MOD

ព័ត៌មាន

ពិធីប្រ​កាស​ប្តូរ​ឈ្មោះក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ

ក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ចំណុះឲ្យ​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​ត្រូវ​បាន​ប្តូរ​ឈ្មោះទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ដែល​ពិធីប្រ​កាស​ប្តូរ​ឈ្មោះនេះត្រូវ​បាន​ប្រារ​ព្ធ​ធ្វើនៅព្រឹក​ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៦ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម​រ​ដ្ឋ​លេខាធិការអនុរ​ដ្ឋ​លេខាធិការអគ្គ​នាយ​កអគ្គ​នាយ​ក​រ​ង​និង​មេប​ញ្ជាការ​មេប​ញ្ជាការ​រ​ង​នាយ​នាវីនាយ​នាវីរ​ង​ក​ង​ទ័ព​ជើង​ទឹក​ជាច្រើន​រូប​ទៀត។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.វិញ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​និង​ជាអគ្គ​លេខាធិការ​គ​ណៈក​ម្មាធិការ​ជាតិលំហ​រ​ស​មុទ្រ​បាន​ថ្លែង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍ដោយ​បាន​ប​ញ្ជាក់ថាក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ជាអង្គ​ភាព​មួយ​ដែល​បាន​ក​សាង​មូល​ដ្ឋាន​ខ្លួន​បាន​យ៉ាង​រឹង​មាំក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​កោះឆ្នេរ​និង​ដែន​ស​មុទ្រ​រ​ប​ស់ព្រះរាជាណាច​ក្រ​ក​ម្ពុជា។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថាក​ង​ទ័ព​ជើង​ទឹក​នៃខ.ភ.ម​បាន​យ​កអស់ស្មារ​តីក្នុង​ការ​បំពេញ​ភារ​កិច្ច​ជូន​ប្រ​ទេស​ជាតិដោយ​គោរ​ព​នឹងអនុវ​ត្ត​នូវ​រាល់ប​ទ​ប​ញ្ជារ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន​ក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​ប​ញ្ជាការ​បាន​ដាក់ចុះចូល​រួម​ស​ហ​ការ​ជាមួយ​កំលាំង​មាន​ស​ម​ត្ថ​កិច្ច​គ្រ​ប់លំដាប់ថ្នាក់ចូល​រួម​ទ​ប់ស្កាត់និង​ប​ង្រ្កាប​ប​ទ​ល្មើស​ផ្សេងៗបាន​យ៉ាង​ទាន់ពេល​វេលា។ក្រៅពីនេះក​ង​ទ័ព​ជើង​ទឹក​ក៏បាន​ចាត់តាំង​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ទាំង​នៅសាលានិង​ក​ងឯក​ភាព​នានាដើម្បីលើក​ម្ព​ស់ស​ម​ត្ថ​ភាព​ជំនាញ​និង​យ​ក​ចិត្ត​ទុក​ដាក់ផ្ស​ព្វ​ផ្សាយ​ការអប់រំចិត្ត​សាស្ត្រ​ដើម្បីលើក​ក​ម្ព​ស់អត្ត​ច​រិត​សិល​ធ​ម៌ក​ង​ទ័ពឲ្យ​បាន​កាន់តែប្រ​សើរ​ឡើង។
ឯកឧត្ត​ម​ទៀ.វិញ​បាន​ប​ញ្ជាក់ថាក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ជាអង្គ​ភាព​មួយ​ដែល​ផ្តើម​ចេញ​ពីវ​រៈសេនាធំលេខ៩៧ត្រូវ​បាន​ប​ង្កើត​ឡើង​នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ១៩៨៩ ចំណុះឲ្យ​យោធ​ភូមិភាគ​ទី៣ក​ង​ទ័ព​ជើង​គោក​និង​នៅថ្ងៃទី១៧ខែម​ក​រាឆ្នាំ១៩៩៤បាន​ប្តូរ​ជាវ​រៈសេនាធំលេខ៤៤ឆ្នាំ១៩៩៧ត្រូវ​ប្តូរ​ឈ្មោះទៅជាក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ៤៤រ​ហូត​ដ​ល់ឆ្នាំ២០០៧ត្រូវ​បាន​ប្តូរ​ម​ក​ជាក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១។
នៅក្នុងឪកាស​នោះឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ​​.បាញ់ក៏បាន​ប្រ​គ​ល់អនុក្រិត្យ​ស្តីពីការ​ប្តូរ​ឈ្មោះក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ដែល​មាន​ថានៈស្មើនឹង​ប​ញ្ជាការ​ដ្ឋាន​មូល​ដ្ឋាន​ស​មុទ្រ។
ឯកឧត្ត​ម​ទៀ.បាញ់ក៏បាន​បំពាក់ឋាន​ន្ត​រ​ស័ក្តិថ្នាក់ឧត្ត​ម​នាវីឯកឧត្ត​ម​នាវីទោឧត្ត​ម​សេនីយ៍ទោឧត្ត​ម​សេនីយ៍ត្រី វ​រៈសេនីយ៍ឯក​វ​រៈសេនីយ៍ទោប្រ​គ​ល់លិខិត​តែង​តាំង​ថ្នាក់ផ្លាស់ប្តូរ​មុខ​តំណែង​តួនាទីដ​ល់នាយ​នាយ​វីនាយ​វីរ​ង​ក្នុង​ប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ដែល​ទើប​ប​ង្កើត​ថ្មីផ​ង​ដែរ។
    ថ្លែង​ទៅកាន់ពិធីប្រ​កាស់ប្តូរ​ឈ្មោះក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​នាឪកាស​នោះឯកឧត្ត​ម​ទៀ.បាញ់បាន​ចាត់ទុក​ការ​ផ្លាស់ប្តូរ​នេះជាជំហ៊ាន​ថ្មីមួយ​ដែល​បានអនុវ​ត្ត​ស្រ​ប​តាម​ផែន​ការ​កែទ​ម្រ​ង់ខ.ភ.ម។ឯកឧត្ត​ម​ក៏បាន​ចាត់ទុក​ថាការ​ផ្លាស់ប្តូរ​នេះជាការ​ស​ម្រេច​នូវ​ភារ​កិច្ច​ដ៏សំខាន់ដែល​ប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​មាន​តួនាទីភារ​កិច្ច​ការ​ពារ​ទ​ទួល​ខុស​ត្រូវ​លើវិសាល​ភាព​ដ៏ធំក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​កោះឆ្នេរ​ដែន​ស​មុទ្រ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីក៏បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស​មិទ្ធ​ផ​ល​ដែល​ប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ស​ម្រេច​បាន​ក​ន្ល​ង​ម​ក​ដែល​ល​ទ្ធ​ផ​ល​នេះបាន​ម​ក​ពីការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ភារ​កិច្ច​ប្រ​ក​ប​ដោយ​ស្មារ​តីទ​ទួល​ខុស​ត្រូវ​ស​ម្រេច​បាន​ស្នាដៃជូន​ជាតិមាតុភូមិ។
    ឯកឧត្ត​ម​ទៀ.បាញ់ក៏បាន​សំណូម​ព​រ​ដ​ល់ នាយ​នាវីនាយ​នាវីរ​ង​ព​ល​នាវិក​ក​ង​ទ័ព​ជើង​ទឹក​ប​ន្ត​ចូល​រួម​ក​សាងអង្គ​ភាពឲ្យ​បាន​រឹង​មាំប​ន្ត​ការ​ងារ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ស​ហ​ការ​ជាមួយ​រ​ដ្ឋអំណាច​មូល​ដ្ឋាន​ក្នុង​ការ​ទ​ប់ស្កាត់និង​ប​ង្ត្រាប​ប​ទ​ល្មើស​ផ្សេងៗនិង​ត្រៀម​ល​ក្ខ​ណៈជួយ​ស​ង្គ្រោះប្រ​ជាព​ល​រ​ដ្ឋឲ្យ​បាន​ទាន់ពេល​វេលា៕

រូបភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក្នុងពិធីប្រកាសប្តូរឈ្មោះកងពលតូចការពារកោះឆ្នេរលេខ៣១ ទៅជាបញ្ជាការដ្ឋានការពារកោះឆ្នេរ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត