MOD

ព័ត៌មាន

ឯ.ឧ ជៀង អំ បើក​វ​គ្គ​ជំនាញ​គ្រូប​ង្គោលអធិការ​កិច្ច

ការ​ងារអធិការ​កិច្ច​ជាកិច្ច​ការ​ព​ហុជំនាញ​ធ្វើជាសេនាធិការ​រ​ប​ស់ថ្នាក់ដឹក​នាំ មាន​ន័យ​ថាម​ន្ត្រីអធិការ​កិច្ច គឺជា ភ្នែក​ជាត្រ​ចៀក​រ​ប​ស់ថ្នាក់ដឹក​នាំតែជាមិត្ត​ដ៏ល្អរ​ប​ស់ថ្នាក់ក្រោម​ផ​ង ដែរ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​​        ប្រ​សា​ស​ន៍​លើក​ឡើង​ដូច​នេះ នៅក្នុងឱកាស​បើក​វ​គ្គ​ប​ណ្តុះ ប​ណ្តាល​គ្រូប​ង្គោល​ជំនាញ​អធិ​ការ​កិច្ច​នៃ នាយ​ក​ដ្ឋានអធិការ​កិច្ច ក្រ​សួង​ការ​ពារ​ជាតិ នាថ្ងៃទី២១ ខែធ្នូនេះ។
ឯ.ឧ បាន​ប​ន្ត​ថា ម​ន្ត្រីអធិការ​កិច្ច​នៃ ខ.ភ.ម ត្រូវអនុវ​ត្ត​ភារ​កិច្ច​ដោយ​ប្រ​កាន់ខ្ជាប់តាម​អនុ​ក្រិត្យ​​លេខ​៦៥ ស្តីពីរ​ច​នាស​ម្ព័ន្ធ​នឹង​ការ​ប្រ​ព្រឹត្ត​ទៅរ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ ត្រ​ង់មាត្រា​៨ ជំពូក​ទី៣ បាន​ចែង​ថា៖ នាយ​ក​ដ្ឋានអធិការ​កិច្ច ជាសេនាធិការឲ្យ​ក្រ​សួង​ការ​ពារ​ជាតិ ក្នុង​ការ​ធ្វើអធិការ​កិច្ច​លើគ្រ​ប់វិស័យ គ្រ​ប់ពេល​វេលា គ្រ​ប់ទីក​ន្លែង និង​គ្រ​ប់ក​ងឯក​ភាព​ទូទាំង​ខ.ភ.ម ក្រៅពីនោះមាន​ភារ​កិច្ច​ផ្សេងៗទៀតអាស្រ័យ​ក្រ​សួង​ការ​ពារ​ជាតិប្រ​គ​ល់ឲ្យ។
ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ជៀង អំ បាន​ផ្តាំ​ផ្ញើរ​ដ​ល់​​សិក្ខាកាម​ដែល​ជានាយ​ទាហាន និង​នាយ​ទាហាន​រ​ង​នៃវ​គ្គ​ប​ណ្តុះប​ណ្តាល​គ្រូប​ង្គោល​ជំនាញអធិការ​កិច្ច ត្រូវ​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់សិក្សានូវ​រាល់រ​បាយ​ការ​ណ៍ស្រាវ​ជ្រាវ​រ​ប​ស់​ម​ន្ត្រី​អធិការ​កិច្ច​នៃ ខ.ភ.ម ដែល​ទ​ទួល​បាន​ការ​ប​ណ្តុះប​ណ្តាល គឺជារ​បាយ​ការ​ណ៍ប្រ​ក​ប​ដោយ​វិជ្ជាជីវៈមាន​ប​ទ​ដ្ឋាន​គ​ត្តិយុត្តិត្រឹម​ត្រូវ និង​មាន​ត​ម្លាភាព ដើម្បីធ្វើជាមូល​ដ្ឋាន​គ្រឹះ​ជូន​ថ្នាក់ដឹក​នាំពិនិត្យ​ស​ម្រេច ប្រ​ក​ប​ដោយ​យុត្តិធ​ម៌តាម​ច្បាប់ ផ្អែក​តាម​រ​បាយ​ការ​ណ៍ស្រាវ​ជ្រាវ​ដ៏សុក្រិត្យ​រ​ប​ស់ម​ន្ត្រីជំនាញអធិការ​កិច្ច​យើង។
ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ស៊ុន សុផ​ល នាយ​ក​រ​ង នាយ​ក​ដ្ឋានអធិការ​កិច្ច ក្រ​សួង​ការ​ពារ​ជាតិ បានឲ្យ​ដឹង​ថា វ​គ្គ​ប​ណ្តុះប​ណ្តាល​នេះ មាន​សិក្ខាកាម​ចូល​រួម​ចំនួន៥៧នាក់ ក្នុង​គោល​​បំណ​ង ដើម្បីប​ង្កើន​ចំណេះដឹង​ជំនាញអធិការ​កិច្ច និង​ចែក​រំលែក​ចំណេះដឹង និង​ប​ទ​ពិសោធ​ន៍ឲ្យ​បាន​កាន់តែទូលំទូលាយ​ទៅដ​ល់យោធិន​នៃស្ថាប័ន​ជំនាញអធិការ​កិច្ច​នៅក្នុង​ខ.ភ.ម ព្រ​ម​ទាំង​ធ្វើឲ្យ​យោធិន​នៃជំនាញអធិការ​កិច្ច​ទាំងអស់ យ​ល់ច្បាស់ពីតួនាទី ភារ​កិច្ច​ដែល​ត្រូវអនុវ​ត្ត និង​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ក្នុង​ការ​បំពេញ​ភារ​កិច្ច​រ​ប​ស់ខ្លួន។ វ​គ្គ​នេះមាន​រ​យៈពេល​បីថ្ងៃពីថ្ងៃទី២១ ដ​ល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ដោយ​មាន​គ្រូឧទ្ទេស​នាម​សុទ្ធ​សឹង​តែជំនាញ​ច្បាប់អញ្ជើញ​ម​ក​ពីក្រ​សួង​ទំនាក់ទំន​ង​ជាមួយ​រ​ដ្ឋ​ស​ភា ព្រឹទ្ធ​ស​ភា និងអធិការ​កិច្ច ព្រ​ម​ទាំង​ម​ន្ត្រីជំនាញ​ច្បាប់នៃអាជ្ញាធ​រ​ជាតិដោះស្រាយ​ទំនាស់ដីធ្លី ម​ក​ប​ង្ហាត់ប​ង្រៀន​ដ​ល់​ម​ន្ត្រី​អធិការ​កិច្ច ខ.ភ.ម មាន​ស​ម​ត្ថ​ភាព​ក្នុង​បំពេញ​ភារ​កិច្ច។

ឯ.ឧ ជៀង អំ បើក​វ​គ្គ​ជំនាញ​គ្រូប​ង្គោលអធិការ​កិច្ច
ឯ.ឧ ជៀង អំ បើក​វ​គ្គ​ជំនាញ​គ្រូប​ង្គោលអធិការ​កិច្ច
ឯ.ឧ ជៀង អំ បើក​វ​គ្គ​ជំនាញ​គ្រូប​ង្គោលអធិការ​កិច្ច
ឯ.ឧ ជៀង អំ បើក​វ​គ្គ​ជំនាញ​គ្រូប​ង្គោលអធិការ​កិច្ច
ឯ.ឧ ជៀង អំ បើក​វ​គ្គ​ជំនាញ​គ្រូប​ង្គោលអធិការ​កិច្ច
ឯ.ឧ ជៀង អំ បើក​វ​គ្គ​ជំនាញ​គ្រូប​ង្គោលអធិការ​កិច្ច
ឯ.ឧ ជៀង អំ បើក​វ​គ្គ​ជំនាញ​គ្រូប​ង្គោលអធិការ​កិច្ច

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត