MOD

ព័ត៌មាន

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​មេប​ញ្ជាការ​ក​ង​នាវាចិន

ក្នុងឱកាស​ចូល​ច​ត​នាវានៅកំព​ង់ផែក្រុង​ព្រះសីហ​នុលោក​វ​រ​សេនីយ៍ឯក​ពិសេស​វ៉ាង.ហុង​លីនាយ​រ​ង​សេនាធិការ​នាវាស​មុទ្រ​ខាង​កើត​និង​ជាមេប​ញ្ជាការ​ក​ង​នាវាការ​ពារ​លេខ២៣ នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​មឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិនៅព្រឹក​ថ្ងៃទី១៧ខែតុលា នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ។
    តាម​រ​យៈជំនួប​នោះឯកឧត្ត​ម​ទៀ.បាញ់បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ​ទ​ទួល​ស្វាគ​ម​ន៍ចំពោះការ​ចូល​ច​ត​នាវាក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ក្រោយ​ពីបាន​ប​ញ្ច​ប់បេស​ក​ក​ម្ម ការ​ពារ​ស​ន្តិសុខ​នៅស​មុទ្រអេដែន​ហើយ​ធ្វើដំណើរ​ត្រ​ល​ប់ទៅមាតុភូមិវិញ។ឯ.ទៀ.បាញ់បាន​ចាត់ទុក​ការ​ចូល​ច​ត​នាវាក​ង​ទ័ព​ជើង​ទឹក​ចិន​នៅកំព​ង់ផែក្រុង​ព្រះសីហ​នុនាពេល​នេះ បាន​ប​ង្ហាញ​ពីចំណ​ង​មិត្ត​ភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​និង​ការ​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍គ្នាទៅវិញ​ទៅម​ក​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ន​ស​ប្រ​ទេស​ទាំង២អោយ​កាន់តែរីក​ចំរើន​ឡើង​ថែម​ទៀត។ ការ​ចូល​ច​ក​នេះក៏បាន​ប​ង្ហាញអោយ​ឃើញ​នូវ​ទំនាក់ទំន​ង​យ៉ាង​ជិត​ស្និទ្ធ​រ​វាង​ក​ង​ទ័ព​ទាំង២ ដែល​បាន​រួម​ចំនែក​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ក​ម្ពុជាអោយ​មាន​ការ​រីក​ចំរើន។
    មាន​ម​តិឆ្លើយ​ត​ប​វិញ​លោក​វ​រៈសេនីយ៍ឯក​ពិសេស​វ៉ាង.ហ៊ុង​លីបាន​សំដែង​នូវ​ទឹក​ចិត្ត​ស​ប្បាយ​រីក​រាយ​ដែល​បាន​នាំនាវាលេខ៥១៣ម​ក​ទ​ស្ស​នាប្រ​ទេស​ក​ម្ពុជា និង​បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយ​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនាពេល​នេះ។
    លោក​វ​រៈសេនីយ៍ឯក​ក៏បាន​ជំរាប​ជូន​ដ​ល់ឯ.ទៀ.បាញ់អំពីបេស​ក​ក​ម្ម​ការ​ពារ​ស​មុទ្រអេដែន​រ​ប​ស់ក​ង​ទ័ព​ជើង​ទឹក​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ដែល​មាន​រ​យៈពេល៤ខែ ហើយ​ប​ន្ទាប់ពីបាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​ក​ង​នាវារ​ប​ស់លោក​បានអញ្ជើញ​ទៅទ​ស្ស​នាប្រ​ទេស​ភូមាម៉ាឡេស៊ីនិង​ក​ម្ពុជា។លោក​វ​រៈសេនីយ៍ឯក​ពិសេស​វ៉ាង.ហុង​លី ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក​ង​ទ័ព​ជើង​ទឹក​ខ.ភ.ម​ដែល​បាន​រៀប​ចំទ​ទួល​ស្វាគ​ម​ន៍នាវារ​ប​ស់លោក​បាន​យ៉ាង​ល្អក្នុង​ម​នោស​ញ្ចេត​នារាក់ទាក់ ស្និត​ស្នាល​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង២។លោក​មេប​ញ្ជាការ​នាវាបាន​ប​ញ្ជាក់ថាចិន​និង​ក​ម្ពុជាជាប្រ​ទេស​ដែល​មាន​ទំនាក់ទំន​ង​ជាមួយ​គ្នាតាំង​ពីយូរ​យាណាស់ម​ក​ហើយ ហើយ​ប្រ​ទេស​ចិន​បាន​យ​ក​ក​ម្ពុជាធ្វើជាមិត្ត​ជាប​ង​ប្អូន​ល្អជាង​គេ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ជួបមេបញ្ជាការកងនាវាចិន
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ជួបមេបញ្ជាការកងនាវាចិន
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ជួបមេបញ្ជាការកងនាវាចិន
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ជួបមេបញ្ជាការកងនាវាចិន
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ជួបមេបញ្ជាការកងនាវាចិន
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ជួបមេបញ្ជាការកងនាវាចិន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត