MOD

ព័ត៌មាន

ឯកឧត្ត​ម នាង ផាត ជួប​ប្រ​តិភូម​ហាវិទ្យាល័យ​ស​ង្គ្រាម​ក​ង​ទ័ពឥណ្ឌា


ឯកឧត្ត​ម​នាយឧត្ដ​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនៅល្ងាច​ថ្ងៃទី១៧ ខែ ក​ញ្ញាធ្នាំ២០១៦នេះបានអនុញ្ញាតិឲ្យ​គ​ណ:ប្រ​តិភូម​ហាវិទ្យាល័យ​ស​ង្រ្គាម​ក​ង​ទ័ព​ជើង​គោកឥណ្ឌាដែល​ដឹក​នាំដោយ​លោកឧត្ត​ម​សេនីយ៏ត្រី យូ ផែន​ដ្រា ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​សិក្សារ​ប​ស់ខ្លួន​ក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ។
           ដើម្បីច​ង់ដឹង​ថាតើប្រ​ទេស​ក​ម្ពុជាក៏ដូច​ជាខ.ភ.ម​កំពុង​ប្រ​ឈ​ម​ទៅនឹង​ប​ញ្ហាអី្វ​ខ្លះ?ឯកឧត្ត​ម នាយឧត្ដ​ម​សេនីយ៍ នាង ផាត បាន​លើក​ឡើងអំពីស​ភាព​ការ​ណ៏មួយ​ចំនួន​ជូន​ចំពោះប្រ​តិភូឲ្យ​បាន​ជ្រាប
នូវ​ស​ភាព​ការ​ណ៏ក្នុង​តំប​ន់នឹង​នៅលើសាក​ល​លោក​ដែល​បាន​នឹង​កំពុង​ជះឥទ្ធិព​ល​ម​ក​លើក​ម្ពុជា។ ឯ.ឧ បានឲ្យ​ដឹង​ថា៖សាក​ល​លោក​ប​ច្ចុប្ប​ន្ន​កំពុង​ជួប​នឹង​ប​ញ្ហាដែល​បាន​កើត​ឡើង​នៅក្នុង​តំប​ន់អឺរ៉ុប,តំប​ន់ម​ជ្ឈឹម​បូព៌ា,តំប​ន់អាស៊ីប៉ាស៊ីហ្វិក​និង​តំប​ន់អាស៊ីអាគ្នេយ៏ពិសេស​ការ​ប្រ​កួត​ប្រ​ជែង​ខាង​សេដ្ឋ​កិច្ច,ពាណិជ្ជ​ក​ម្ម​និង​វិនិយោគ។ការ​ដ​ណ្ដើម​ភូមិសាស្ត្រ​ដែល​សំបូរ​ធ​ន​ធាន​ធ​ម្ម​ជាតិ,ជំលោះស​ង្គ្រាម​ស៊ីវិល​ជំលោះទឹក​ដី,គំរាម​ដោយអំពើភេរ​វ​ក​ម្ម ប​ញ្ហាអាវុធ​នុយ​ក្លេអ៊ែរ​និង​គ្រោះធ​ម្ម​ជាតិ។ល។ដោយ​ឡែក​ស​មាគ​ម​ន៏អាស៊ាន​កំពុង​ប្រ​ឈ​ម​នឹង​ការ​មាន​ប​ណ្ដាញ​ភេវ​រ​ក​ម្ម,ការ​ធ្វើអន្តោប្រ​វេស​ន៏,ស​ន្តិសុខ​ដែន​ស​មុទ្រ,ប​ញ្ហាស​មុទ្រ​ចិន​ខាង​ត្បូង​ដែល​ជាការ​ដ​ណ្ដើម​តួនាទីរ​ប​ស់ប្រ​ទេស​ម​ហាអំណាច​ក្នុង​តំប​ន់ប​ន្ទាប់ពីអាមេរិក​បាន​ប​ង្វែរ​ទិស​ន​យោ
បាយ​រ​ប​ស់ខ្លួន​ម​ក​កាន់តំប​ន់អាស៊ីប៉ាស៊ីហ្វិក​ម​ក។ឯ.ឧបាន​ប​ន្ត​ទៀថា៖តួនាទីស្នូល​រ​ប​ស់ខ.ភ.ម​គឺមាន​ភារ​កិច្ច​ការ​ពារ​ជាតិ,សាស​នា,ព្រះម​ហាក្ស​ត្រ​និង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី,ស​ហ​ការ​ជាមួយ​ស្ថាប័ន​នានាដើម្បី ចូល​រួមអភិវ​ឌ្ឍ​ន៏ប្រ​ទេស,ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ។​ខ.ភ​ម​ត្រូវ​ចាំបាច់មាន​ការ ហ្វឹក​ហ្វឺន ប​ណ្ដុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ជាប្រ​ចាំដើម្បីព​ង្រឹង​ស​ម​ត្ថ​ភាព​ការ​ពារ​ព្រំដែន,ទ​ប់ស្កាត់និង​ប​ង្ក្រាបឧក្រឹដ្ឋ​ឆ្ល​ង​ដែន​និង​ប្រ​ឆាំងអំពើភេរ​វ​ក​ម្ម​នានា។ចំពោះព្រឹត្តិការ​ណ៏ក្នុង​ប្រ​ទេស​ក​ម្ពុជាឯ.ឧរ​ដ្ឋ​លេខាធិការ​បាន​ប​ញ្ជាក់ថា៖ក្រោម​ការ​ដឹក​នាំដ៏ត្រឹម​ត្រូវ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្តេច​តេជោ ហ៊ុន សែន ជាប្រ​មុខ​នៅ តែប​ន្ត​ការ​រ​ក្សា នូវ​ស​ន្តិសុខ​និង​ស្ថេរ​ភាព​ន​យោបាយ​ស​ង្គ​ម​រួម​ជាមួយ​នឹង​ការអភិវ​ឌ្ឍ​ន៏ឥត​ឈ​ប់ឈ​រ​និង នៅតែប​ន្ត​លើក​កំព​ស់ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិជាមួយ​ប​ណ្តាប្រ​ទេស​លើសាក​ល​លោក​និង​តំប​ន់ឲ្យ​កាន់តែ
ជិត​ស្នឹទ​និង​រឹង​មាំថែម​ទៀត ។
              ឆ្លើយ​ត​ប​ក្នុងឱកាស​នោះលោក ឧត្ត​ម​សេនីយ៏ត្រី យូ ផែន​ដ្រាក៏បាន​កោត​ស​រ​សើរ​ចំពោះ
ខ.ភ.ម​ដែល​បាន​ខិត​ខំធ្វើការ​កំណែរ​ទំរ​ង់រ​ប​ស់ខ្លួន​ទៅតាម​ន​យោបាយ​យុទ្ធ​សាស្រ្ត​ច​តុកោណ​រ​ប​ស់រាជ
រ​ដ្ឋាភិបាល​យ៉ាង​ត្រឹម​ត្រូវ​លោក​នឹង​ខិត​ខំប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ប​ន្ត​ទៀត​រ​វាង​ក​ង​ទ័ព​ទាំង ២
ឲ្យ​បាន​កាន់តែប្រ​សើរ ៕

ឯកឧត្តម នាង ផាត ជួបប្រតិភូមហាវិទ្យាល័យសង្គ្រាមកងទ័ពឥណ្ឌា
ឯកឧត្តម នាង ផាត ជួបប្រតិភូមហាវិទ្យាល័យសង្គ្រាមកងទ័ពឥណ្ឌា
ឯកឧត្តម នាង ផាត ជួបប្រតិភូមហាវិទ្យាល័យសង្គ្រាមកងទ័ពឥណ្ឌា

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត