MOD

ព័ត៌មាន

ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ប្រ​ជុំបូក​ស​រុប​ការ​ងារ​ឆ្នាំ ២០១៦ និង​ទិស​ដៅឆ្នាំ ២០១៧

ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​​ឆ្នាំ២០១៦និង​លើក​ទិស​ដៅ​អនុវ​ត្ត​ឆ្នាំ២០១៧ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនៅព្រឹក​ថ្ងៃទី០២ខែម​ក​រានេះ ស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀបាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯ.ឧនាយឧត្ត​ម​សេនីយ៍ ប៉ុល​សារឿន អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​ព្រ​ម​ទាំងឯកឧត្ត​ម លោក​ជំទាវ រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ,អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម, អគ្គ​នាយ​កអគ្គ​នាយ​ក​រ​ង​អគ្គ​នាយ​ក​ដ្ឋាន,នាយ​ក​នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
នៅក្នុង​ក្នុងឱកាស​បើក​កិច្ច​ប្រ​ជុំនោះឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀបាញ់បាន​ធ្វើការ​វាយ​ត​ម្លៃ​ខ្ព​ស់ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​រ​ប​ស់ខ.ភ.ម​ក្នុង​រ​យៈពេល​ពេញ១ឆ្នាំនៃឆ្នាំ២០១៦​ក​ន្ល​ង​ទៅ ហើយ​នៅក្នុងឱកាស​ចូល​ឆ្នាំថ្មី ឆ្នាំស​ក​ល២០១៧នេះបាន​ជូន​ព​រឲ្យ​នាយ​ទាហាន​និង​ព​ល​ទាហាន​នៃខ.ភ.ម​ទាំងអស់ទ​ទួល​បាន​ជោគ​ជ័យ​នៅគ្រ​ប់ការ​បំពេញ​ការ​ងារ។ ឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ប​ញ្ជាក់ថាកិច្ច​ប្រ​ជុំនេះនឹង​ត្រិះរិះពិចារ​ណាលើការ​កែទ​ម្រ​ង់ថ្មីៗ​ក្នុង​ការ​អនុវ​ត្ត​នៅឆ្នាំ២០១៧និង​ជាឆ្នាំមួយ​ឈាន​ចូល​ទៅឆ្នាំ២០១៨ដែល​ជាឆ្នាំមួយ​មាន​សារៈសំខាន់ដ៏ខ្លាំង​ស​ម្រាប់មាតុភូមិក​ម្ពុជាជាពិសេស​ស​ម្រាប់ខ.ភ.ម​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​និង​ម​ន្ត្រីរាជ​ការ​គ្រ​ប់លំដាប់ថ្នាក់ដែល​មាន​តួនាទីភារ​កិច្ច​ចូល​រួម​ទ្រ​ទ្រ​ង់និង​អនុវ​ត្ត​នូវ​ន​យោបាយ​រ​ប​ស់ជាតិនៅក្នុង​ព្រឹត្តិការ​ណ៍នៃការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំស​ង្កាត់​អាណ​ត្តិ​ទី៤និង​កិច្ច​ដំណើរ​ការ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​នីតិកាល​ទី៦នៅឆ្នាំ២០១៨ ឲ្យ​បាន​រ​លូន​ត្រឹម​ត្រូវ​និង​យុត្តិធ​ម៌ពេញ​លេញ​តាម​ផ្លូវ​ច្បាប់។
កិច្ច​ប្រ​ជុំក៏បាន​តាម​ស្តាប់ដោយ​ការ​យ​ក​ចិត្ត​ទុក​ដាក់លើរ​បាយ​ការ​ណ៍បូក​ស​រុប​ដែលអាន​ដោយឯ.ឧនាយឧត្ត​ម​សេនីយ៍ សំ វ​ណ្ណ​ថ​ន អគ្គ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ,ដោយ​បាន​គូស​ប​ញ្ជាក់ថាក្នុង​ឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះខ.ភ.ម​បាន​យ​ក​ចិត្ត​ទុក​ដាក់​ប្រ​មូល​ផ្តុំ​អនុវ​ត្ត​ស​ក​ម្ម​ភាព​ការ​ងារ​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិតាម​ក​ម្ម​វិធីន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់​កាល​ទី៣ប​ទ​ប​ញ្ជាអនុសាស​ន៍រ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល។យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​និង​ប​ណ្តាកោះ​មួយ​ចំនួន កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំដែន​ធ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល​និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំព្រ​ម​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​ប​ញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ទ​ន្ទឹម​នឹង​​នេះបាន​ប​ន្ត​ប​ញ្ជូន​ក​ម្លាំង​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​ក្រោម​ឆ​ត្រ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិប​ច្ចុប្ប​ន្ន​មាន៨៩២នាក់នៅសាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់ខាង​ត្បូង,លីប​ង់,ម៉ាលីនៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល។ក​ម្ពុជាត្រូវ​បានអង្គ​ការ​ស​ហ​ប្រ​ជាជាតិវាយ​ត​ម្លៃជាប្រ​ទេស​ជាប់លំដាប់ថ្នាក់លេខ៣៥ក្នុង​ចំណោម១២១ប្រ​ទេស​និង​ជាប់លំដាប់ថ្នាក់លេខ៣ក្នុង​ចំណោម​ប្រ​ទេស​ក្នុងអាស៊ាន។ក្រៅពីនេះបាន​ម្ចាស់ការ និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព​ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ​ភាព​អនាធិប​តេយ្យ​នានាការ​ពារ​ស​ន្តិសុខ​ស​ណ្តាប់​ធ្នាប់​សាធារ​ណៈការ​ពារ​គ​ណៈប្រ​តិភូជាតិនិងអន្ត​រ​ជាតិនានាព្រះរាជ​ពិធីបុណ្យអំទូក​បាន​ល្អ​ប្រ​សើរ។
ទ​ន្ទឹម​នឹង​នេះអង្គ​ប្រ​ជុំ​បាន​ពិភាក្សា​​ផ្លាស់ប្តូរ​យោប​ល់ដោយ​មាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅ​លើ​ផែន​ការ​ទិស​ដៅអនុវ​ត្ត​ឆ្នាំ២០១៧ដោយ​ផ្តោត​សំខាន់លើការ​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិ​នៅតាម​តំប​ន់ព្រំដែន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិកាស​រ​ល្អជាមួយ​ប្រ​ទេស​ជាត​ខាង​ចូល​រួម​ព​ង្រឹង​ស​ន្តិសុខ​សុវ​ត្ថិភាព​ស​ណ្តាប់ធ្នាប់សាធារ​ណៈស​ង្គ​ម​និង​ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិ ចូល​រួម​ការ​ពារ​ស​ន្តិសុខ​សុវ​ត្ថិភាពឲ្យ​យុទ្ធ​នាការ​ឃោស​នានិង​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ស​ង្កាត់អាណ​ត្តិទី៤។

ឯកឧត្តម​ នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបការងារឆ្នាំ ២០១៦ និងទិសដៅឆ្នាំ ២០១៧
ឯកឧត្តម​ នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបការងារឆ្នាំ ២០១៦ និងទិសដៅឆ្នាំ ២០១៧
ឯកឧត្តម​ នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបការងារឆ្នាំ ២០១៦ និងទិសដៅឆ្នាំ ២០១៧
ឯកឧត្តម​ នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបការងារឆ្នាំ ២០១៦ និងទិសដៅឆ្នាំ ២០១៧
ឯកឧត្តម​ នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបការងារឆ្នាំ ២០១៦ និងទិសដៅឆ្នាំ ២០១៧
ឯកឧត្តម​ នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបការងារឆ្នាំ ២០១៦ និងទិសដៅឆ្នាំ ២០១៧
ឯកឧត្តម​ នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបការងារឆ្នាំ ២០១៦ និងទិសដៅឆ្នាំ ២០១៧

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត