MOD

ព័ត៌មាន

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏.ទៀ.បាញ់ចូល​រួម​ពិធីអបអរ​ខួប៥០ឆ្នាំថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​និង​ឆ្នាំមិត្ត​ភាព​ក​ម្ពុជា-វៀត​ណាម

អនុព​ន្ធ័យោធាវៀត​ណាម​ប្រ​ចាំនៅក​ម្ពុជាបាន​ស​ហ​ការ​ជាមួយ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាប្រារ​ព្ធ​ពិធីអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី៥០ឆ្នាំថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​ក​ម្ពុជា-វៀត​ណាម​និង​ប្រារ​ព្ធ​ពិធីជួប​ជុំសំណេះសំណាលអតីត​សិក្ខាកាម​យោធាក​ម្ពុជាដែល​ធ្លាប់ឆ្ល​ង​កាត់វ​គ្គ​ប​ណ្តុះប​ណ្តាល​គ្រ​ប់ជំនាន់នៅសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​កាល​ពីរ​សៀល​ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ពិធីនេះបាន​ប្រ​ព្រឹត្ត​ទៅក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៏ទៀបាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំង​មាន​វ​ត្ត​មានឯ.ឧឯកអគ្គ​រ​ដ្ឋ​ទូត​វិស​ម​ញ្ញ​និង​ពេញ​ស​ម​ត្ថ​ភាព​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជានិងឯ.ឧឧ/ទោឡេហ៊ាន​វ៉ឹនអនុប្រ​ធានអគ្គ​ស្ន​ង​ការ​ន​យោបាយ​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀណាម​ផ​ង​ដែរ ។
ឯ.ឧនាយឧត្ត​ម​សេនីយ៏មាស​សំអុលអគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវានិង​ជានាយ​ក​នាយ​ក​ដ្ឋាន​បុគ្គ​លិក​ក្រ​សួង​ការ​ពារ​ជាតិបាន​ថ្លែង​នូវ​ការ​ដឹង​គុណ​ចំពោះប​ក្ស​និង​រ​ដ្ឋ​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម
និយ​ម​វៀត​ណាម​ដែល​បាន​ប​ញ្ជូន​ក​ង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ម​ក​រំដោះប្រ​ជាជ​ន​ក​ម្ពុជាទាន់ពេល​វេលាឲ្យ​រួច​ផុត​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៏ នាថ្ងៃ៧ម​ក​រាឆ្នាំ១៩៧៩ ។ ហើយ​ជាប​ន្ត​ប​ន្ទាប់ក​ង​ទ័ព​វៀត​ណាម​ក៏បាន​ខិត​ខំជួយ​ជ្រោម​ជ្រែងឧប​ត្ថ​ម្ភ​គាំទ្រ​ទាំង​ស្មារ​តីនិង​សំភារៈនិង​បាន​ជួយ​ប​ណ្តុះប​ណ្តាល​នាយ​ទាហាន​នាយ​ទាហាន​រ​ង​ក​ម្ពុជាជាច្រើន​នាក់ថែម​ទៀត​ដើម្បីធ្វើជាកំលាំង​ស្នូល​សំរាប់ទ​ប់ស្កាត់នៃការ​វិល​ម​ក​វិញ​នៃរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៏។ ឯ.ឧបាន​ប​ញ្ជាក់ថា៖ឆ្នាំ១៩៨០ដ​ល់ឆ្នាំ១៩៨៩ក​ង​ទ័ព​វៀត​ណាម​បាន​ប​ណ្តុះប​ណ្តាលឲ្យ​ដ​ល់នាយ​ទាហាន​រ​យៈពេល​ខ្លីម​ធ្យ​ម​និង​វែង​សារុប៤.៨៩៥ នាក់។ឆ្នាំ២០០២ដ​ល់ឆ្នាំ២០១៦ប​ណ្តុះប​ណ្តាល​បាន​ចំនួន១២០៦៨នាក់ដោយ​បាន​ប​ញ្ច​ប់វ​គ្គ​ចំនួន១០២៣០នាក់និង​កំពុង​រៀន​ចំនួន១៨៣៨នាក់ ។
 ឯ.ឧ ឧ/ទោ ឡេ ហ៊ាន​វ៉ឹន គូស​ប​ញ្ជាក់ថា៖ការ​ជួប​ជុំអតីត​សិក្ខាកាម​យោធាក​ម្ពុជាដែល​ធ្លាប់ឆ្ល​ង​កាត់វ​គ្គ​ប​ណ្តុះប​ណ្តាល​គ្រ​ប់ជំនាន់នៅប្រ​ទេស​វៀត​ណាម​ចាប់តាំង​ពីឆ្នាំ ១៩៧៩ នាពេល​នេះគឺច​ង់ឲ្យអតីត​សិក្ខាកាម​យើង​រំលឹក​ឡើង​វិញ​នូវអនុស្សាវ​រីយ៏និង​ម​នោស​ញ្ចេត​នាដែល​ខ្លួន​បាន​ធ្លាប់ទៅសិក្សានៅប្រ​ទេស​វៀត​ណាម​ព្រ​ម​ទាំង​ច​ង​ចាំនូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដែល​ក​ង​ទ័ព​យើង​ទាំង ២ រួម​គ្នាវាយឲ្យ​ដួល​រ​លំនូវ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៏ឯ.ឧបាសំដែង​នូវ​មាន​ចិត្ត​ស​ប្បាយ​រីក​រាយ​ណាស់ដោយ​បាន​ឃើញអតីត​សិក្ខាកាម​ដែល​ធ្លាប់បាន​សិក្សានៅប្រ​ទេស​វៀត​ណាម ពេល​វិល​ត្រ​ឡ​ប់ម​ក​មាតុប្រ​ទេស​វិញ​មាន​ស​ម​ត្ថ​ភាព​ធ្វើការ​បំរើប្រ​ជាជ​ន​រួម​ចំណែក​ក្នុង​ការ​ក​សាង​ក​ង​ទ័ព​ដ៏រឹង​មាំមួយ​ហើយ​បាន​ឃើញ​សិក្ខាកាម​មួយ​ចំនួន​បាន​ក្លាយ​ខ្លួន​ជានាយឧត្ត​ម​សេនីយ៏និង​ជានាយ​ទាហាន​ថ្នាក់ដឹក​នាំតាម​ប​ណ្តាក​ងឯក​ភាព​នានាទៀត​ផ​ង ។ឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​ថ្លែង​ថា៖ចាប់តាំង​ពីអតីត​កាល​ម​ក​ចំណ​ង​សាម​គ្គីភាព​ដែល​បាន​ផ្សារ​ភ្ជាប់ដោយ​សាច់ស្រ​ស់ឈាម​ស្រ​ស់រ​វាង​ក​ង​ទ័ព​យើង​ទាំង ២ បាន​ធ្វើឲ្យ​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង២ក​ម្ពុជា.វៀត​ណាម​កាន់តែមាន​ការ​យោគ​យ​ល់និង​ជឿទុក​ចិត្ត​គ្នាហើយ​ឈាន​ទៅវាយឲ្យ​ប​រាជ័យ​ទាំង​ស្រុង​នូវ​រាល់ឧបាយ​ក​ល​បំបែក​បំបាក់រ​ប​ស់ពួក​ខ្មាំង​ស​ត្រូវ ។ ប​ច្ចុប្ប​ន្ន​ទំនាក់ទំន​ង​រ​វាង​ក​ង​ទ័ព​យើង​ទាំង២ត្រូវ​បាន​លើក​កំព​ស់ថែម​ទៀត​រួម​ចំណែក​រ​ក្សាស្ថេរ​ភាព​ក្នុង​តំប​ន់និងអភិវ​ឌ្ឍ​ន៏សេដ្ឋ​កិច្ច​នៃប្រ​ទេស​នីមួយៗ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជួយឧប​ត្ថ​ម្ភ​គ្នាទៅវិញ​ទៅម​ក​ត្រូវ​បានអនុវ​ត្ត​នៅគ្រ​ប់លំដាប់ថ្នាក់លើវិស័យ​ជាច្រើន ក្រោម​រូប​ភាព​ដ៏សំបូរ​បែប​និង​មាន​ប្រ​សិទ្ធ​ភាព​កាន់តែខ្ព​ស់។ ឯ.ឧ រ​ដ្ឋ​ម​ន្ត្រីបាន​លើក​ឡើង​ប​ន្ត​ថា៖ការ​ប្រារ​ព្ធ​ពិធីអបអរ​ខួប៥០ឆ្នាំថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​និង​ឆ្នាំមិត្ត​ភាព​ក​ម្ពុជា.វៀត​ណាម​ជាលើក​ទី២ព្រ​ម​ទាំង​បាន​ធ្វើពិធីជួប​ជុំអតីត​សិក្ខាកាម​យោធាក​ម្ពុជាដែល​ធ្លាប់ឆ្ល​ង​កាត់វ​គ្គ​ប​ណ្តុះប​ណ្តាល គ្រ​ប់ ជំនាន់នៅប្រ​ទេស​វៀត​ណាម​នាពេល​នេះ គឺបាន​ប​ង្ហាញឲ្យ​ឃើញ​នូវ​ទំនាក់ទំន​ង​នឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​មិត្ត​ភាព​នៃប្រ​ទេស​ក្នុង​តំប​ន់នឹង​ជាអ្ន​ក​ជិត​ខាង​ភូមិផ​ង​រ​ប​ង​ជាមួយ តែប៉ុណ្ណោះក្រ​សួង​ការ​ពារ​ជាតិនឹង​ស្វាគ​ម​ន៏ជានិច្ច​ចំពោះពិធីនេះបើសិន​ជាប​ណ្តាប្រ​ទេស​ជាមិត្ត​នានាបាន​ប្រារ​ព្ធ​ធ្វើពិធីដូច​គ្នានេះដែរ ។
ជាចុង​ក្រោយ​ដើម្បីសំដៅប​ន្ត​លើក​កំព​ស់ខ្លាំង​ក្លាថែម​ទៀត​នៅក្នុង​ទំនាក់ទំន​ង​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិនៃប្រ​ទេស​ទាំង២ឯ.ឧក៏បាន​ថ្លែង​ទៅកាន់អង្គ​ពិធីត្រូវ​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ប​ន្តអនុវ​ត្តឲ្យ​បាន​ល្អ
ប្រ​សើរ​តាម​ផែន​ការ​និង​ខ្លឹម​សារ​នៃអនុស្សារ​ណ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិទាំង២,ប​ន្ត​គាំទ្រ​ស​ហ​ការ​យ៉ាង​ជិត​ស្នឹទ្ធ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​នៃប្រ​ទេស​ទាំង ២លើការ​ក​សាង​ខ្សែប​ន្ទាត់ព្រំដែន​ស​ន្តិភាព​មិត្ត​ភាព​និងអភិវ​ឌ្ឍ​ន៏ជីវ​ភាព​រ​ស់នៅជិត​ខាង​ល្អប​ន្ត​លើក​កំព​ស់ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាងអតីត​យុទ្ធ​ជ​ន​និង​រ​វាង​យុវ​ជ​ន.នារីក្នុង​ក​ង​ទ័ព​ទាំង២ផ្ស​ព្វ​ផ្សាយ​ទូលំទូលាយអប់រំកំលាំង​ប​ន្ត​វេន​ជំនាន់ក្រោយ​និង​ប​ន្ត​ស​ហ​ការ​ជិត​ស្នឹទ្ធ​ថែម​ទៀត​នៅតាម​ប​ណ្តាវេទិការអន្ត​រ​ជាតិនានា
ជាពិសេស​វេទិការ​តំប​ន់អាស៊ាន​និង​សាក​ល​លោក​ចំពោះប​ញ្ហាទំនាក់ទ​ន​ង​ដ​ល់ប្រ​ទេស​និង​ក​ង​ទ័ព​យើង​ទាំង២សំដៅទាញ​យ​ក​ការ​គាំទ្រ​ពីអន្ត​ជាតិដើម្បីផ​ល​ប្រ​យោជ​ន៏រួម​រ​ប​ស់ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃប្រ​ទេស
យើង​ទាំង២៕

          







                                 

    

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏.ទៀ.បាញ់ចូល​រួម​ពិធីអបអរ​ខួប៥០ឆ្នាំថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​និង​ឆ្នាំមិត្ត​ភាព​ក​ម្ពុជា-វៀត​ណាម
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏.ទៀ.បាញ់ចូល​រួម​ពិធីអបអរ​ខួប៥០ឆ្នាំថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​និង​ឆ្នាំមិត្ត​ភាព​ក​ម្ពុជា-វៀត​ណាម
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏.ទៀ.បាញ់ចូល​រួម​ពិធីអបអរ​ខួប៥០ឆ្នាំថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​និង​ឆ្នាំមិត្ត​ភាព​ក​ម្ពុជា-វៀត​ណាម
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏.ទៀ.បាញ់ចូល​រួម​ពិធីអបអរ​ខួប៥០ឆ្នាំថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​និង​ឆ្នាំមិត្ត​ភាព​ក​ម្ពុជា-វៀត​ណាម
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏.ទៀ.បាញ់ចូល​រួម​ពិធីអបអរ​ខួប៥០ឆ្នាំថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​និង​ឆ្នាំមិត្ត​ភាព​ក​ម្ពុជា-វៀត​ណាម
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏.ទៀ.បាញ់ចូល​រួម​ពិធីអបអរ​ខួប៥០ឆ្នាំថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​និង​ឆ្នាំមិត្ត​ភាព​ក​ម្ពុជា-វៀត​ណាម

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត