MOD

ព័ត៌មាន

ស​ម្តេច​តេជោ ហ៊ុន សែន ផ្ដ​ល់អនុសាស​ន៍ឱ្យ​ក​ង​ទ័ព​ក​ម្ពុជាឡាវ​ស​ហ​ការ​ទ​ប់ស្កាត់កុំឲ្យ​ពួក​ជួញ​ដូរ​គ្រឿង​ញៀន​និងឧក្រិដ្ឋ​ក​ម្ម​ព្រៃឈើយ​ក​តំប​ន់ព្រំដែន​ធ្វើជាជំរ​ក

ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាស​ម្តេច​តេជោ ហ៊ុន សែន បាន​ផ្ដ​ល់អនុសាស​ន៍ ឱ្យ​ក​ង​ទ័ព​ក​ម្ពុជា-ឡាវ​ផ្ដោត​ការ​យ​ក​ចិត្ត​ទុក​ដាក់ស​ហ​ការ​ទ​ប់ស្កាត់ការ​ជួញ​ដូរ​គ្រឿង​ញៀន​និង ឧក្រិដ្ឋ​ក​ម្ម​ព្រៃឈើជាពិសេស​កុំឲ្យ​ពួក​ជួញ​ដូរ​គ្រឿង​ញៀន​និងឧក្រិដ្ឋ​ក​ម្ម​ព្រៃឈើយ​ក​តំប​ន់ព្រំដែន​ធ្វើជាជំរ​ក ។
        អនុសាស​ន៍នេះស​ម្ដេច​តេជោបាន​ផ្ដ​ល់ខ​ណៈឯកឧត្ត​ម​ចាន់សាម៉ន ចាន់ញ៉ាឡាត​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ឡាវ​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​នៅវិមាន​ស​ន្តិភាព កាល​ពីល្ងាច​ថ្ងៃទី២២ក​ញ្ញាឆ្នាំ២០១៦។
          លោក អ៊ាង សុផ​ល្លែត ជំនួយ​ការ​ស​ម្តេច​តេជោ បានឱ្យ​ដឹង​ថាឯកឧត្ត​ម ចាន់សាម៉ន បាន​ជ​ម្រាប​ស​ម្តេច​តេជោថាទ​ស្ស​ន​កិច្ច​រ​ប​ស់ឯកឧត្ត​ម​ម​ក​កាន់ព្រះរាជាណាច​ក្រ​ក​ម្ពុជា ដើម្បីព​ង្រឹង វិស័យ​ក​ង​ទ័ព​រ​វាង​ប្រ​ទេស​ទាំង​ពីរ ឲ្យ​បាន​កាន់តែរឹង​មាំថែម​ទៀត។ឯកឧត្ត​ម​ប​ន្ត​ថាក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​ក​ន្ល​ង​ម​ក​បាន​គាំទ្រ​គ្នាទៅវិញ​ទៅម​ក​យ៉ាង​ជិត​ស្និទ្ធ ហើយ​នៅពេល​នេះទៀត​កំពុង​ស​ហ​ការ​គ្នាដើម្បីធ្វើយ៉ាង​ណាជំរុញ​និង​ធ្វើការ​ងារ​ដែល​ថ្នាក់ដឹក​នាំកំពូល​នៃប្រ​ទេស​ទាំង​ពីរ​បានឯក​ភាព​គ្នារួច​ម​ក​ហើយ។
          ជាការ​ឆ្លើយ​ត​ប​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ស​ម្តែង​នូវ​ការ​រីក​រាយ​ជាមួយ​នឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នេះហើយ​ស​ម្តេច បាន​ផ្ត​ល់អនុសាស​ន៍ឲ្យ​ផ្តោត​ការ​យ​ក​ចិត្ត​ទុក​ដាក់ ទៅលើការ​ទ​ប់ស្កាត់ការ​ជួយ​ដូរ​គ្រឿង​ញៀន​និងឧក្រិដ្ឋ​ក​ម្ម​ព្រៃឈើជាពិសេស​កុំឲ្យ​ពួកអ្ន​ក​ជួញ​ដូរ​គ្រឿង​ញៀន​និងអ្ន​ក​ប្រ​ព្រឹត្តិឧក្រិដ្ឋ​ក​ម្ម​ព្រៃឈើនោះយ​ក​តំប​ន់ព្រំដែន​ធ្វើជាជំរ​ក៕

សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យកងទ័ពកម្ពុជាឡាវសហការទប់ស្កាត់កុំឲ្យពួកជួញដូរគ្រឿងញៀននិងឧក្រិដ្ឋកម្មព្រៃឈើយកតំបន់ព្រំដែនធ្វើជាជំរក

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត