MOD

ព័ត៌មាន

ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ អញ្ជើញ​ជាអធិប​តីភាព ក្នុង​ពិធីទ​ទួល​ដំណើរ​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ៩៣៦ និង​ក​ង​ពេទ្យ​ក​ម្រិត២ លេខ៩០៨ ពីប្រ​ទេស​លីប​ង់ និង​ប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង

នាថ្ងៃទី០៦ ខែម​ក​រា ឆ្នាំ២០១៧ នៅមូល​ដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិន​តុង គ​ណៈក​ម្មាធិការ​ជាតិបាន​រៀប​ចំពិធី​ទ​ទួល​ដំណើរ​ក​ង​ក​ម្លាំង​ក​ម្ពុជា ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​ប​ស់អ.ស.ប និង​និវ​ត្ត​ន៍ម​ក​កាន់ក​ម្ពុជាវិញ ប្រ​ក​ប​ដោយ​សុវ​ត្ថិភាព។ នៅក្នុង​ពិធីនេះ ឯកឧត្ត​ម អ៊ុច បូរ​រិទ្ធ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ប​រ​ទេស និង​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ និង​ជាអនុប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិ បាន​ជ​ម្រាប​ជូនអំពីល​ទ្ធ​ផ​ល​ការ​ងារ​រ​ប​ស់​ក​ង​ទាំង​២ថា ក​ង​វិស្វ​ក​ម្ម​លេខ៩៣៦ គឺជាក​ង​ទី៦ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​ប្រ​ក​ប​ដោយ​ជោគ​ជ័យ នៅ​ប្រ​ទេស​លីប​ង់ ដូច​ក​ង​មុនៗដែរ ហើយ​ក​ង​នេះ បាន​បំពេញ​បេស​ក​ក​ម្ម​នៅការ​ដ្ឋាន​តាម​ជ្រោះភ្នំ លើកំពូល​ភ្នំខ្ព​ស់ៗ ដឹក​​ជ​ញ្ជូន​ស​ម្ភារៈ ខ្សាច់ ថ្ម ដែក ស៊ីម៉ង់ត៏ និង​ទឹក តាម​រ​យៈក​ម្លាំង​ម​នុស្ស និង​ស​ត្វ​លា ប្រ​ក​ប​ដោយ​ជំ​នាញ​វិជ្ជាជីវៈ។
    ក​ង​ក​ម្លាំង​ក​ម្ពុជាមាន​ភាពអំណ​ត់ត​ស៊ូបំពេញ​ការ​ងារ​រ​ហូត​សំរេច​ភារ​កិច្ច ដូច​ជា ការ​សាង​ស​ង់ជ​ញ្ជាំង ដឹក​ជ​ញ្ជូន ស្ទូច​ត​ម្លើង​ជ​ញ្ជាំង ឈូស​ឆាយ​ព​ង្រាយ​ដី ធ្វើផ្លូវ​ឡើង​ភ្នំ សាង​ស​ង់ ជួស​ជុល រុះរើជ​ញ្ជាំង​ការ​ពារ​សុវ​ត្ថិភាព និង​ចាក់គ្រួស​ក្នុង​ជ​ញ្ជាំង​សុវ​ត្ថិភាព ។ល។
    ដោយ​ឡែក ក​ង​ពេទ្យ​ក​ម្រិត២ លេខ៩០៨ ប​ញ្ច​ប់បេស​ស​ក​ក​ម្ម​ប្រ​ក​ប​ដោយ​ជោគ​ជ័យ​នៅឆ្នាំនេះ គឺជា​ឆ្នាំ​ទី៥នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង (UNMISS)។ ក​ង​នេះ បាន​ស​ម្រេច​ភារ​កិច្ច​លើការ​ផ្ត​ល់សេវាសុខាភិបាល ជូន​ដ​ល់ប្រ​ជាព​ល​រ​ដ្ឋ ជ​ន​ភៀស​ខ្លួន ជ​ន​ភៀស​សឹក ម​ន្ត្រី បុគ្គ​លិក UNMISS និង​ស្ថាន​ទូត​នានា ដែល​មាន​និវេស​ន​ដ្ឋាន​នៅស៊ូដ​ង់ខាង​ត្បូង ដោយ​ទ​ទួល​បាន​ការ​កោត​ស​រ​សើរ​ពីម​ន្ត្រីជំនាញ​ជាន់ខ្ព​ស់រ​ប​ស់ អ.ស.ប លើស​ម​ត្ថ​ភាព​ប្រ​ក​ប​ដោយ​ប​ញ្ញាញាណ វិជ្ជាជីវៈ និង​ក្រ​ម​សីល​ធ​ម៌រ​ប​ស់គ្រូពេទ្យ។ ចំពោះស​ម្ភារៈ​ទាំង​ប​រិមាណ គុណ​ភាព ស្រ​ប​តាម​ស្ត​ង់ដារ​ប​ស់ អ.ស.ប។
    ក្នុង​នាមអ្ន​ក​ស​ម្រ​ប​ស​ម្រួល​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិប្រ​ចាំក​ម្ពុជា លោក Alexandre Huynh បាន​មាន​ប្រ​សាស​ន៍ថា លោក​មាន​សេច​ក្តីរីក​រាយ​ដោយ​បាន​ឃើញ​ដំណើរ​និវ​ត្ត​ន៍រ​ប​ស់ក​ង​វិស្វ​ក​ម្ម​លេខ ៩៣៦ នៅប្រ​ទេស​លីប​ង់ និង​ក​ង​ពេទ្យ​ក​ម្រិត២ លេខ៩០៨ ដែល​ជាការ​ប​ញ្ច​ប់​បេស​ក​ក​ម្ម​នៅប្រ​ទេស​ស៊ូ​ដ​ង់​ខាង​ត្បូង ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម ប្រ​ក​ប​ដោយ​ជោគ​ជ័យ និង​មាន​សុវ​ត្ថិភាព។
    ស​មិទ្ធ​ផ​ល​ក​ង​ទាំង០២ស​ម្រេច​បាន​នាពេល​នេះ គឺជាការ​ប​ង្ហាញ​ពីឆ​ន្ទៈមោះមុត វិជ្ជាជីវៈ ប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព​រ​ប​ស់បុគ្គ​ផ្ទាល់ខ្លួន​ក្នុង​ការអនុវ​ត្ត​ការ​ប្តេជ្ញាចិត្ត​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​ស្វែង​រ​ក​ស​ន្តិភាព ស​ន្តិសុខ ក្នុង​ល​ក្ខ​ណៈមិត្ត​ភាព សាម​គ្គីភាព អន្ត​រ​ជាតិ តាម​រ​យៈការ​ប​រិច្ចាគ​ដ​ល់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព ប្រ​ទេស​ក​ម្ពុជាឈ​រ​ជាគំរូដ​ល់ពិភ​ព​លោក ដែល​បាន​ប​ញ្ជូន​ក​ង​ក​ម្លាំង និងអ្ន​ក​ជំនាញ​ប​ច្ចេក​ទេស ទៅចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅសាធារ​ណ​រ​ដ្ឋ​លីប​ង់ និង​ប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង។
    លោក Alexanre Huynh បាន​ស​ម្តែង​នូវ​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅចំពោះរ​ដ្ឋាភិបាល និង​ប្រ​ជាជ​ន​ក​ម្ពុជា​​ក្នុង​ការ​ជួយ​ប​ង្កើតឲ្យ​មាន​ស​ន្តិភាព​ជាក់ស្តែង​ស​ម្រាប់ប​ណ្តាប្រ​ទេស​ផ្សេងៗ និងអបអរ​សាទ​រ​ចំពោះ​ក​ង​រ​ក្សាស​ន្តិភាព​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​បាន​ស​ម្រេច​ជោគ​ជ័យ​ជា​ប្រ​វ​ត្តិសាស្ត្រ​រ​ប​ស់ខ្លួន​ជាប​ន្ត​ប​ន្ទាប់ ដែល​ជាការ​តាំង​ចិត្ត​ក្នុង​ការ​ផ្ត​ល់ជំនួយ​ម​នុស្ស​ធ​ម៌ដ​ល់ប​ណ្តាប្រ​ទេស​នានា និង​បាន​ចែក​រំលែក​ជំនាញ និង​ប​ទ​ពិសោធ​ន៍ជូន​ប្រ​ទេស​ដែល​រ​ង​ដោយ​ជ​ម្លោះ និងអស្ថេរ​ភាព ពិត​ជាការ​រួម​ចំណែក​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​អាយុ​ជីវិត​ដ៏ច្រើន​នៅក្នុង​ពិភ​ព​លោក។
    លោក Alexandre Huynh បាន​រំឮក​ប្រ​សាស​ន៍រ​ប​ស់លោក Antonio Guterres អគ្គ​លេខាធិការ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ក្នុង​ពេល​ចូល​កាន់តំណែង​នាថ្ងៃដំបូង​ថា ស​ន្តិភាព​ជាគោល​ដៅ និង​ការ​នាំផ្លូវ​រ​ប​ស់យើង អ្វី​ដែល​យើង​ពុះពារ​ក្នុង​នាម​ជាគ្រួសារ ដូច​ជា សេច​ក្តីថ្លៃថ្នូរ និង​ក្តីស​ង្ឃឹម​ការ​រីក​ចំរើន និង​ភាព​រុង​រឿង អាស្រ័យ​លើស​ន្តិភាព ប៉ុន្តែស​ន្តិភាព​គឺអាស្រ័យ​លើយើង​ផ​ង​ដែរ។
    ក្នុង​នាម​ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​គូ​ស​ប​ញ្ជាក់​ថា ជោគ​ជ័យ និង​ស្នាដៃដ៏ត្រ​ចះត្រ​ច​ង់រ​ប​ស់ក​ង​ម្លាំង​វិស្វ​ក​ម្ម​លេខ៩៣៦ និង​ក​ង​ពេទ្យ​ក​ម្រិត២ លេខ​៩០៨ ដែល​បាន​ស​ម្រ​ច​ជោគ​ជ័យ នៅប្រ​ទេស​លីប​ង់ និង​ស៊ូដ​ង់ខាង​ត្បូវ​នាពេល​នេះ គឺជាស​មិទ្ធ​ផ​ល​ថ្មី​មួយ​ប​ន្ថែម​ទៀត ក្នុង​ស​មិទ្ធ​ផ​ល​ជាច្រើន​ដែល​ក​ង​ក​ម្លាំង​ក​ម្ពុជា ទ​ទួល​បាន​លើវិស័យ​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ក្នុង​រ​យៈពេល១១ឆ្នាំក​ន្ល​ង​ម​ក​នេះ គឺជាការ​លះប​ង់អាយុជីវិត ដើម្បីបុព្វ​ហេតុ ស​ន្តិភាព ស​ន្តិសុខ និង​ម​នុស្ស​ធ​ម៌ដ​ល់ប​ណ្តាប្រ​ទេស​ក្នុង​លោក ដែល​កំពុង​ទ​ទួល​ការ​រ​ង​ទុក្ខ​ដោយ​សារ​ជ​ម្លោះនានា។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា ក្រៅពីការ​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​ប​ន្តអនុវ​ត្ត​ផែន​ការ​កែទ​ម្រ​ង់ដ៏ស៊ីជ​ម្រៅរ​ប​ស់ខ្លួន​លើគ្រ​ប់វិស័យ ស្រ​ប​តាម​ក​ម្ម​វិធីន​យោបាយ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល សំដៅ​ប​ន្ត​ព​ង្រឹង និង​ព​ង្រីក​ស​ម​ត្ថ​ភាព​យោធិន​គ្រ​ប់រូប ឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព និង​បាន​ចូល​រួម​ចំណែក​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព ក្នុង​កិច្ច​ស​ហ​ការ​រ​ក្សាស​ន្តិសុខ សុវ​ត្ថិភាព ស​ណ្តាប់ធ្នាប់ស​ង្គ​ម ការ​ពារអធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី ដើម្បីអភិវ​ឌ្ឍ​ស​ង្គ​ម សេដ្ឋ​កិច្ច​ជាតិ។
    ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ប​ន្ត​ព​ង្រឹង និង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​នឹង​ដៃគូស​ន្តិសុខ​ក្នុង​តំប​ន់ និងអន្ត​រ​ជាតិ ដោយ​ប្រើប្រាស់យ​ន្ត​ការ​ទ្វេភាគី និង​ព​ហុភាគីក្នុង​គោល​ដៅស្វែង​រ​ក​ជំនួយឧប​ត្ថ​ម្ភ​ផ្សេងៗ ស​ម្រាប់​ផ្គ​ត់ផ្គ​ង់ដ​ល់ក​ង​ទ័ព ក្នុង​ការ​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ ការ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​ជំនាញ​ប​ច្ចេក​ទេស សំដៅអភិវ​ឌ្ឍ​ន៍ធ​ន​ធាន​ម​នុស្ស និង​ក​សាង​នាយ​ទាហាន​វ័យ​ក្មេង​ស​ម្រាប់ប​ន្ត​វេន​នាពេលអនាគ​ត។
ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ បាន​រៀប​ចំលំហាត់ហ្វឹក​ហ្វឺន​រួម​គ្នាជាប​ន្ត​ប​ន្ទាប់ទាំង​ក្នុង​និង​ក្រៅប្រ​ទេស សំដៅ​លើក​ក​ម្ព​ស់ថែម​ទៀត លើវិស័យ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព ការ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម ស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ ជំនួយ​ម​នុស្ស​ធ​ម៌ និង​ស​ង្រ្គោះគ្រោះម​ហ​ន្ត​រាយ ។ល។ ដើម្បីប​ង្កើន​ស​ម​ត្ថ​ភាព​យ​ល់ដឹង​លើគ្រ​ប់វិស័យ ស​ម្រាប់​រួម​ចំណែក​កិច្ច​ខិត​ខំប្រឹង​ប្រែង​ព​ង្រឹង​ស​ន្តិសុខ និង​ស​ន្តិភាព​នៅក្នុង​តំប​ន់ និងអន្ត​រ​ជាតិ។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា រាជ​រ​ដ្ឋាភិបាល​ដាក់​ចេញ​នូវ​ច​ក្ខុវិស័យ​រ​ប​ស់​ខ្លួន លើវិស័យ​រ​ក្សាស​ន្តិភាព ក្នុង​គោល​ដៅធានានិរ​ន្ត​ភាព​ការអភិវ​ឌ្ឍ​ន៍ថ្មី នៃការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សា​ស​ន្តិភាព​នាពេល​អនាគ​ត សំដៅប​ន្ត​វិភាព​ទាន​រួម​ចំណែក​ជាមួយ​ស​ហ​គ​មអន្ត​រ​ជាតិ ក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ទេស​ដ​ទៃ នៅលើពិភ​ព​លោក​ជាប​ន្ត​ទៀត។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ម្តែង​ការ​គោរ​ព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះប​ង​ប្អូន​ជ​ន​រួម​ជាតិទាំងអស់ ដែល​បាន​លះប​ង់កូន ចៅ ប្តី និង​សាច់ញាតិជាទីស្រ​លាញ់រ​ប​ស់ខ្លួន ដើម្បីចូល​រួម​ចំណែក​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ក្នុង​នាម​ម​នុស្ស​ធ​ម៌ និង​ថ្លែងអំណ​រ​គុណ​ចំពោះក​ង​ក​ម្លាំង​នៃប​ណ្តាប្រ​ទេស​ជាមិត្ត​ទាំងអស់ ដែល​រួម​បេស​ក​ក​ម្ម​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់ និង​ស៊ូដ​ង់ខាង​ត្បូង ដែល​បាន​គាំទ្រ​ស​ហ​ការ​ជាមួយ​ក​ង​ក​ម្លាំង​ក​ម្ពុជា​បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌ ដើម្បីស​ន្តិភាព​ជាប្រ​វ​ត្តិសាស្ត្រ​នេះ ទ​ទួល​បាន​ជោគ​ជ័យ​ជាប​ន្ត​ប​ន្ទាប់។
 
ពិធីទ​ទួល​ដំណើរ​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ៩៣៦ និង​ក​ង​ពេទ្យ​ក​ម្រិត២ លេខ៩០៨ ពីប្រ​ទេស​លីប​ង់ និង​ប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត