរីក​រាយ​ចំពោះវ​ត្ត​មាន​រ​ប​ស់ឯកឧត្ត​ម ជាអាណា ព្យាបាល ក​ង​យោធ​ព​ល​ខេម​រ ភូមិន្ទ ព្រ​ម​ទាំង​ផ្ត​ល់ឱវាទ​ល្អៗជូន​បុគ្គ​លិក និង​យោធិន​មាន​ជំងឺក្នុង​មួយ​ឆ្នាំយ៉ាង​តិច ២ដ​ង​ផ​ង​ដែរ ។
ប​ន្ទាប់ម​ក​គ​ណៈអធិប​តីក៏បាន​ប្រ​គ​ល់ ឃីត និង​ថ​វិកា៣ម៉ឺន​រៀល​ដ​ល់អ្ន​ក​ជំងឺម្នាក់ក្នុង ចំណោម​យោធ​ជំងឺ៣២០នាក់​​​ និង​ផ្ត​ល់ជូន​គ្រួសារ​បុគ្គ​លិក​ពេទ្យ​ជួប​ការ​លំបាក៩នាក់ក្នុង​ម្នាក់ ៗថ​វិកា៥ម៉ឺន​រៀល អង្ក​រ៥០គីឡូក្រាម ត្រីខ១០កំប៉ុង និង​ទ​ស្ស​នាម៉ាស៊ីន​ព្យាបាល​បេះដូង​ដ៏ ទំនើប​រ​ប​ស់ម​ន្ទីរ ក៏ដូច​ជាចុះសាក​សួរ​សុខ​ទុក្ខ​ដ​ល់គ្រែអ្ន​ក​ជំងឺ ព្រ​ម​ទាំង​ពិនិត្យអគារ​ម​ន្ទីរ​ពេទ្យ ជាអំណោយ​រ​ប​ស់ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ទើប​សាង​ស​ង់ក្នុង​គ​ម្រោង៦ជាន់ និង​ត្រូវ​ប​ញ្ច​ប់ ក្នុងអំឡុង​ឆ្នាំ២០១៧ខាង​មុខ​ផ​ង​ដែរ ៕

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខបុគ្គលិក យោធិនជំងឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត