MOD

ព័ត៌មាន

ឯ.ឧ ទៀ បាញ់ ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំស៊ាង​សាន​លើក​ទី៧នៅទីក្រុង​ប៉េកាំង​ប្រ​ទេស​ចិន


ឆ្លើយ​ត​ប​តាម​ការអញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ជាតិនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​និង​ត​ប​តាម​ការអញ្ជើញ​រ​ប​ស់ស​មាគ​ម​ន៍ចិន​សំរាប់វិទ្យាសាស្ត្រ​យោធានិង​វិទ្យាស្ថាន​សិក្សាយុទ្ធ​សាស្ត្រអន្ត​រ​ជាតិរ​ប​ស់ចិនឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិបាន​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាទៅចូល​រួម​ក្នុង​វេទិកាស៊ាង​សាង​លើក​ទី៧ព្រ​ម​ទាំង​បំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​និង​មិត្ត​ភាព​នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​ចាប់ពីថ្ងៃទី១០ដ​ល់ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៦។
ប​ន្ទាប់ពីបានអញ្ជើញ​ដ​ល់ទីក្រុង​ប៉េកាំង​នាល្ងាច​ថ្ងៃទី១០ខែតុលានៅព្រឹក​ថ្ងៃទី១១ខែតុលាឆ្នាំ២០១៦ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់អម​ដំណើរ​ដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ឥត.​សារ៉ាត់ អគ្គ​មេប​ញ្ចាការ​រ​ង​ខ​ភ​ម​និងឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ណឹម.សុវ​ត្ថិអគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​ក៏បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំវេទិកាស៊ាង​សាន​លើក​ទី​៧ដែល​បាន​ប្រ​ព្រឹត្តិទៅក្រោម​ទិស​ស្លោក​នៃ​ការ​លើក​កំព​ស់កិច្ច​ស​ន្ទ​នានិង​ស​ហ​ប្រ​តិប​ត្តិការ​ស​ន្តិសុខ​ក​សាង​គំរូទំនាក់ទំន​ងអន្ត​រ​ជាតិ។នៅក្នុង​វេទិកា​ស៊ាង​សាន​លើក​ទី៧នេះក៏មាន​ការអញ្ជើញ​ចូល​រួម​ផ​ង​ដែរ​ពីរ​ដ្ឋ​ម​ន្ត្រីអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិមេប​ញ្ជាការ​ក​ង​ទ័ពអ្ន​ក​វិភាគ​ព្រឹត្តិការ​ណ៍និង​ម​ន្ត្រីយោធាម​ក​ពីប្រ​ទេសអាស៊ីអឺរុប​និងអាហ្រ្វិក។
ថ្លែង​បើក​វេទិកា​ស៊ាង​សាន​លើក​ទី៧នាឪកាស​នោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ឆាង.វ៉ាន់ឈាន់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ជាតិនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​បាន​សំដែង​នូវ​ការ​ស្វាគ​ម​ន៍ចំពោះថ្នាក់ដឹក​នាំភ្ញៀវ​កិត្តិយ​ស​ទាំងអស់ដែល​បាន​ម​ក​ចូល​រួម​ក្នុង​វេទិកាស៊ាង​សាន​លើក​ទី៧នៅទីក្រុង​ប៉េកាំង។ឯកឧត្ត​ម​បាន​ថ្លែង​ថា៖ស​ន្តិភាព​និង​ការអភិវ​ឌ្ឍ​ន៍បាន​រ​ង​ការ​គំរាម​កំហែង​ក្នុង​ការ​ប្រ​ឈ​ម​ប​ញ្ហាមួយ​ចំនួន​ហើយ​ប​ញ្ហាប្រ​ឈ​ម​ទាំងអស់នេះត្រូវ​តែដោះស្រាយ។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា៖ប​ញ្ហាស​ន្តិសុខ​និង​ការអភិវ​ឌ្ឍ​ន៍មាន​ទំនាក់ទំន​ង​គ្នាខ្លាំង​ណាស់។ប​ញ្ហាស​ន្តិសុខ​ជាច្រើន​នៅក្នុង​ពិភ​ព​លោក​ស​ព្វ​ថ្ងៃនេះមាន​តាំង​ពីការអភិវ​ឌ្ឍ​ន៍មិន​គ្រ​ប់គ្រាន់ប​ញ្ហាស​ង្គ្រាម​ការ​មានអស្ថេរ​ភាព​ភេរ​វ​ក​ម្ម​និង​វិប​ត្តិជ​ន​ភៀស​ខ្លួន​ដែល​ទាំងអស់នេះបាន​កើត​ឡើង​ដោយ​សារ​ការអភិវ​ឌ្ឍ​ន៍មិន​គ្រ​ប់គ្រាន់ហើយ​ដែលអាច​ដោះស្រាយ​បាន​តាម​រ​យៈការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​តែប៉ុណ្ណោះ។ឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិចិន​បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ក្រ​សួង​ការ​ពារ​ជាតិចិន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ធ្វើការ​ងារ​ជាមួយ​ប្រ​ទេស​ផ្សេងៗទៀត​ដើម្បីធ្វើយ៉ាង​ណារ​ក្សានូវ​ប​រិស្ថាន​មួយ​ប្រ​ក​ប​ដោយ​ស​ន្តិភាព​និង​ស្ថេរ​ភាព​ល្អ។ប្រ​ទេស​ចិន​មាន​សុឆ​ន្ទះធ្វើកិច្ច​ស​ន្ទ​នាជាមួយ​ប្រ​ទេស​ទាំងអស់ដើម្បីព​ង្រឹង​ការ​ទុក​ចិត្ត​ទៅវិញ​ទៅម​ក​និង​កាត់ប​ន្ថ​យអស្ថិរ​ភាព។ទ​ន្ទឹម​នេះប្រ​ទេស​ចិន​ប្តេជ្ញាធ្វើយ៉ាង​ណាព​ង្រឹងអោយ​កាន់តែស៊ីជំរៅថែម​ទៀត​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួ​យ​​ប្រ​ទេស​ផ្សេងៗដើម្បីដោះស្រាយ​ប​ញ្ហាប្រ​ឈ​ម​រួម​គ្នា។
ប​ន្ទាប់ពីស​ន្ទ​រ​ក​ថាបើក​វេទិការ​ស៊ាង​សាន​ដោយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតុចិន​រួច​ម​ក​វេទិកាស៊ាន​ង​សាន​លើក​ទី៧បាន​ប្រ​ព្រឹត្តិទៅតាម​ក​ម្ម​វិធីគ្រោង​ទុក​ដែល​នៅក្នុង​ស​ម័យ​ប្រ​ជុំលើក​ទី១ វេទិការ​នេះបាន​លើក​យ​ក​ប្រ​ធាន​ប​ទ​ស្តីពីការ​ឆ្លើយ​ត​ប​ទៅនិង​ភាព​ប្រ​ឈ​ម​ស​ន្តិសុខ​ថ្មីនៅក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិក​តាម​រ​យៈកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ម​ក​ធ្វើការ​ពិភាក្សាហើយ​នៅក្នុង​ប្រ​ធាន​ប​ទ​នេះមាន​វាគ្និន​ចំនួន​៧រូប​ម​ក​ពីប្រ​ទេស​ផ្សេងៗចូល​រួម​ថ្លែង​ស​ន្ទ​រ​ក​ថាក្នុង​នោះរួម​មាន៖ចិន​.ក​ម្ពុជា.ស​ហ​ព្ធ​ន័រុស្ស៊ី.ញ៉ូហ្ស៊ឺឡែន.​ឡាវ​.សឹង្ហ​បូរី.និងអូស្ត្រាលី។
នៅក្នុង​ស​ន្ទ​រ​ក​ថារ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ស្តីពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដើម្បីគ្រ​ប់គ្រ​ង​ប​ញ្ហានានាក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិក​ដែល​បាន​ថ្លែង​ក្នុង​វេទិការ​ស៊ាង​សាន​លើក​ទី៧នាឪកាស​នោះឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ប​ញ្ជាក់ថា៖វេទិកាស៊ាង​សាន​បាន​ផ្តោត​ទៅលើការអភិវ​ឌ្ឍ​ន៍ជាច្រើន​នៅក្នុង​ពិភ​ព​លោក​ដែល​មាន​ផ​ល​ប៉ះពាល់រ​យៈពេល​យូរ​អង្វែង​ដ​ល់ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់និង​ពិភ​ព​លោក ។
តាម​រ​យៈវេទិការ​ស៊ាន​សាន​លើក​ទី៧​​ឆ្នាំ២០១៦នេះឯ.ឧទៀ.បាញ់បាន​ចែក​រំលែក​នូវ​ទ​ស្ស​នៈអំពីរ​បៀប​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិក្នុង​ការ​ដោះស្រាយ​ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិក​ដោយឯកឧត្ត​ម​បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ប្រ​ទេស​ទាំងអស់ត្រូវ​តែផ្លាស់ប្តូរ​ផ្ន​ត់គំនិត​កើត​ចេញ​ពីផ្ន​ត់គំនិត​នៃស​ន្តិសុខ​ស​ង្គ្រាម​ត្រ​ជាក់ចូល​ទៅកាន់ផ្ន​ត់គំនិត​ស​ន្តិសុខ​ស​ត​វ​ត្ស​ទី២១វិញ។ឯ.ឧបាន​ប​ញ្ចាក់ថា៖ប្រ​ទេស​ទាំងអស់ត្រូវ​តែក​សាងអភិបាល​កិច្ច​រួម​គ្នាហើយ​ស​ន្តិសុខ​គួតែពុំត្រូវ​បាន​ចាត់ទុក​ជាស​ម្ប​ត្តិក​ម្ម​សិទ្ធ​នៃប្រ​ទេស​ណាមួយ​ឡើយ។ស​ន្តិសុខ​គឺសំរាប់ប្រ​ទេស​ទាំងអស់​។ឯ.ឧទៀ.បាញ់បាន​ប​ន្ត​ទៀត​ថា៖និម្មាប​ន​ក​ម្ម​ស​ន្តិសុខ​នៅក្នុង​តំប​ន់អាស៊ី-ប៉ាស៊ីហ្វិក​ត្រូវ​តែមាន​ល​ក្ខ​ណ​ចំហ​រ​និង​រួម​គ្នាពិសេស​តួនាទីក​ណ្តាល​រ​ប​ស់អាស៊ាន​ក្នុង​ការ​រៀប​ចំនិម្មាប​ន​ក​ម្ម​ស​ន្តិសុខ​តំប​ន់គឺមាន​ល​ក្ខ​ណៈចាំបាច់បំពេញ​គ្នាសំរាប់ស​ន្តិសុខ​និង​ស្ថេរ​ភាព​រ​យៈពេល​វែង។ឯ.ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់បាន​ប​ញ្ជាក់ប​ន្ថែម​ទៀត​ថា៖ប្រ​ទេស​ចិន​ក៍ជាដៃគូរ​ស​ន្ទ​នានិង​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​ដ៏សំខាន់រ​ប​ស់អាស៊ាន។ចិន​បាន​គាំទ្រ​យ៉ាង​មុត​មាំលើតួនាទីក​ណ្តាល​រ​ប​ស់អាស៊ាន​ក្នុង​ការ​ដឹក​នាំដំណើរ​ការ​និង​យ​ន្ត​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក្នុង​តំប​ន់។
សូម​ប​ញ្ជាក់ថា៖នៅក្នុង​រ​យៈពេល​ពីថ្ងៃនៃវេទិកាស៊ាន​សាន​លើក​ទី៧នេះប​ណ្តាល​វាគ្មិន​ដែល​ចូល​រួម​បាន​លើក​យ​ក​វេទិកា​នេះម​ក​ប​ក​ស្រាយ​នូវ​គោល​ន​យោបាយ​សំខាន់ៗជាយុទ្ធ​សាស្ត្រ​រ​ប​ស់គេរួម​ទាំង​ដើម្បីការ​ពារ​នូវ​គោល​ន​យោបាយ​ដែល​គេបាន​ដាក់ចេញ​នៅក្នុង​ប្រ​ទេស​និង​នៅក្នុង​តំប​ន់ផ​ង​ដែល។ទ​ន្ទឹម​នេះការ​ចូល​រួម​រ​ប​ស់ស​មាជិក​ក្នុង​វេទិការ​ស៊ាង​សាន​នេះក៍ជាឪកាស​ល្អមួយ​សំរាប់ការ​យ​ល់ដឹងអំពីប​ញ្ហាផ្សេងៗក៏ដូច​ជាការ​ប​ង្ហាញ​នូវ​ប​ទ​ពិសោធ​រ​ប​ស់ប្រ​ទេស​នីមួយៗផ​ង​ដែរ៕

ឯ.ឧ ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំស៊ាងសានលើកទី៧នៅទីក្រុងប៉េកាំងប្រទេសចិន
ឯ.ឧ ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំស៊ាងសានលើកទី៧នៅទីក្រុងប៉េកាំងប្រទេសចិន
ឯ.ឧ ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំស៊ាងសានលើកទី៧នៅទីក្រុងប៉េកាំងប្រទេសចិន
ឯ.ឧ ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំស៊ាងសានលើកទី៧នៅទីក្រុងប៉េកាំងប្រទេសចិន
ឯ.ឧ ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំស៊ាងសានលើកទី៧នៅទីក្រុងប៉េកាំងប្រទេសចិន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត