MOD

ព័ត៌មាន

ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន

នាព្រឹក​ថ្ងៃទី០៤ ខែម​ក​រា ឆ្នាំ២០១៧នេះ គ​ណៈក​ម្មាធិការ​ជាតិ បាន​រៀប​ចំពិធី​ជូន​ដំ​ណើរ​ក​ង​វិស្វ​ក​ម្ម​លេខ​៣៦៩ ទៅប្តូរ​វេន​ក​ង​វិស្វ​ក​ម្ម​លេខ៩៣៦ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជា​​ជាតិ នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់ ហើយ​គ្រោង​នឹង​វិវ​ត្ត​ន៍ម​ក​កាន់ក​ម្ពុជាវិញ នាថ្ងៃទី០៦ ខែម​ក​រា ឆ្នាំ២០១៧​ខាង​មុខ​នេះ។
    តាម​រ​បាយ​ការ​ណ៍រ​ប​ស់ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ បាន​​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប​ថា ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ៣៦៩​ជាក​ង​ទី៧ ដែល​ទៅចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់។ ក​ង​នេះមាន​ក​ម្លាំង​ចំនួន១៨៤នាក់ ក្នុង​នោះ​មាន​នារី​១៦នាក់​ ដែល​មាន​តួនាទីភារ​កិច្ច​ក្នុង​ការ​សាង​ស​ង់បាឡេ ដឹក​ជ​ញ្ជូន និង​ស្ទូច​ត​ម្លើង​ជ​ញ្ជាំង ឈូស​ឆាយ​ព​ង្រាប​ដី និង​ផ្លូវ​ឡើង​ភ្នំ សាង​ស​ង់ជួស​ជុល​និង​រុះរើជ​ញ្ជាំង​ចាក់គ្រួស​ក្នុង​ជ​ញ្ជាំង​សុវ​ត្ថិភាព សាង​ស​ង់​ជ​ញ្ជាំង​ការ​ពារ​សុវ​ត្ថិភាព និង​សាង​ស​ង់ក​ន្លែង​ដាក់កុង​តឺន័រ ។ល។ ទ​ន្ទឹម​នេះក៏មាន​ភារ​កិច្ច​បោស​សំអាត​មីន និង​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់ផ្ទុះផ​ង​ដែរ។
    នៅក្នុង​សុន្ទ​រ​ក​ថាលោក Alexandre Huynh តំណាងអ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ប្រ​ចាំ​ក​ម្ពុជា បាន​សំដែង​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅចំពោះរាជ​រ​ដ្ឋាភិបាល និង​ប្រ​ជាជ​ន​ក​ម្ពុជា ដែល​បាន​ប​រិច្ចាគ​ក​ម្លាំង​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់ក​ង​ក​ម្លាំង​ក​ម្ពុជា នឹង​នាំម​ក​នូវ​កិត្តិយ​ស​ជូន​ទាំងអង្គ​ភាព ទាំង​ទាហាន​រួម​ជំនាក់ និង​ប្រ​ទេស​ជាតិទាំង​មូល​ព្រោះជាការ​លះប​ង់ដើម្បីស​ន្តិភាព​ស​ន្តិសុខ មិត្ត​ភាព ជាល​ក្ខ​ណៈ​អន្ត​រ​ជាតិ ដែល​មាន​ន័យ​ថាប្រ​ទេស​ក​ម្ពុជា បាន​ផ្ត​ល់គំរូស​ម្រាប់ពិភ​ព​លោក។
    លោក Alexandre Huynh បាន​ប​ញ្ជាក់ប​ន្ថែម​ថា នេះជាំការ​តាំង​ចិត្ត​ប្រ​ក​ប​ដោយ​ម​នុស្ស​ធ​ម៌ ស​ម្រាប់​ជួយ​ដ​ល់អ្ន​ក​ដ​ទៃ ក្នុង​ការ​ចែក​រំលែក​ជំនាញ​ដ​ល់ប​ណ្តាប្រ​ទេស​នានា ដែល​កំពុង​ទ​ទួល​ការ​រ​ង​ទុក្ខ​ដោយ​សា​ជ​ម្លោះ ឲ្យ​មាន​ស​ន្តិភាព ជាក់ស្តែង និង​ជាប្រ​ភ​ព​នៃការ​លើក​ទឹក​ចិត្ត​ដ៏មាន​ត​ម្លៃដ​ល់ប្រ​ទេស​ជាច្រើន​ទៀត។
    នៅក្នុង​ពិធីជូន​ដំណើរ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេរ​ម​ភូមិន្ទ បាន​មាន​ប្រ​សាស​ន៍ថា រាជ​រ​ដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំដ៏ឈ្លាស​វៃរ​ប​ស់ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ខិត​ខំប្រឹង​ប្រែងអនុវ​ត្ត​ក​ម្ម​វិធីកំណែទ​ម្រ​ង់នានា ដែល​បាន​កំណ​ត់ក្នុង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់​កាល​ទី៣ ប្រ​ក​ប​ដោយ​ឆ​ន្ទៈមុត​ស្រួច សំដៅធានានូវ​ការ​លើក​ក​ម្ព​ស់អភិបាល​កិច្ច​ល្អ ដើម្បីកំណើន ការ​ងារ ស​ម​ធ​ម៌ និង​ប្រ​សិទ្ធ​ភាព​នៅក​ម្ពុជា។
    រាជ​រ​ដ្ឋាភិបាល នៅតែចាត់ទុក​ថា ស​ន្តិភាព​គឺជាក​ត្តាច​ម្ប​ង​បំផុត ដែល​ជាមូល​ដ្ឋាន​គ្រឹះដ៏រឹង​មាំក្នុង​ការ​អភិ​វ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច ស​ង្គ​ម និង​លើក​ក​ម្ព​ស់ក​ម្រិត​ជីវ​ភាព​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ឲ្យ​កាន់តែប្រ​សើរ​ឡើង។ តាម​រ​យៈ​ការ​អនុវ​ត្ត​ន​យោបាយ​ឈ្នះ ឈ្នះ បាន​ធ្វើឲ្យ​ក​ម្ពុជាមាន​ស្មារ​តីម​ហាសាម​គ្គីជាតិ និងឯក​ភាព​ជាតិប្រ​ក​ប​ដោយ​ជោគ​ជ័យ ក្នុង​ការ​រ​ក្សាសុខ​ស​ន្តិភាព​ក្នុង​ប្រ​ទេស​រ​ប​ស់ខ្លួន ព្រ​ម​ទាំប្រែក្លាយ​ជាប្រ​ទេស​មួយ​ដែល​បាន​ផ្ត​ល់​វិភាគ​​ទា​ន​យ៉ាង​ស​ក​ម្ម ដ​ល់វិស័យ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិថែម​ទៀត។
    រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា បាន​ប​ង្ហាញ​ពីច​ក្ខុវិស័យ​រ​ប​ស់ខ្លួន ក្នុង​គោល​ដៅធានានិរ​ន្ត​ភាព​នៃការអភិវ​ឌ្ឍ​ន៍ថ្មី ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​នាពេលអនាគ​ត ដោយ​ប្តេជ្ញាយ៉ាង​មុត​មាំលើវិស័យ​រ​ក្សាស​ន្តិភាព​ក្នុង​ការ​ប​ន្ត​​វិភាគ​ទាន​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដើម្បីរួម​ចំណែក​ជាមួយ​ស​ហ​គ​ម អន្ត​រ​ជាតិ ក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ទេស​ដ​ទៃ នៅលើពិភ​ព​លោក​ជាប​ន្ត​ទៀត ព្រ​ម​ទាំង បាន​លើក​ទឹក​ចិត្ត​លើការ​ងារ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​នេះ។
    រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំក្នុង​ការ​ជ​ម្រុញ​ប​ង្កើន​ការ​ប្រើប្រាស់ក​ម្លាំង​ជានារី “យេន​ឌ័រ” ស​ម្រាប់ធានានិរ​ន្ត​ភាព នៃការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​យូរអង្វែង ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ស​ក​ម្ម​ភាព​ក្នុង​វិស័យ​មួយ​ចំនួន ដែល​ក​ម្ពុជាមាល​ទ្ធ​ភាព​ចូល​រួម ព្រ​ម​ទាំង​ខិត​ខំធ្វើការ​កែ​ល​ម្អលើ​ការ​ងារ​គ្រ​ប់គ្រ​ង ការ​ព​ង្រឹង​ធ​ន​ធាន​ម​នុស្ស ពិសេស​ការ​ប​ង្កើន​ចំនួន​ចូល​រួម​ជាស្ត្រី ដើម្បីឲ្យ​ស្រ​ប​ទៅនឹង​ទ​ស្ស​នៈ​យេន​ឌ័រ ប​ញ្ជូល​គ្នានៅក្នុង​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។
    រាជ​រ​ដ្ឋាភិបាល នឹង​ខិត​ខំប​ន្តអភិវ​ឌ្ឍ​ន៍ម​ធ្យោបាយ និង​ធ​ន​ធាន​ចាំបាច់មួយ​ចំនួន ស​ម្រាប់បំពាក់​ជូន​ដ​ល់​ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាប​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដើម្បីអនុវ​ត្ត​ភារ​កិច្ចឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ តាម​រ​យៈការ​ងារ​ដឹក​នាំ កំណ​ត់គោល​ន​យោបាយ និង​ការ​លើក​ម្ព​ស់ហ្វឹក​ហ្វឺន ព​ង្រឹង​ស​ម​ត្ថ​ភាព​ជំនាញ​លើគ្រ​ប់វិស័យ​ដ​ល់ក​ង​ក​ម្លាំង និង​បាន​ប​ង្ហាញ​ជំហ​រ​គាំទ្រ​នូវ​ច​ក្ខុវិស័យ​នៃ​កិច្ច​ប្រ​តិប​ត្តិការ​រ​ក្សា​ស​ន្តិ​ភាព និង​ទ​ស្ស​នាទាន​ស​ម្រាប់រ​បៀប​វារៈការអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​រំឮក​ដ​ល់ក​ង​ក​ម្លាំង​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ការ​បំ​ពេញ​បេស​ក​ក​ម្ម​នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់នេះ ក​ង​ក​ម្លាំង​ក​ម្ពុជារ​ប​ស់យើង ក៏ដូច​ជាក​ម្លាំង​ប​ណ្តា​ប្រ​ទេស​ចូល​រួម​​​បេស​ក​ក​ម្ម​ពេល​ប្រ​តិប​ត្តិការ​នឹងអាច​ជួប​ប្រ​ទះ នៃការ​រីក​រាល​ដាលអំពើហឹង្សានានា ដោយ​សារ​ការ​វាយ​ប្រ​ហារ​តាម​ផ្លូវ​ជាញឹក​ញាប់ ពីសំណាក់ក្រុម​ជ​ម្លោះសាស​នារ​ប​ស់គូប​ដិប​ក្ស ដែល​នឹងអាច​កើត​ឡើង​គ្រ​ប់​ពេល​វេ​លា ដែល​ប​ង្ក​ដោយ​ក្រុម​ជ្រុល​និយ​ម ក្រុម​ប្រ​ដាប់អាវុធឬឧទ្ទាម ព្រ​ម​ទាំង​ការ​ប្រ​ឈ​ម​នឹងអស្ថិរ​ភាព ហានិភ័យ គ្រោះ​ថ្នាក់ពិត​ប្រាក​ដ ដែល​គំរាម​កំហែង​ដ​ល់ស​ន្តិសុខ សុខ​ភាព ការ​រ​ស់នៅ និង​ការ​បំពេញ​ការ​ងា​រ​ប្រ​ចាំថ្ងៃ ដូច​នេះ ក​ង​ក​ម្លាំង​គ្រ​ប់រូប​ត្រូវ​ប្រ​កាន់ការ​ប្រុង​ប្រ​យ័ត្ន​ខ្ព​ស់ជាប់ជាប្រ​ចាំ ទាំប​ញ្ហាស​ន្តិសុខ និង​ប​ញ្ហា​ជំងឺ​ឆ្ល​ង​​​​   នា​នា ។ល។
    ទ​ន្ទឹម​នេះ ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ភារ​កិច្ច​ទៅតាម​ស​ម​ត្ថ​ភាព​វិជ្ជាជីវៈ មាន​វិន័យ​ម៉ឺង​ម៉ាត់ សេច​ក្តី​ក្លា​ហាន សីល​ធ​ម៌ ស្អាត​ស្អំ និង​គោរ​ព​ច្បាប់ ដែល​ទាំងអស់នេះជាគុណ​ត​ម្លៃ និង​គុណ​ស​ម្ប​ត្តិមិនអាច​ខ្វះបាន​ជា​ដាច់​ខាត និង​ត្រូវ​ចេះរួប​រួម គោរ​ព​ស្រ​លាញ់គ្នា សាម​គ្គី ឯក​ភាព​គ្នាជាធ្លុង​មួយ និង​ចេះជួយ​គ្នា​ទៅវិញ​ទៅម​ក​។ ត្រូវ​ចៀស​វាងអំពើទាំង​ឡាយ​ណាដែល​ល្មើស​ទៅនឹង​វិន័យ​រ​ប​ស់អ.ស.ប និង​ប្រាស​ចាក​ពីច្បាប់ស្តីពី​ល​ក្ខ​ន្តិកៈ​ទៅទៅចំពោះក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។

ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប ​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន
ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប ​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន
ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប ​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន
ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប ​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន
ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប ​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន
ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប ​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន
ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប ​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន
ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប ​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន
ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប ​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន
ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប ​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត