MOD

ព័ត៌មាន

ឯ.ទៀ បាញ់ ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយ​ប្រ​តិភូក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន

ប​ន្ទាប់ពីបាន​ជួប​ពិភាក្សាការ​ងារ​ជាមួយ​ក្រុម​ការ​ងារ​ចំរុះ​ អនុវ​ត្ត​កំពុង​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង២ ក​ម្ពុជា ចិន​រួម​ម​ក​នៅរ​សៀល​ថ្ងៃទី១២ ខែម​ក​រា ប្រ​តិភូក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ដឹក​នាំដោយ ឯ.​ឧត្ត​ម​សេនីយ៍ទោ ស៊ី ហ្គោវ៉ៃ អនុប្រ​ធាន​ការិយាល័យ ស​ហ​ប្រ​តិប​ត្តិការ​យោធាអន្ត​រ​ជាតិ នៃក្រ​សួង​ការ​ពារ​ជាតិ​ចិន ក៏បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ ដែល​បាន​ប្រ​ព្រឹត្តិទៅនៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ។
    នៅក្នុង​ជំនួប​នោះ ឯ. ទៀ បាញ់ បាន​សំដែង​នូវ​ការអបអរ​សារ​ទ​រ​ចំពោះល​ទ្ធ​ផ​ល​ការ​ងារ​ដែល​ក្រុម​ការ​ងារ​ក​ង​ទ័ព​ទាំង២ ក​ម្ពុជា ចិន ធ្វើការ​ជ​ជែក​ពិភាក្សាប្រ​ក​ប​ដោយ​ការ​យោគ​យ​ល់ ជុំវិញ​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​​​    ​រ​វាង​​ក​ង​ទ័ព​ទាំង២ ដើម្បីរៀប​ចំខ្លឹម​សារ​ប​ន្តអនុវ​ត្ត​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២អោយ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អប្រ​សើរ។ ឯ. ទៀ បាញ់ បាន​លើក​ឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២ នាពេល​ក​ន្ល​ង​ម​ក​បាន​នាំម​ក​នូវ​ការ​រីក​ចំរើន​ដ​ល់ ខ.ភ.ម ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​មូរ​ណ​ភាព​ទឹក​ដី ការ​ពារ​ស​ន្តិ​សុខ ស​ណ្តាប់ធ្នាប់ ស​ង្គ​ម ជូន​ប្រ​ជាព​ល​រ​ដ្ឋ និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ក​ម្ពុជាអោយ​មាន​ការ​រីក​ចំរើន។
    ឯ. ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ប​ន្ថែម​ថា ស​ម​យុទ្ធ​ហ្វឹក​ហ្វឺន​រួម​គ្នារ​វាង​ក​ង​ទ័ព​រំដោះ​ប្រ​ជា​ជ​ន​ចិន និង ខ.ភ.ម មាន​ឈ្មោះថា លំហាត់នាគ​មាស​ឆ្នាំ២០១៦ បាន​ទ​ទួល​ជោគ​ជ័យ ហើយ​តាម​រ​យៈប្រ​តិភូ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ស្នើសុំអោយ​ប​ន្ត​ធ្វើលំហាត់ រួម​គ្នានេះប​ន្ត​ទៀត នៅពេល​ខាង​មុខ។
    មាន​ម​តិឆ្លើយ​ត​ប​វិញ ឯ.ស៊ី ហ្គោវ៉ៃ បាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពី ឯកឧត្ត​ម អនុប្រ​ធាន គ​ណៈក​ម្មាធិការ​យោធាម​ជ្ឈឹម និង​ពីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ផ្ញើរ​ជូន ឯ. ទៀ បាញ់ ព្រ​ម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាទាំងអស់ ក្នុង​ម​នោស​ញ្ចេត​នានឹក​រ​លឹក និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ខ្ព​ស់។  ឯក​ឧត្ត​ម​ស៊ី ហ្គោវ៉ៃ បាន​ប​ន្ត​ថា ដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់ប្រ​តិភូនៅក​ម្ពុជា គឺអនុវ​ត្ត​ន៍តាម​ការឯក​ភាព​រ​ប​ស់ ប្រ​ធានា​ធិប​តី​ចិន និង ស​ម្តេច​តេជោ ហ៊ុន សែន អំពីការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធា និង​ក្រ​សួង​ការ​ពារ​ជាតិ​ប្រ​ទេស​ទាំង២ ក​ម្ពុជា ចិន។ ឯកឧត្ត​ម ប​ញ្ជាក់ថា ប្រ​ទេស​ចិន​បាន​យ​ក​ចិត្ត​ទុក​ដាក់ចំពោះប្រ​ទេស​ក​ម្ពុជា ដែល​មាន​ទំនាក់ទំន​ង​ដៃគូ យុទ្ធ​សាស្ត្រ​គ្រ​ប់ជ្រុង​ជ្រោយ​រ​វាង​ចិន នឹង​ក​ម្ពុជា។
    ជាចុង​ក្រោយ ឯ.បាន​ស​ង្ក​ត់ធ្ង​ន់ថា ប្រ​ទេស​ចិន គាំទ្រ​ចំពោះ ក​ម្ពុជា ដើម្បីស​ន្តិភាព ស្ថេរ​ភាព សំរាប់​  ប្រ​ជា​ជ​ន​ក​ម្ពុជា។

ឯ.ទៀ បាញ់ ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយ​ប្រ​តិភូក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន
ឯ.ទៀ បាញ់ ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយ​ប្រ​តិភូក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន
ឯ.ទៀ បាញ់ ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយ​ប្រ​តិភូក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន
ឯ.ទៀ បាញ់ ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយ​ប្រ​តិភូក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត