MOD

ព័ត៌មាន

ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ខែវិច្ឆិកានិង​ទិស​ដៅខែធ្នូ២០១៦

ខ.ភ.ម​បាន​យ​ក​ចិត្ត​ទុក​ដាក់ប្រ​មូល​ផ្តុំអនុវ​ត្ត​ស​ក​ម្ម​ភាព​ការ​ងារ​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិតាម​ក​ម្ម​វិធីន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ប​ទ​ប​ញ្ជា អនុសាស​ន៍ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​និង​ផែន​ការ​កែទ​ម្រ​ង់ខ.ភ.ម។នេះបើយោង​តាម​រ​បាយ​ការ​ណ៍​បូក​ស​រុប​បូក​ល​ទ្ធ​ផ​ល​ការ​ងារ​ខែវិច្ឆិកានិង​ទិស​ដៅអនុវ​ត្ត​ខែធ្នូ ឆ្នាំ​២០១៦ រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ។កិច្ច​ប្រ​ជុំបាន​ប្រ​ព្រឹត​ទៅនារ​សៀល​ថ្ងៃ​ទី​០២ខែ​វិច្ឆិកា​ស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម​លោក​ជំទាវ​រ​ដ្ឋ​លេខាធិការអនុរ​ដ្ឋ​លេខាធិការអគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម​និងអស់លោក​លោក​ស្រី​​​ជានាយ​ទាហាន​ជាន់ខ្ព​ស់ ជាអគ្គ​នាយ​កអគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន,ជានាយ​ក​នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថាក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះខ.ភ.ម​បាន​ស​ម្រេច​ស​មិទ្ធ​ផ​ល​ការ​ងារ​ធំៗជាច្រើន ក្នុង​នោះការ​យ​ក​ចិត្ត​ទុក​ដាក់និង​ស​ក​ម្ម​ភាព​ប​ន្ត​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន និង​ប​ណ្តាកោះ​មួយ​ចំនួន,កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំដែន​ធ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំព្រ​ម​​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​ប​ញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ​និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព​ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ​ភាពអនាធិប​តេយ្យ​នានាការ​ពារ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់​សាធារ​ណៈការ​ពារ​គ​ណៈប្រ​តិភូជាតិនិងអន្ត​រ​ជាតិនានាពិធីបុណ្យ​ផ្សេងៗបាន​ល្អ​ប្រ​សើរ។
ក្រៅពីអនុវ​ត្ត​ភារ​កិច្ច​ច​ម្ប​ង​ខាង​លើខ.ភ.ម​បាន​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ការ​ងារ​ហ្វឹក​ហ្វឺន​​​និងអប់រំចិត្ត​សាស្ត្រ​ការអនុវ​ត្ត​បែប​ប​ទ​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗការ​ងារ​ធានា​ភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ និង​គ្រឿង​បំពាក់​ស​ម្ភារៈប​ច្ចេក​ទេស​ការ​ងារ​គ្រ​ប់គ្រ​ង​និង​ប្រើប្រាស់​ប​ណ្តាញ​ទំនាក់ទំន​ង​ប​ញ្ជូន​សារ​ការ​ងារ​ក​សាង​ប​ណ្តាញ​ផ្លូវ​គ​ម​នាគ​ម​ន៍ស្ពាន​លូនិង​សំណ​ង់នានាគ្រ​ប់ប្រ​ភេទ ព្រ​ម​ទាំង​ការ​ងារ​ផ្សេងៗទៀត​ដើម្បីប​ង្កើន​ប្រ​សិទ្ធ​ភាព​ការ​ងារ។ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ប​ណ្តាប្រ​ទេស​នៅក្នុង​និង​ក្រៅតំប​ន់ជា​ពិសេស​ជាមួយ​ប្រ​ទេស​ដៃគូ ក៏ដូច​ជាការ​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​ក្រោម​ឆ​ត្រ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិដំណើការ​បាន​ល្អក្នុង​នោះបាន​ប​ញ្ជូន​គ​ណៈប្រ​តិភូ និង​នាយ​ទាហាន​ទៅបំពេញ​ទ​ស្ស​ន​កិច្ច ចូល​រួម​ប្រ​ជុំសិក្ខាសាលានិង​បំពេញ​ការ​ងារ​ផ្សេងៗ​នៅក្រៅប្រ​ទេស​ព្រ​ម​ទាំង​ទ​ទួល​គ​ណៈប្រ​តិភូយោធាប​រ​ទេស​ម​ក​កាន់ក​ម្ពុជាជាប​ន្ត​ប​ន្ទាប់។ជាមួយ​គ្នានេះ អង្គ​ប្រ​ជុំពិភាក្សាផ្លាស់ប្តូរ​យោប​ល់​ដោយ​មាន​ការ​យ​ក​ចិត្ត​​ទុក​ដាក់ខ្ព​ស់​ទៅលើផែន​ការ​ទិស​ដៅអនុវ​ត្ត​មួយ​ចំនួន​ទៀត​ស​ម្រាប់ខែធ្នូ ឆ្នាំ​២០១៦​៕


ឯ.ឧ ចាយ សាំងយុន ប្រជុំបូកសរុបខែវិច្ឆិកានិងទិសដៅខែធ្នូ២០១៦
ឯ.ឧ ចាយ សាំងយុន ប្រជុំបូកសរុបខែវិច្ឆិកានិងទិសដៅខែធ្នូ២០១៦
ឯ.ឧ ចាយ សាំងយុន ប្រជុំបូកសរុបខែវិច្ឆិកានិងទិសដៅខែធ្នូ២០១៦
ឯ.ឧ ចាយ សាំងយុន ប្រជុំបូកសរុបខែវិច្ឆិកានិងទិសដៅខែធ្នូ២០១៦
ឯ.ឧ ចាយ សាំងយុន ប្រជុំបូកសរុបខែវិច្ឆិកានិងទិសដៅខែធ្នូ២០១៦

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត