MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​រ​ប​ខែតុលា និង​ទិស​ដៅខែវិច្ចិកា ២០១៦

ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​​ខែ​តុលានិង​ទិស​ដៅ​អនុវ​ត្ត​ខែវិច្ឆិកា​ឆ្នាំ២០១៦ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០២ខែតុលា​នេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិនិង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម លោក​ជំទាវ រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន,ជានាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថាក្នុង​ខែតុលា ឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះ ខ.ភ.ម បាន​ប​ន្ត​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​និង​ប​ណ្តាកោះ​មួយ​ចំនួន​កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំដែន ថ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំព្រ​ម​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​ប​ញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ​និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព​ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ​ភាព​អនាធិប​តេយ្យ​នានាការ​ពារ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់​សាធារ​ណៈការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានាពិធីគោរ​ព​វិញ្ញាណ​ក្ខ័ន្ធ​ប្រះក​រុណាព្រះរ​ត​ន​កោដ្ឋ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ល្អ​ប្រ​សើរ។
ទ​ន្ទឹម​នឹង​នេះអង្គ​ប្រ​ជុំ​ពិភាក្សា​​ផ្លាស់ប្តូរ​យោប​ល់ដោយ​មាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅ​លើ​ផែន​ការ​ទិស​ដៅអនុវ​ត្ត​ខែវិច្ឆិកា​ឆ្នាំ២០១៦ក្នុង​នោះការ​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ការ​គ្រ​ប់គ្រ​ង ដឹក​នាំប​ញ្ជានិង​ប​ង្រឹង​ស្មារ​តីយោធិន​នៅក្នុង​ការ​គោរ​ព​ច្បាប់នានារ​ប​ស់រ​ដ្ឋ​ព្រ​ម​ទាំង​ធ្វើការ​កែល​ម្អនិង​ប​ង្រឹង​គុណ​ភាព​ការ​ងារ​គ្រ​ប់វិស័យ​ដើម្បីឈាន​ទៅស​ម្រេច​ស្នាដៃថ្មីៗចំពោះ​មុខ​ថែម​ទៀត​ជូន​ជាតិមាតុភូមិ៕

ឯកឧត្តម នាយឧត្តមសេនីយ៏ ចាយ សាំងយុន ប្រជុំបូកសរុបរបខែតុលា និងទិសដៅខែវិច្ចិកា ២០១៦

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត