MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ

ត​ប​តាម​ការអញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ,ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជ​ណាច​ក្រ​ក​ម្ពុជាអម​ដំណើរ​ដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ និង​ម​ន្ត្រីជាន់ខ្ព​ស់ការ​ពារ​ជាតិមួយ​ចំនួន​ទៀត​បានអញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​ដែល​ប្រ​ព្រឹត្ត​ទៅពីថ្ងៃទី​១៥ ដ​ល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៦ នៅទីក្រុង​វៀង​ច័ន្ទ​សាធារ​ណ​រ​ដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ។
កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នឹង​ធ្វើជាវេទិកាស​ម្រាប់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​រួម​គ្នាចំពោះភាព​ប្រ​ឈ​ម​ស​ន្តិសុខ​និង​ដើម្បីលើក​ក​ម្ព​ស់​ស​ន្តិភាព​ស​ន្តិសុខ ស្ថេរ​ភាព​និង​វិបុល​ភាព​ចំពោះស​មាគ​ម​ន៍ និង​ប្រ​ជាជ​ន​អាស៊ាន​ស្រ​ប​តាម​ទិស​ស្លោក​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន ឆ្នាំ២០១៦ ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិស​ម្រាប់ស​ហ​គ​ម​ន៍អាស៊ាន​ប្រ​ក​ប​ដោយ​ភាព​រឹង​មាំ។
អញ្ជើញ​ជូន​ដំណើរ​គ​ណៈប្រ​តិភូនៅចំណ​តអាកាស​យាន​ដ្ឋានអន្ត​រ​ជាតិភ្នំពេញ​នាឱកាស​នោះមានឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផាន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង​នាយ​ទាហាន​ជាន់ខ្ព​ស់ក្នុង​ក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
គួរ​ប​ញ្ជាក់ដែរ​ថាកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​ពេល​នេះក៏ជា​ឱកាស​ធ្វើជាសាក្សីនៃការ​ផ្ទេរ​ប្រ​គ​ល់ប្រ​ធាន​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន ប្តូរ​វេន​មួយ​ឆ្នាំម្ត​ង​ពីសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​ជូន​ទៅ​សាធារ​ណ​រ​ដ្ឋ​ហ្វីលីពីន​ផ​ង​ដែរ៕

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត