MOD

ព័ត៌មាន

ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ទ​ទួល​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម លេខ៥៤៩ ពីសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល

ប​ន្ទាប់ពីបាន​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិអស់រ​យៈពេល១ឆ្នាំនៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល​ក​ង​វិស្វ​ក​ម្ម​លេខ៥៤៩នៃខ.ភ.ម​បាន​ធ្វើមាតុ​ភូមិ​និវ​ត្ត​ន៍​ម​ក​មាតុភូមិវិញ​នារ​សៀល​ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៦។ពិធីនេះ​ទ​ទួល​ប​ដិស​ណ្ឋា​កិច្ច​នៅមូល​ដ្ឋាន​ទ័ពអាកាស​ពោធិចិន​តុង​ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​លោក​ស្រី អាន លើមេស្ត្រ៍ (Anne Lemaistre)តំណាងអ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ​ប្រ​ជាតិប្រ​ចាំក​ម្ពុជា។
ឯ.ឧ ទេស​រ​ដ្ឋ​ម​ន្ត្រី ប្រាក់ សុខុន ប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិបាន​មាន​ប្រ​សាស​ន៍ឲ្យ​ដឹង​ថាក​ង​វិស្វ​ក​ម្ម​លេខ៥៤៩បាន​កំទេច​គ្រឿង​ផ្ទុះដោះប​ន្សាប​គ្រាប់បែក​ដៃកំទេច​ចោល​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មួយ​ចំនួន និង​បាន​ធ្វើស​ក​ម្ម​ភាព​ម​នុស្ស​ធ​ម៌ដោយ​ផ្គ​ត់ផ្គ​ង់ទឹក​សុទ្ធ​ជូន​ដ​ល់ម​ន្ត្រីបុគ្គ​លិកអ.ស.ប​ក​ង​ម​ន្ទីរ​ពេទ្យ​ក​ម្រិត២រ៉ូវ៉ាន់ដាក​ង​ក​ម្លាំង​នេប៉ាល់ ប៉េណាំង ស្រីល​ង្ការ និង​នាយ​ទាហាន​សេនាធិការ​ស​ង្កេត​ការ​ណ៍។
លោក​ស្រី អាន លើមេស្ត្រ៍ (Anne Lemaistre)ក្នុង​នាមអង្គ​ការ​ស​ហ​ប្រ​ជាតិបាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​នូវ​ស្នាដៃរ​ប​ស់ក​ង​រ​ក្សាស​ន្តិភាព​ចំនួន២១៦នាក់នៃក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ ដែល​មាន​ភាព​ក្លាហាន​ប្រ​កាន់ខ្ជាប់ការ​គោរ​ព​វិន័យ​និង​ស​ម្រេច​ល​ទ្ធ​ផ​ល​ការ​ងារ​ផ្នែក​វិស្វ​ក​ម្ម​សំណ​ង់រួម​ម​ទាំង​ការ​សាង​ស​ង់ការ​ជួស​ជុល​ផ្លូវ​ស្ពាន​និង​ការ​ជីកអណ្តូង។ស​មិទ្ធ​ផ​ល​ដែល​ស​ម្រេច​បាន​ក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​នេះត្រូវ​បាន​ទ​ទួល​ការ​កោត​ស​រ​សើរ​យ៉ាង​ខ្លាំង​ពីសំណាក់ម​ន្ត្រីគ្រាប់លំដាប់ថ្នាក់ប្រ​ព័ន្ធអ.ស.ប​ដែល​ជាមោទ​ន​ភាព​ដ​ល់ក​ម្ពុជានិង​គ្រួសារ​រ​ប​ស់ខ្លួន។
ឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក្នុង​នាម​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ស​ម្តែង​នូវ​ការអបអរ​សា​ទ​រ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះគ​ណៈក​ម្មាធិការ​ជាតិនិង​ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជាដែល​ស​ម្រេច​បាន​នូវ​ស្នាដៃនិង​ស​មិទ្ធ​ផ​ល​ជាច្រើន​ក្នុង​បេស​ក​ម្មអន្ត​រ​ជាតិដើម្បីបុព្វ​ហេតុស​ន្តិភាព​និង​ម​នុស្ស​ធ​ម៌នៅលើពិភ​ព​លោក។ ឯ.ឧ បាន​គូស​ប​ញ្ជាក់ថាយោង​តាម​ស្មារ​តីកិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ​អ.ស.ប​នៅទីក្រុង​ឡុង​ដ៏ប្រ​ទេសអង់គ្លេស និងអនុវ​ត្ត​តាម​គោល​ការ​ណ៍រ​ប​ស់ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី, រាជ​រ​ដ្ឋាភិបាល​បាន​ប្តេជ្ញាយ៉ាង​មុត​មាំលើវិស័យ​ស​ន្តិភាព​ក្នុង​នោះប​ន្ត​ប​រិច្ចាក​ក​ង​ក​ម្លាំង​ក្នុង​កិច្ច​ប្រ​តិប​ត្ត​ការ​និង​ពិនិត្យ​ឡើង​វិញ​នូវ​ភាព​ជឿន​លឿន​នៃការ​ចូល​រួម​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌអ.ស.ប។ជ​ម្រុញ​ប​ង្កើន​ប​ញ្ជ្រាប​ប្រើប្រាស់ក​ម្លាំង​យេន​ឌ័រ​នៅ​គ្រ​ប់​បេស​ក​ក​ម្ម​និង​ខិត​ខំអភិវ​ឌ្ឍ​ន៍ម​ធ្យោបាយ​និង​ធ​ន​ធាន​ចាំបាច់មួយ​ចំនួន​ស​ម្រាប់​បំពាក់ជូន​ដ​ល់ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប។ឯ.ឧក៏បានអំពាវ​នាវ​ដ​ល់នាយ​ព​ល​ទាហាន​នៃក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ដែល​ទើប​ប​ញ្ច​ប់បេស​ក​ក​ម្មអ.ស.ប​ប្រ​ញាប់រួស​រាន់ទៅចុះឆ្មោះបោះឆ្នោត​ដើម្បីបំពេញ​តួនាទីភារ​កិច្ច​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា។
ក្នុងឱកាស​នោះដែរ ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ និង​លោក​ស្រី អាន លើមេស្ត្រ៍ (Anne Lemaistre) បាន​ផ្ត​ល់ការ​លើក​ទឹក​ចិត្ត​ដោយ​បាន​បំពាក់គ្រឿងឥស្ស​រិយ​យ​ស​ការ​ងារ ថ្នាក់មាស​ដ​ល់នាយ និង​ព​ល​ទាហាន​នៃក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ទាំង២១៦នាក់ផ​ង​ដែរ៕

ឯកឧត្តម​ នាយឧត្តមសេនីយ៏ ទៀ បាញ់ ទទួលកងកម្លាំងវិស្វកម្ម លេខ៥៤៩ ពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត