MOD

ព័ត៌មាន

រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ទៀ បាញ់

ប​ន្ទាប់ពីបានអញ្ជើញ​ម​ក​ដ​ល់ព្រះរាជាណាច​ក្រ​ក​ម្ពុជានារ​សៀល​ថ្ងៃទី២២ខែក​ញ្ញាឆ្នាំ២០១៦គ​ណៈប្រ​តិភូនៃក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ដឹក​នាំដោយឯកឧត្ត​ម ចាវ​សាម៉ន ចាន់យ៉ាឡាត រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ព្រ​ម​ទាំង​ស​មាជិក​គ​ណៈប្រ​តិភូទាំងអស់បាន​ចូល​ជួប​ពិភាក្សាការ​ងារ​ជាមួយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិដែល​នៅក្នុង​ពិធីទ​ទួល​ប​ដិស​ណ្ឋារ​កិច្ច​នោះក៏មាន​រៀប​ចំពិធីត្រួត​ព​ល​ក​ង​កិត្តិយ​ស​ក​ង​ត្រែង​នៃខ.ភ.ម និង​គោរ​ព​ទ​ង់ជាតិនៃប្រ​ទេស​ទាំង​ពីរ​ផ​ង​ដែរ ។
នៅក្នុង​ជំនួប​ជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​នាឪកាស​នោះឯកឧត្ត​ម ទៀ​ បាញ់ បាន​ស​ម្តែង​នូវ​សេច​ក្តីសោម​ន្ស​រីក​រាយ​ទ​ទួល​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្តៅក្នុងឪកាស​ដែល​គ​ណៈប្រ តិភូពីក្រ​សួង​ការ​ពារ​ប្រ​ទេស​ឡាវ​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​មិត្ត​ភាព​និង​ជាផ្លូវ​ការ​នៅក​ម្ពុជាឯកឧត្ត​ម​ទៀបាញ់បាន​ស​ម្តែង​ការអបអរ​សាទ​រ​ចំពោះការ​រៀប​ចំប្រ​ជុំអាស៊ាន​នៅប្រ​ទេស​ឡាវ​ពិសេស​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០ដែល​ឡាវ​ធ្វើជាម្ចាស់ផ្ទះក៏ទ​ទួល​បាន​ជោគ​ជ័យ​ផ​ង​ដែរ។ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀបាញ់ក៏បាន​លើក​ឡើង​ផ​ង​ដែរ​ពីការ​រីក​ច​ម្រើន​លើគ្រ​ប់វិស័យ​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជាក្រោម​ការ​ដឹក​នាំរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន ដោយ​ឡែក​ខ.ភ.ម​បាន​ចូល​រួម​យ៉ាង​ស​ក​ម្ម​ក្នុង​កិច្ច​ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​និង​ប្រ​ទេស​ជាតិថែម​ទៀត​ផ​ង ។
មាន​ម​តិឆ្លើយ​ត​ប​វិញឯកឧត្ត​ម ចាវ​សាម៉ន ចាន់យ៉ាឡាត​បាន​ប​ញ្ជាក់នូវ​ម​នោស​ញ្ចេត​នាយ៉ាង​ជ្រាល​ជ្រៅចំពោះទំនាក់ទំន​ង​មិត្ត​ភាព​សាម​គ្គីភាព​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ប្រ​ជាជ​ន​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជាឡាវ​ជាប​ង​ប្អូន​និង​ដែល​ជាប្រ​ទេស​ភូមិផ​ង​រ​ប​ង​ជាមួយ​គ្នា។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថាតាម​រ​យៈដំណើរ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជានាពេល​នេះបាន​ផ្ត​ល់នូវ​ក​ម្លាំង​ចិត្ត​ក្នុង​ការ​ជ​ម្រុញឲ្យ​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរឲ្យ​បាន​កាន់តែជិត​ស្និត​រីក​ច​ម្រើន​ឡើង​ថែម​ទៀត។ឯកឧត្ត​ម រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ប្រ​ទេស​ឡាវ​ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ខ.ភ.ម​ដែល​បាន​ជួយ​គាំទ្រ​លើក​ទឹក​ចិត្ត​ដ​ល់ក​ង​ទ័ព​ឡាវ​ក្នុង​ពេល​ដែល​ប្រ​ទេស​ឡាវ​បាន​ធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រ​ជុំអាស៊ាន​ក្នុង​ឆ្នាំនេះ៕

រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ទៀ បាញ់
រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ទៀ បាញ់
រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ទៀ បាញ់
រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ទៀ បាញ់
រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ទៀ បាញ់
រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ទៀ បាញ់
រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ទៀ បាញ់
រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ទៀ បាញ់
រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម ទៀ បាញ់

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត