MOD

ព័ត៌មាន

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ជួបឯកអគ្គ​រ​ដ្ឋ​ទូត​ចិន និង​ទូត​ម៉ាឡេស៊ីថ្មី

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបានអនុញ្ញាតឲ្យឯកឧត្ត​ម XIONG BO ឯកអគ្គ​រ​ដ្ឋ​ទូត​ថ្មីនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ដែល​ទើប​ម​ក​ទ​ទួល​តំណែង​ថ្មីនិងឯកឧត្ត​ម DATO SRI HASAN MALEK ឯកអគ្គ​រ​ដ្ឋ​ទូត​ម៉ាឡេស៊ីដែល​ទើប​តែង​តាំង​ថ្មីប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជាចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម នារ​សៀល​ថ្ងៃទី២៧ខែក​ញ្ញា ឆ្នាំ២០១៦នៅទីស្តីការ​ក្រ​សួង​ការ​ពារ ជាតិ ។
         ឯកឧត្ត​ម XIONG BOនិងឯកឧត្ត​ម DATO SRI HASAN MALEKបាន​ថ្លែង​ថា៖នៅក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​រ​ប​ស់ឯ.ឧនៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជានាពេល​នេះ ឯ.ឧស​ង្ឃឹម​ថាក្រ​សួង​ការ​ពារ​ជាតិក៏ដូច​ជាប​ណ្តាក​ងឯក​ភាព​នានាទូទាំង​ខ.ភ.ម​នឹង​ជួយ​ប​ង្ក​ល​ក្ខ​ណៈងាយ​ស្រួល ព្រ​ម​ទាំង​ស​ហ​ការ​ល្អដើម្បីឲ្យឯ.ឧ បាន​បំពេញ​ភារ​កិច្ច​ទ​ទួល​ល​ទ្ធ​ផ​ល​ល្អប្រ​សើរ​ក្នុងអាណ​ត្តិរ​ប​ស់ឯ.ឧនាថ្ងៃខាង​មុខ។ឯ.ឧឯកអគ្គ​រ​ដ្ឋ​ទូត​ថ្មីទាំង២បាន​ប​ង្ហាញ​ពីចំណ​ស​សាម​គ្គីភាព​មិត្ត​ភាព​ក​ម្ពុជា.ចិន, ក៏ដូច​ក​ម្ពុជា.ម៉ាឡេស៊ីមាន​ប្រ​វ​ត្តិយូរ​ល​ង់ណាស់ម​ក​ហើយ​ហើយ​ទ​ទួល​បាន​ការ​រីក​ចំរើនឥត​ឈ​ប់ឈ​រ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ប្រ​ទេស​យើង​មាន​ទំនុក​ទុក​ចិត្ត​គ្នាទៅវិញ​ទៅម​ក ឈ​រ​លើដំណោះស្រាយ​ប​ញ្ហាប្រ​ឈ​ម​នានាដោយ​ស្មារ​តីសាម​គ្គីភាព​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ។                                                                                                 ​   ក្នុងឱកាស​នោះ ឯ.ឧ ទៀ បាញ់ បាន​ថ្លែង​ជួស​មុខ​ក្រ​សួង​ការ​ពារ​ជាតិនិង​ប​ណ្តាក​ងឯក​ភាព​ទូទាំង​ខ.ភ.ម​សូម​សំដែង​នូវ​ការ​ស្វាគ​ម​ន៏ចំពោះឯកឧត្ត​ម XIONG BO ឯកអគ្គ​រ​ដ្ឋ​ទូត​ថ្មី នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​ដែល​ទើប​ម​ក​ទ​ទួល​តំណែង​ថ្មីនិងឯកឧត្ត​ម DATO SRI HASAN MALEK ឯកអគ្គ​រ​ដ្ឋ​ទូត ម៉ាឡេស៊ីដែល ទើប​តែង​តាំង​ថ្មី ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជានាពេល​នេះ។ឯ.ឧបាន​ប​ន្ត​ថា៖នឹង​ខិត​ខំព​ង្រឹង​និង​ព​ង្រីក​ចំណ​ង​សាម​គ្គីភាព,មិត្ត​ភាព​និង​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង ២ ពិសេស​ក​ង​ទ័ព​ទាំង២ក​ម្ពុជា.ចិន,ក៏ដូច​ក​ម្ពុជា.ម៉ាឡេស៊ីឲ្យ​កាន់តែរឹង​មាំប​ន្ថែម​ទៀត៕

រូបភាពឯកឧត្តម ទៀ បាញ់ ជួបឯកអគ្គរដ្ឋទូតចិនថ្មី
រូបភាពឯកឧត្តម ទៀ បាញ់ ជួបឯកអគ្គរដ្ឋទូតចិនថ្មី
រូបភាពឯកឧត្តម ទៀ បាញ់ ជួបឯកអគ្គរដ្ឋទូតចិនថ្មី
រូបភាពឯកឧត្តម ទៀ បាញ់ ជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ីថ្មី
រូបភាពឯកឧត្តម ទៀ បាញ់ ជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ីថ្មី
រូបភាពឯកឧត្តម ទៀ បាញ់ ជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ីថ្មី

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត