MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ឥត សារ៉ាត់ ចុះពិនិត្យ​លំហាត់នាគ​មាស

លំហាត់នាគ​មាស(ឆ្នាំ២០១៦)ដែល​កំពុង​ដំណើរ​ការ​ហ្វឹក​ហ្វឺន​រ​យៈពេល៩ថ្ងៃពីថ្ងៃទី១៥ដ​ល់ថ្ងៃទី២៣ខែឆ្នូរ​វាង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​និង​ក​ង​ទ័ព​ប្រ​ជាជ​ន​ចិន​ម​ក​ទ​ល់ពេល​នេះ បាន​ជិត​ឈាន​ចូល​ដ​ល់ដំណាក់កាល​ចុង​ប​ញ្ច​ប់នៃការ​ហ្វឹក​ហ្វឺន​ហើយ។ដើម្បីត្រៀម​ល​ក្ខ​ណៈដ​ល់ថ្ងៃបិទ​វ​គ្គ​ហ្វឹក​ហ្វឺនឲ្យ​មាន​ភាព​រ​លូន​នៅព្រឹក​ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ឥត សារ៉ាត់ អគ្គ​មេប​ញ្ជាការ​រ​ង​និង​ជាប្រ​ធាន​គ​ណ​ក​ម្ម​ការ​លំហាត់ហ្វឹក​ហ្វឺន​នាគ​មាស​ឆ្នាំ២០១៦​រួម​នឹងឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ ណឹប សុវ​ត្ថិ អគ្គ​នាយ​ក នៃអគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​ក្រ​សួង​ការ​ពារ​ជាតិបាន​ចុះទៅពិនិត្យ​ជាក់ស្តែង​ដ​ល់ទីលាន​ហ្វឹក​ហាត់ស្ថិត​នៅវិទ្យាស្ថាន​ក​ង​ទ័ព​ជើង​គោក​ក្នុង​ខេត្ត​កំព​ង់ស្ពឺ។
ក្នុងឱកាស​នៃការ​ចុះពិនិត្យ​នោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ ឥត សារ៉ាត់ បាន​មាន​ប្រ​សាស​ន៏ឲ្យ​ដឹង​ថា៖នៅថ្ងៃបិទ​ប​ញ្ច​ប់វ​គ្គ​ដែល​កំណ​ត់ធ្វើនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ ខាង​មុខ​នេះគ​ណៈក​ម្ម​ការ​បាន​រៀប​ចំការ​ស​ម្តែង​ក្បាច់គុណ​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​និង​ក្បាច់គុណ​រ​ប​ស់ក​ង​ទ័ព​ប្រ​ជាជ​ន​ចិន។ទ​ន្ទឹម​នោះក៏មានឧទ្ធ​ម្ភាគ​ច​ក្រ ចំនួន៤គ្រឿង​ម​ក​ចូល​រួម​ហោះស​ម្តែង​លោត​ឆ័ត្រ​នៅក្នុង​ពិធី បិទ​នោះផ​ង​ដែរ។
ឯកឧត្ត​ម ឥត សារ៉ាត់ បាន​ថ្លែង​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ការ​រ​ប​ស់ថ្នាក់ដឹក​នាំប​ណ្តាជំនាញ​ពាក់ព័ន្ធ​និង​ក​ង​ក​ម្លាំង​ចូល​រួម​រ​ប​ស់ប្រ​ទេស​ទាំង២ ដែល​បាន​យ​កអស់ពីក​ម្លាំង​កាយ​ចិត្ត​និង​ប្រ​ក​ប​ដោយ​ស្មារ​តីទ​ទួល​ខុស​ត្រូវ​ខ្ព​ស់ដើម្បីធ្វើឲ្យ​ដំណើរ​ការ​នៃការ​ធ្វើលំហាត់នាគ​មាស​ឆ្នាំ២០១៦នេះទ​ទួល​បាន​ជោគ​ជ័យ និង​ល​ទ្ធ​ផ​ល​ល្អ។
សូម​ប​ញ្ជាក់ថា៖លំហាត់នាគ​មាស(ឆ្នាំ២០១៦)ដែល​បាន​ចាប់ផ្តើម​តាំង​ពីថ្ងៃទី១៥ខែធ្នូក​ន្ល​ង​ម​ក​នេះបាន​លើក​យ​ក​លំហាត់ចំនួន៦ដើម្បីហ្វឹក​ហ្វឺន​ជាក់ស្តែង​ក្នុង​នោះរួម​មាន ទី១៖ស​ក​ម្ម​ភាព​លំហាត់ធ្វើផ្លូវ​ទី២៖លំហាត់រាវ​មីន​និង​ក​ម្ទេច​គ្រឿង​ផ្ទុះទី៣៖លំហាត់ធ្វើស្ពាន(ស្ពាន​ថ្មើរ​ជើង​និង​ស្ពានអេឡិច​ត្រូនិច)ទី៤៖លំហាត់ជួយ​ស​ង្គ្រោះលើទឹក ទី៥៖សាង​ស​ង់ទីជ​ម្រ​ក​និង​ការ​ផ​លិត​ទឹក​សុទ្ធ​និង​ទី៦៖ស​ក​ម្ម​ភាព​លំហាត់ទ​ប់ទឹក​ជំន​ន់៕

ឯកឧត្តម នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ ចុះពិនិត្យលំហាត់នាគមាស
ឯកឧត្តម នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ ចុះពិនិត្យលំហាត់នាគមាស
ឯកឧត្តម នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ ចុះពិនិត្យលំហាត់នាគមាស

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត