MOD

ព័ត៌មាន

ស​ម​យុទ្ធ​នាគ​មាស២០១៦រ​វាង​ចិន​និង ខ.ភ.ម នៅលើទឹក​ដីខេត្ត​កំព​ង់ស្ពឺ

ស​ម​យុទ្ធ​យោធារ​វាង​ក​ម្ពុជា ចិន ដែល​មាន​ឈ្មោះថាៈ ( លំហាត់នាគ​មាស​ឆ្នាំ២០១៦ ) បាន​ចាប់ផ្តើម បើក វ​គ្គ​ហ្វឹក​ហ្វឺន​លំហាត់រ​ប​ស់ខ្លួន​ហើយ​នាព្រឹក​ថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦នេះ នៅលើទឹក​ដីខេត្ត​កំព​ង់ស្ពឺ ។ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម នឹងឯកឧត្ត​ម ស៊ីយ៉ុង បូ ( Xiong Bo ) ឯកអគ្គ​រ​ដ្ឋ ទូត​វិសាម​ញ្ញ និង​ពេញ​ស​ម​ត្ថ​ភាព​នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​ប្រ​ចាំនៅព្រះរាជាណាច​ក្រ​ក​ម្ពុជា និង     ឯក​ឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ ហ៊ួង មីញ មេប​ញ្ជាការអង្គ​ទ័ព​ទី៤១នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន រួម​ជាមួយ ថ្នាក់ ដឹក​នាំអគ្គ​មេប​ញ្ជាការ​រ​ង មេប​ញ្ជាការ​ក​ងអង្គ​រ​ក្ស មេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ នឹង ប​ណ្តាក​ង​ទ័ព​ទាំង​បី​ប្រ​ភេទ​នៃ ខ.ភ​.ម បានអញ្ជើញ​ជាអធិប​តី ក្នុង​ពិធីបើក​វ​គ្គ​ហ្វឹក​ហ្វឺន លំហាត់ នាគ​មាស​នេះ​នៅឯ​វិទ្យា​ស្ថា​ន​ទ័ព​ជើង​គោក​នៃ ខ ភ ម ត្លុក​តាសេក​ក្នុង​ស្រុក​ភ្នំស្រួច​ខេត្ត​កំព​ង់ស្ពឹ ។
ក្នុង​សុន្ទ​រ​ក​ថា​ស្វាគ​ម​ន៍​ និង​រ​បាយ​ការ​ណ៍​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​លំហាត់នាគ​មាស​ឆ្នាំ២០១៦ ក​ម្ពុជា-ចិន ដែល អាន​ដោយឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ប៉ែន សុក្រិត​វិទ្យា នាយ​ក​រ​ង​ទីចាត់ការ​ហ្វឹក​ហ្វឺន និង​ជាប្រ​ធាន​ក្រុម​ការ ងារ​ចាត់ចែង​ទូរ​ទៅនឹង​ដឹក​នាំលំហាត់​នាគ​មាស​២០១៦​បាន​គូស​ប​ញ្ជាក់ថាៈ ស​ម​យុទ្ធ​លំហាត់នាគ​មាស ២០១៦នេះ គឺជាការ​ហាត់ស​ម​រួម​គ្នារ​វាង ជាមួយ​ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន ដែល​ត្រូបាន​ធ្វើឡើង​ជាលើក ដំបូង​នៅក្នុង​ទឹក​ដីក​ម្ពុជា ដែល​មាន​ក​ម្លាំង​ចូល​រួម​ក្នុង​ពិធីបើក១៣៨០នាក់ ក្នុង​នោះមាន​ក​ម្លាំង​ធ្វើលំហាត់ ភាគីក​ង​ទ័ព​ក​ម្ពុជាចូល​រួម​ចំនួន ២៨០នាក់ នឹង​ក​ម្លាំង​ក​ង​ទ័ព​ចិន​ម​ក​ពីអង្គ​ភាពអង្គ​ទ័ព​ទី៤១ចូល​រួម ចំនួន៩៧ នាក់រួម​នឹង​សំភារៈយោធ​ប​រិក្ខាយោធ មាន​គ្រឿង​ច​ក្រ ជំនាញ​វិស្វ​ក​ម្ម និង​គ្រឿង​យោធូប​ក​រ​ណ៍យោធា ជា ច្រើន​មុខ​ទៀត ។
ឯកឧត្ត​ម ប៉ែន សុក្រិត​វិទ្យា បាន​ប​ន្ថែម​ទៀត​ថាៈ ការ​ធ្វើលំហាត់ទ្វេភាគីរ​វាង ខ.ភ.ម និង​ក​ង​ទ័ព​រំដោះ ប្រ​ជាជ​ន​ចិន​នាពេល​នេះ គឺជា​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រួម​គ្នាមួយ​ដើម្បីផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍លើកិច្ច​ការ​ម​នុស្ស ធ​ម៌ ការ​ជួយ​ស​ង្គ្រោះ​គ្រោះ​ម​ហ​ន្ត​រាយ​ប្រ​ឆាំង​ភារ​វ​ក​ម្ម​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ័ណ្ឌ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​​ក្នុង​មួយ​ឆ្នាំម្ត​ងៗនិង​គ្រ​ប់​ប្រ​ភេទ​​ទ័ព​ស្រ​ប​តាម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-ចិន ។
លោក​បាន​ប​ញ្ជាក់ទៀត​ថាៈ លំហាត់នាគ​មាស២០១៦រ​វាង ខ.ភ.ម និង​ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​លើក​នេះ​​គឺក្នុង​រូប​ភាព​ថ្នាក់វ​រ​សេនាតូច ដោយ​បាន​លើក​យ​ក​នូវ​ប្រ​ធាន​ប​ទ ( ការ​ជួយ​ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ​និង​ម​នុស្ស​ធ​ម៌ ) ដែល​ក្នុង​នោះមាន លំហាត់ទីប​ញ្ជាការ មាន​ក​ម្លាំង​ចូល​រួម​ស​រុប៣៦នាក់ក្នុង​នោះ ក​ង​ទ័ព​ចិន​១២នាក់ និង​ក​ង​ទ័ព​ក​ម្ពុជា២៤នាក់  ។  
ដោយ​ឡែក​លំហាត់នៅលើទីលាន មាន​ក​ម្លាំង​ចូល​រួម៣៤១នាក់ ក្នុង​នោះមាន​ក​ម្លាំង​ក​ង​ទ័ព​ចិន ៨៥នាក់ និង​ក​ម្លាំង​ក​ង​ទ័ព​ក​ម្ពុជា២៥៦នាក់ ។ ដែល​លំហាត់លើទីលាន​នេះ ក​ម្លាំង​ក​ង​ទ័ព​ទាំង​ពីរ​និង​ធ្វើការ ផ្លាស់​ប្តូរ​ប​ទ​ពិសោធ​ន៍ពីគ្នាទៅវិញ​ទៅម​ក​លើការ​ងារ​ជួស​ជុល​ផ្លូវ ការ​រាវ​មីន ការ​កំទេច​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់ផ្ទុះ ការ​ត​ម្លើង​ស្ពាន​មេកានិច​និង​ថ្មើរ​ជើង ការ​ជួយ​ស​ង្គ្រោះលើផ្ទៃទឹក ការ​ស​ង់ទីជំរ​ក​ជូន​ជ​ន​រ​ង​គ្រោះ និង​ស​ក​ម្ម​ភាព​ទ​ប់ទំន​ប់ទឹក ដែល​ស​ក​ម្ម​ភាព​លំហាត់នាគ​មាស២០១៦នេះនឹង​ប្រ​ព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥រ​ហូត ដ​ល់ថ្ងៃ ទី២៣ ខែធ្នូឆ្នាំ២០១៦ទើប​ប​ញ្ច​ប់ ។
 ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ហ៊ួង មីញ មេប​ញ្ជាការអង្គ​ទ័ព​ទី ៤១ ក​ង​ទ័ព​រ​ដោះប្រ​ជាជ​ន​ចិន​នឹងឯកឧត្ត​ម ស៊ីយ៉ុង បូ ឯកអគ្គ​រ​ដ្ឋ​ទូត​ចិន​ប្រ​ចាំនៅក​ម្ពុជាបាន​ថ្លែង​ថាៈ ចិន​និង​ក​ម្ពុជាគឺជាប្រ​ទេស​ជិត​ខាង​ដែល​មាន​ប្រ​ពៃ​ណីប្រាស្រ័យ​ទាក់ទ​ង​គ្នាតាំង​ពីយូណាស់ម​ក​ហើយ ។ ក្នុង​ប​រិប​ទ​ថ្មីនេះមិត្ត​ភាព ប្រ​ពៃណីចិន​និង​ក​ម្ពុជា ដែល​ប​ង្កើត​ការ​ពូន​ជ្រុំដោយ​មេដឹក​នាំមុនៗនៃប្រ​ទេស​ទាំង​ពីរ​បាន​ធ្វើឲ្យ​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព កិច្ច​ស​ហ​ប្រ​តិ​​ប​ត្តិការ​រ​វាង​រ​ដ្ឋាភិបាល​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃប្រ​ទេស​យើង​ទាំង​ពីរ​កាន់តែរីក​ច​ម្រើន​ទៅមុខឥត​ឈ​ប់ឈ។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន ជំនួស​មុខឲ្យ​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល ក​ង​ទ័ព​និង ប្រ​ជាជ​ន​ក​ម្ពុជា បាន​សំដែង​នូវ​ការអរ​គុណ​និង​ដឹង​គុណ​ចំពោះប​ក្ស រ​ដ្ឋាភិបាល ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ដែល​ជានិច​ជា​កាល​​តែង​បាន​ផ្ត​ល់ជំនួយ​យ៉ាង​ច្រើន​លើស​លុប​ដ​ល់ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ក​ម្ពុជាពិសេស ខ.ភ​.ម លើ​ការ​ប​ណ្តុះ​ប​ណ្តាល​ធ​ន់ធាន​ម​នុស្ស​នៅប្រ​ទេស​ចិន​នឹង​នៅក​ម្ពុជាពិសេស​ការ​ជួយ​ក​សាង​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ក​ម្ពុជារ​ហូត​ក្លាយ​ជាវិទ្យាស្ថាន​ដ៍ទំនើប​មួយ​នៅអាស៊ី។ ឯកឧត្ត​ម​បាន​ប​ញ្ជាក់ទៀត​ថាៈ លំហាត់ដែល​បាន​ធ្វើ​លើក​នេះ គឺជាការ​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍និង​ការ​ក​សាង​ស​ម​ត្ថ​ភាព​ក​ង​ទ័ពឲ្យ​ទ​ទួល​ជំនាញ​ថ្មី​ប​ន្ថែម​ទៀត​លើ​កិច្ច​ការ​ម​នុស្ស​ធ៌ម ការ​ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ​នានា ជាពិសេស​ការ​ផ្សារ​ភ្ជាប់យ៉ាង ជ្រាល​ជ្រៅ​ទៅ​នឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នៃការ​រឹត​ចំណ​ង​មេត្រីភាព​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា ចិន កាន់តែប្រ​សើ ។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​សំដែង​នូវ​ជំនឿជឿជាក់ថាៈ ការ​ធ្វើលំហាត់ហ្វឹក​ហ្វឺន​ជា​លើក​ដំបូង​ជាមួយ​ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន នាលើក​នេះនឹង​ឆ្លើយ​ត​បឮយ៉ាង​ត្រឹម​ត្រូវ​ក្នុង​កិច្ច​ស​ហ​ការ​ទាំង ថ្នាក់ជាតិ អន្ត​រ​ជាតិ ដើម្បីទ​ប់ស្កាត់និង​កាត់ប​ន្ថ​យ​ប​ញ្ហាប្រ​ឈ​ម​ទាំង​ឡាយ​ដែល​មាន​ផ​ល​ប៉ះពាល់យ៉ាង​ធ្ង​ន់ ធ្ង​រ​ដ​ល់ម​នុស្ស​ជាតិ ។     

សមយុទ្ធនាគមាស២០១៦រវាងចិននិង ខ.ភ.ម នៅលើទឹកដីខេត្តកំពង់ស្ពឺ
សមយុទ្ធនាគមាស២០១៦រវាងចិននិង ខ.ភ.ម នៅលើទឹកដីខេត្តកំពង់ស្ពឺ
សមយុទ្ធនាគមាស២០១៦រវាងចិននិង ខ.ភ.ម នៅលើទឹកដីខេត្តកំពង់ស្ពឺ
សមយុទ្ធនាគមាស២០១៦រវាងចិននិង ខ.ភ.ម នៅលើទឹកដីខេត្តកំពង់ស្ពឺ
សមយុទ្ធនាគមាស២០១៦រវាងចិននិង ខ.ភ.ម នៅលើទឹកដីខេត្តកំពង់ស្ពឺ
សមយុទ្ធនាគមាស២០១៦រវាងចិននិង ខ.ភ.ម នៅលើទឹកដីខេត្តកំពង់ស្ពឺ
សមយុទ្ធនាគមាស២០១៦រវាងចិននិង ខ.ភ.ម នៅលើទឹកដីខេត្តកំពង់ស្ពឺ
សមយុទ្ធនាគមាស២០១៦រវាងចិននិង ខ.ភ.ម នៅលើទឹកដីខេត្តកំពង់ស្ពឺ
សមយុទ្ធនាគមាស២០១៦រវាងចិននិង ខ.ភ.ម នៅលើទឹកដីខេត្តកំពង់ស្ពឺ
សមយុទ្ធនាគមាស២០១៦រវាងចិននិង ខ.ភ.ម នៅលើទឹកដីខេត្តកំពង់ស្ពឺ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត