MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ អញ្ជើញ​ជាអធិប​តីភាព​ក្នុង​ពិធីបិទ​ស​ម​យុទ្ធ​នាគ​មាស ក​ម្ពុជា-ចិន


    យោង​តាម​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​​ការ​រ​វាង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ ជាមួយ​ក​ង​ទ័ព​រំដោះ​ប្រ​ជា​ជ​ន​ចិន​ ចាប់​តាំង​ពី​ថ្ងៃទី១៥​ ដ​ល់​ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ​២០១៦​ គ​ណៈ​ក​ម្ម​ការ​លំហាត់​នាគ​មាស​២០១៦ បាន​រៀប​ចំពិធី​បិទ​វ​គ្គ​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​​ រ​វាង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ ជាមួយ​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ ហៅ​ឈ្មោះ​ថា “​លំហាត់​នាគ​មាស​២០១៦”លើក​ទី១ ក្រោម​ប្រ​ធាន​ប​ទ​​​​ "ការ​ស​ង្រ្គោះ​គ្រោះ​ម​ហ​ន្ត​រាយ និង​ម​នុស្ស​ធ​ម៌”​ នៅ​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​ និង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​ក​ង​ទ័ព​ជើង​គោក​ ស្ថិត​នៅ​ឃុំ​ត្រែង​ត្រ​យឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំព​ង់​ស្ពឺ។​

    ឯក​ឧត្ត​ម​ នាយ​ក​ឧត្ត​ម​សេនីយ៍​ ឥត​ សារ៉ាត់ អគ្គ​មេ​ប​ញ្ជា​ការ​រ​ង​នៃ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ និង​ជា​ប្រ​ធាន​គ​ណ​ក​ម្ម​ការ​លំហាត់​នាគ​មាស​២០១៦​ បាន​រាយ​ការ​ណ៍​ជូន​អង្គ​ពិធី​ជ្រាប​ថា​ លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​នេះ មាន​រ​យៈ​ពេល​០៩ថ្ងៃ​ ដែល​មាន​នាយ​ទាហាន​ នាយ​ទាហាន​រ​ង​ និង​ព​ល​ទាហាន​ ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ចិន​ ចូល​រួម​ចំនួន​៣៧៧នាក់​ ក្នុង​នោះលំហាត់​នៅទីប​ញ្ជាការ ចំនួន​៣៦​នាក់​ “ចិន​១២​ និង​ក​ម្ពុជា​២៤”​ បាន​ហ្វឹក​ហ្វឺន​រ​បៀប​រៀ​ប​ចំផែន​ការ​តួនាទី​ម​ន្ត្រី​ទ​ទួល​ប​ន្ទុក​សេនា​ធិការ​ ការ​ដាក់​ចេញ​ប​ទ​ប​ញ្ជា និង​ការ​ធ្វើ​ផែន​ការ​យុទ្ធ​ដំណើរ​ទ័ព​ ​រៀប​ចំនៅ​វិទ្យា​ស្ថា​ន​ជើង​គោក​​។​ លំហាត់​នៅ​ទី​លាន​ ជំនួន​៣៤១​នាក់​ “ចិន​៨៥​​ និង​ក​ម្ពុជា​២៥៦” បាន​ហ្វឹក​ហ្វឺន​រ​បៀប​ជួស​ជុល​ផ្លូវ​ ការ​រាវ​មីន​ ក​ម្ទេច​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ការ​ត​ម្លើង​ស្ពាន​មេកានិក​ និង​ថ្មើរ​ជើង​​ ការ​ជួយ​ស​ង្រ្គោះលើ​ផ្ទៃ​ទឹក​ ការ​ស​ង់ទីជ​ម្រ​ក​ជូន​ជ​ន​រ​ង​គ្រោះ និង​ការ​ទ​ប់​ទំន​ប់​ទឹក​ រៀ​ប​ចំនៅ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​ក​ង​ទ័ព​ជើង​គោក​ក​ង​ទ័ព​ជើង​គោក។ ទ​ន្ទឹម​នេះ​ ក៏​មាន​ក​ម្លាំង​គាំទ្រ​ចំនួន​១.៤៧៩នាក់​ ដែល​ជា​ក​ម្លាំង​ស​ម្តែង​ក្បាច់​គុណ លោត​ឆ័ត្រ​ ក​ង​កិត្តិយ​ស និង​ប​ម្រើ​ការ​ងារ​ធានា​ផ្សេងៗ។ល។៦” បាន​ហ្វឹក​ហ្វឺន​រ​បៀប​ជួស​ជុល​ផ្លូវ​ ការ​រាវ​មីន​ ក​ម្ទេច​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ការ​ត​ម្លើង​ស្ពាន​មេកានិក​ និង​ថ្មើរ​ជើង​​ ការ​ជួយ​ស​ង្រ្គោះលើ​ផ្ទៃ​ទឹក​ ការ​ស​ង់ទីជ​ម្រ​ក​ជូន​ជ​ន​រ​ង​គ្រោះ និង​ការ​ទ​ប់​ទំន​ប់​ទឹក​ រៀ​ប​ចំនៅ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​ក​ង​ទ័ព​ជើង​គោក​។ ទ​ន្ទឹម​នេះ​ ក៏​មាន​ក​ម្លាំង​គាំទ្រ​ចំនួន​១.៤៧៩នាក់​ ដែល​ជា​ក​ម្លាំង​ស​ម្តែង​ក្បាច់​គុណ លោត​ឆ័ត្រ​ ក​ង​កិត្តិយ​ស និង​ប​ម្រើ​ការ​ងារ​ធានា​ផ្សេងៗ។ល។៦” បាន​ហ្វឹក​ហ្វឺន​រ​បៀប​ជួស​ជុល​ផ្លូវ​ ការ​រាវ​មីន​ ក​ម្ទេច​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ការ​ត​ម្លើង​ស្ថាន​មេកានិក​ និង​ថ្មើរ​ជើង​​ ការ​ជួយ​ស​ង្រ្គោះលើ​ផ្ទៃ​ត​ទឹក​ ការ​ស​ង់ទីជ​ម្រ​ក​ជូន​ជ​ន​រ​ង​គ្រោះ និង​ការ​ទ​ប់​ទំន​ប់​ទឹក​ រៀ​ប​ចំនៅ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​ក​ង​ទ័ព​ជើង​គោក​ក​ង​ទ័ព​ជើង​គោក។ ទ​ន្ទឹម​នេះ​ ក៏​មាន​ក​ម្លាំង​គាំទ្រ​ចំនួន​១.៤៧៩នាក់​ ដែល​ជា​ក​ម្លាំង​ស​ម្តែង​ក្បាច់​គុណ លោត​ឆ័ត្រ​ ក​ង​កិត្តិយ​ស និង​ប​ម្រើ​ការ​ងារ​ធានា​ផ្សេងៗ។ល។

    ក្នុង​សុន្ទ​រ​ក​ថា​រ​ប​ស់​ឯក​ឧត្ត​ម​ ឧត្ត​ម​សេនីយ៍​ឯ​ក​ បៃ លុយ​ ប្រ​ធាន​ន​យោ​បាយ​ ក​ង​ទ័ព​ជើង​គោក​តំប​ន់​យោធា​ទិស​ខាង​ត្បូង​ នៃ​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ បាន​ឲ្យ​ដឹង​ថា​ តាម​រ​យៈ​លំហាត់​រួម​គ្នា​លើ​ក​នេះ ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ នឹង​ព​ង្រឹង​មិត្ត​ភាព​ប្រ​ពៃ​ណី​ ដើម្បី​ប​ង្កើន​ការ​ផ្លាស់​ប្តូរ​កិច្ច​ស​ហ​ប្រ​ត្តិ​ប​ត្តិ​ការ​ស​ម្រាប់​ឆ្លើយ​​ត​ប​ការ គ​ម្រាម​កំហែង​ស​ន្តិសុខ​គ្រ​ប់​បែប​យ៉ា​ង​ ហើយ​នាំ​ម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍​ សុភ​ម​ង្គ​ល​ដ​ល់​ប្រ​ទេស​ និ​ង​ប្រ​ជាជ​ន​ទាំង​ពីរ​ រួម​ចំណែក​ដ​ល់​ការ​គាំពារ​ស​ន្តិ​ភាព​ពិភ​ព​លោក​ និង​ស្ថេរ​ភាព​តំប​ន់។​

    ​ឯក​ឧត្ត​ម​ ឧត្ត​ម​សេនីយ៍​ឯ​ក​ បៃ លុយ បាន​ប​ញ្ជាក់​ប​ន្ថែម​ថា​ ប្រ​ទេស​ចិន​ និង​ក​ម្ពុជា​ជា​អ្ន​ក​ជិត​ខាង​រ​ស់​នៅ​ដោយ​សុខ​ដុម​រ​ម​នា​ ជា​មិត្ត​ភ​ក្រ័​យ​ល់​ចិត្ត​យ​ល់​ថ្លើម​នឹង​គ្នា ជា​ប​ង​ប្អូន​ប្រៀប​ដូច​ដៃ​ជើង​នឹង​គ្នា។ មិត្ត​ភាព​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ប​ង្កើត​ និង​ពូន​ជ្រំ​យ៉ាង​ផ្ចិត​ផ្ច​ង់​ ដោយ​មេ​ដឹក​នាំ​ជំនាន់​មុន​នៃ​ប្រ​ទេស​ទាំង​ពីរ​ ហើ​យ​មិត្ត​ភាព​នេះ​ធំធាត់​ក្នុង​បុព្វ​ហេតុ​ត​ស៊ូ​រំដោះ​ឯក​រាជ្យ​រៀង​ៗ​ខ្លួន​។ មិត្ត​ភាព​នេះ​បាន​ឆ្ល​ង​កាត់​ការ​ដុស​ខាត់​គ្រ​ប់​ពេល​វេលា​ និង​សាក​ល្ប​ង​ប្រ​វ​ត្តិ​សាស្រ្ត កាន់​តែយូ​រ​កាន់​តែ​រឹង​មាំ។

    នៅ​ក្នុង​សុន្ទ​រ​ក​ថា​បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​នាគ​មាស​២០១៦​ ឯក​ឧត្ត​ម​ ឧ​ប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ទៀ​ បាញ់ បាន​ថ្លែង​ថា​ “​លំហាត់​នាគ​មាស​២០១៦​”​ នេះ​ គឺ​ជា​ស​មិទ្ធ​ផ​ល​ថ្មី​មួយ​ ក្នុង​ស​មិទ្ធ​ផ​ល​ជាច្រើ​ន​ស​ម្រេច​បាន ដែល​ផ្តើម​ចេញ​ពី​ការ​ទំនាក់​ទំន​ង​មិត្ត​ភាព​ សាម​គ្គី​ភាព និង​កិច្ច​ស​ហ​ប្រ​ត្តិ​ប​ត្តិ​ការ​លើ​គ្រ​ប់​វិស័យ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពី​រ​ក​ម្ពុជា​-ចិន “​ក្នុង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រ​ប់​ជ្រុង​ជ្រោយ”​។​ ស​មិទ្ធិ​ផ​ល​នេះ​ ត្រូវ​បាន​លើក​ក​ម្ព​ស់​ជានិច្ច ស​ម្រាប់​ប​ម្រើ​ឲ្យ​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិការ​ទំនាក់​ទំន​ង​ការ​ទូត​យោធា​ ក៏​ដូច​ជា​ការ​អនុ​វ​ត្ត​យុទ្ធ​សាស្រ្ត​គ្រ​ប់​ជ្រុង​ជ្រោយ​រ​វាង​រ​ដ្ឋា​ភិបាល​ និង​ក​ង​ទ័ព​ក​ម្ពុជា​-ចិន ដែល​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​ទាំង​ពីរ​បាន​ព្រ​ម​ព្រៀង​គ្នា​ក​ន្ល​ង​ម​ក។

    ឯក​ឧត្ត​ម​ ឧ​ប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ បាញ់ បាន​ស​ង្ក​ត់​ធ្ង​ន់​ថា ការ​ព​ង្រឹង និង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​ រ​វាង​ក​ង​ទ័​ព​នៃ​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​-ចិន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​រីក​ច​ម្រើន​លើ​គ្រ​ប់​វិស័យ​ និង​គ្រ​ប់​ជ្រុង​ជ្រោយ​គួរ​ឲ្យ​ក​ត់​ស​ម្គាល់​ ដែល​ជាការ​ឆ្លុះ​ប​ញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​តួ​នាទី​យ៉ាង​ស​ក​ម្ម​ ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​ និង​ទ​ទួល​ខុស​ត្រូវ​ខ្ព​ស់​។ ការ​រៀប​ចំ​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​នា​ពេល​នេះ សំដៅ​លើ​ក​ក​ម្ព​ស់​ស​ម​ត្ថ​ភាព​ធ​ន​ធាន​ម​នុស្ស​ក​ង​ទ័ព​ទាំង​ពីរ​ លើ​វិស័យ​ម​នុស្ស​ធ​ម៌ ការ​ស​ង្រ្គោះ​គ្រោះ​ម​ហ​ន្ត​រាយ​ និង​ផ្ត​ល់​ឱកាស​ឲ្យ​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​បាន​រៀ​ន​សូត្រ​ដ​ក​ប​ទ​ពិសោធ​ន៍​ និង​ព​ង្រឹង​ស​ម​ត្ថ​ភាព ក៏​ដូច​ជា​ស​ហ​ការ​គ្នា​ឲ្យ​កាន់​តែ​ជិត​ស្និទ​ថែម​ទៀត ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​ម​នុស្ស​ធ​ម៌​ទាំង​ក្នុង​តំប​ន់​ និង​ស​ក​ល​លោក។

    ទំនាក់​ទំន​ង​មិត្ត​ភាព​ជា​ប្រ​ពៃ​ណីក​ម្ព​ជា​-​ចិន​ មាន​ការ​រីក​ច​ម្រើន​គួរ​ឲ្យ​ក​ត់​ស​ម្គាល់​ ហើយ​កិច្ច​ស​ហ​ប្រ​ត្តិ​ប​ត្តិ​ការ​រ​វាង​រ​ដ្ឋា​ភិបាល​ ក​ង​ទ័​ព​ប្រ​ទេស​ទាំង​ពីរ​ ត្រូ​វ​បាន​ប​ន្ត​ព​ង្រី​ក​និង​ធ្វើ​ឲ្យ​កាន់​តែ​ស៊ី​ជ​ម្រៅ​លើ​គ្រ​ប់​វិស័យ​ រ​ហូត​ឈាន​ដ​ល់​ “កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​ភាព​ដៃ​គូ​យុទ្ធ​សាស្រ្ត​គ្រ​ប់​ជ្រុង​ជ្រោយ”​ ដោយ​ឈ​រ​លើ​គោល​ការ​ណ៍​ជឿ​ជាក់​គ្នា​ យោគ​យ​ល់​គ្នា គោរ​ព​គ្នា និង​ផ្ត​ល់​ផ​ល​ប្រ​យោជ​ន៍​ឲ្យ​គ្នា​ ”លើ​មូល​ដ្ឋាន​ឈ្នះ​ឈ្នះ និង​ស​ន្តិ​ស​ហ​វិជ្ជ​មាន​"​ ដែល​មិន​អាច​បំបែក​កាត់​ផ្តាច់​បាន​ឡើយ។

ឯក​ឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រី្ត​ ទៀ​ បាញ់ បាន​រំឮក​ថា​ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ នៅ​តែ​ចាត់​ទុល​ថា​ការ​ហ្វឹក​ហ្វឺន គឺ​ជា​ការ​ងារ​ដ៏​មាន​សារៈ​សំ​ខាន់ ស​ម្រាប់​អភិ​វ​ឌ្ឍ​ស​ម​ត្ថ​ភាព​យោធិន ដែល​ជា​ជ្រុង​អាទិភាព​មួយ​នៃការ​កែទ​ម្រ​ង់​ក​ង​ទ័ព ក្នុង​យុទ្ធ​សាស្រ្ត​រ​ប​ស់​រាជ​រ​ដ្ឋា​ភិបាល ផែន​ការ​កែ​ទ​ម្រ​ង់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង​អាទិភាព​ទាំង១០ នៃ​វិវេច​នា​យុទ្ធ​កិច្ច​ការ​ពារ​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​អធិ​ប​តេយ្យ​ជាតិ​ បូរ​ណ​ភាព​ទឹក​ដី ស​ន្តិ​សុខ សុវ​ត្ថិ​ភាព និង​ស​ណ្តាប់​ធ្នាប់។

ការ​ហ្វឹក​ហ្វឺន​បាន​ដើរ​តួរ​នាទី​យ៉ាង​សំខាន់​ណាស់​ ស​ម្រាប់​ការ​ព​ង្រឹង​ស​ម​ត្ថ​ភាព​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដើម្បី​ទ​ទួល​រ៉ាប់​រ​ង​ការ​ងារ​ថែរ​ក្សា​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ និង​រួម​ចំណែក​ក្នុង​ការ​អភិវ​ឌ្ឍ​ស​ង្គ​ម សេដ្ឋ​កិច្ច​ជាតិ​ ទាំង​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន​ និង​អនាគ​ត ព្រ​ម​ទាំង​ព​ង្រឹង​វិស័យ​ការ​ពារ​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ក​ង​ទ័ព​មាន​វិជ្ជាជីវៈ ចំណេះ​ដឹង​ និង​ចំណេះ​ធ្វើ​យ៉ាង​ពិត​ប្រាក​ដ ដែល​ជា​យុទ្ធ​សាស្រ្ត​យូរ​អង្វែង​ក្នុង​ការ​លើ​ក​ក​ម្ព​ស់ធ​ន​ធាន​ម​នុស្ស​ និង​ជា​ថ្នាល​ក​សាង​ម​នុស្ស​ប​ន្ត​វេន​ជំនាន់​ក្រោយ​ ឲ្យ​មាន​ស​ម​ត្ថ​ភាព​ និង​ប​ទ​ពិសោធ​ន៍​ក្នុង​ការ​ប​ម្រើ​ជាតិ​មាតុ​ភូមិ។

ដោយ​សារ​ក​ម្ពុជា​បាន​លើក​ក​ម្ព​ស់​ការ​ហ្វឹក​ហ្វឺន​ជា​ការ​ងារ​អាទិភាព ទើប​រ​យៈ​ពេល​ជាង​១០​ឆ្នាំ​ក​ន្ល​ង​ម​ក​នេះ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ បាន​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិ​ភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ នៅ​តំប​ន់​អាហ្រ្វិក​ ម​ជ្ឈឹម​បូព៌ា និង​អឺ​រ៉ុប ក្នុង​ការ​រួម​វិភាគ​ទាន​ដ​ល់​កិច្ច​ប្រឹង​ប្រែង​រ​ប​ស់​ស​ហ​គ​ម​ន៍​អន្ត​រ​ជាតិ ដើម្បី​បុព្វ​ហេតុ​ ស​ន្តិ​ភាព​ ស​ន្តិ​សុខ និង​ម​នុស្ស​ធ​ម៌នៅ​លើពិភ​ព​លោក​ ទ​ទួល​បាន​ជោគ​ជ័យ​ជា​ប​ន្ត​ប​ន្ទាប់​ និង​បាន​ការ​កោត​ស​រ​សើរ​លើ​ឆាក​អន្ត​រ​ជាតិ ដែល​ជាកា​រ​ប​ង្ហាញ​ពីឆ​ន្ទៈ​ដ៏​មុះ​មុត​រ​ប​ស់​ក​ម្ពុជា។

ឯក​ឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​ណែ​នាំ​ដ​ល់​អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស ទី​ចាត់​ការ​ហ្វឹក​ហ្វឺន អគ្គ​ប​ញ្ជាការ​ដ្ឋាន ព្រ​ម​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ប​ន្ត​លើក​ក​ម្ព​ស់​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ក​ង​ទ័ព​ទាំង​ពីរ ឲ្យ​កាន់​តែ​ប្រ​សើរ​ឡើង​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​លំហាត់​នាគ​មាស​នេះ ក្លាយ​ទៅជា​យ​ន្ត​ការ​ដ៏​សំខាន់​មួយ ដែល​ជា​ម​ធ្យោ​បាយ​ស​ម្រាប់​ប្រាស្រ័យ​ទំនាក់​ទំន​ង​គ្នា​ និង​សូម​យ​ក​ជោគ​ជ័យ​លំហាត់​ហ្វឹក​ហ្វឺន​នាគ​មាស​២០១៦​នេះ ធ្វើ​ជា​ប​ទ​ពិសោធ​ន៍​ស​ម្រាប់​រៀ​ប​ចំ​លំហាត់​ហ្វឹក​ហ្វឺន​ជាមួយ​ប្រ​ទេស​ដៃគូ​អភិវ​ឌ្ឍ​ន៍​យោធា​ផ្សេង​ទៀត​ដែល​មាន​ផែន​ការ​រៀប​ចំ​នៅ​ក​ម្ពុជា​ ឲ្យ​មាន​ប្រ​សិទ្ធ​ភាព៕

ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធនាគមាស កម្ពុជា-ចិន
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធនាគមាស កម្ពុជា-ចិន
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធនាគមាស កម្ពុជា-ចិន
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធនាគមាស កម្ពុជា-ចិន
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធនាគមាស កម្ពុជា-ចិន
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធនាគមាស កម្ពុជា-ចិន
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធនាគមាស កម្ពុជា-ចិន
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធនាគមាស កម្ពុជា-ចិន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត