MOD

ព័ត៌មាន

នាយឧត្ត​ម​សេនីយ៍ ប​ណ្ឌិត ប៉ុល សារឿន​បើក សិក្ខាសាលាបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ហ្វឹក​ហ្វឺន​ឆ្នាំ២០១៦និង​ផែន​ការ​ហ្វឹក​ហ្វឺន​ឆ្នាំ២០១៧

 
ក​ម្ពុជាបាន​ឈាន​ចូល​ដ​ល់ដំណាក់កាល​មួយ​ថ្មីទៀត​នៃការអភិវ​ឌ្ឍ​ន៍ធ​ន​ធាន​ម​នុស្ស​ដែល​ចាំបាច់ត្រូវ​ផ្តោត​ការ​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ទៅលើការ​ព​ង្រឹង​ការអប់រំប្រ​ក​ប​ដោយ​គុណ​ភាព ។ការអភិវ​ឌ្ឍ​ន៍ធ​ន​ធាន​ម​នុស្ស​ប្រ​ក​ប​ដោយ​គុណ​ភាព​ស​ម​ត្ថ​ភាព​និង​គុណ​ធ​ម៌គឺជាក​ត្តាគ​ន្លឹះស​ម្រាប់ទ្រ​ទ្រ​ង់កំណើន​សេដ្ឋ​កិច្ច​ជាតិនិង​ភាព​ប្រ​កួត​ប្រ​ជែង​រ​ប​ស់ក​ម្ពុជា ក្នុង​ដំណាក់កាល​សេដ្ឋ​កិច្ច​ពុទ្ធិដែល​ជាដំណាក់កាល​ដ៏សំខាន់នាស​ម័យ​កាល​សាក​ល​ភាវូប​នីយ​ក​ម្ម។នេះជាប្រ​សាស​ន៏លើក​ឡើង​រ​ប​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ប​ណ្ឌិត​ប៉ុល.សារឿនអគ្គ​មេប​ញ្ចាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្នុង​ពិធីបើក​សិក្ខាសាលាបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ឆ្នាំ2016និង​ផ្ស​ព្វ​ផ្សាយ ផែន​ការ​ហ្វឹក​ហ្វឺន​ឆ្នាំ2017នាព្រឹក​ថ្ងៃទី១៨ខែម​ក​រាឆ្នាំ២០១៧នេះនៅអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃ.ខ.ភ.ម។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ប​ណ្ឌិត​ប៉ុល.សារឿន​បាន​ថ្លែង​កោត​ស​រ​សើរ​ចំពោះទីចាត់ការ​ហ្វឹក​ហ្វឺន​ដែល​ធ្វើជាសេនាធិការឲ្យ​គ​ណៈក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​រៀប​ចំសិក្ខាសាលាបូក​ស​រុប​ការ​ងារ​ហ្វឹក​ហ្វឺន​សំដៅលើក​ក​ម្ព​ស់គុណ​ភាព​ហ្វឹក​ហ្វឺន និង​ក​សាង​ធ​ន​ធាន​ម​នុស្ស​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដែល​ជាក​ត្តាសំខាន់ចាំបាច់ បំផុត​ក្នុង​វិស័យ​យោធាដើម្បីប​ម្រើឲ្យ​យុទ្ធ​សាស្រ្ត​ការ​ពារ​ជាតិ។អង្គ​សិក្ខាសាលាថ្ងៃនេះ គឺជាការ​ជួប​ជុំគ្នាប្រ​ក​ប​ដោយ​សោម​ន​ស្ស​ដើម្បីពិភាក្សាលើការ​ងារ​ហ្វឹក​ហ្វឺន​យ៉ាង​ទូលំទូលាយ​ដែល​មិន​គ្រាន់តែឆ្លុះប​ញ្ចាំង​នូវ​ស​មិទ្ធ​ផ​ល​ស​ម្រេច​បាន​ក​ន្ល​ង​ម​ក​ប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវ​បាន​ប្រ​មូល​ផ្តុំប​ណ្តាញ​ទ​ស្ស​នៈវិស័យ​ដ៏វែង​ឆ្ងាយ​ព្រ​ម​ទាំង​ប​ទ​ពិសោធ​ន៍ដ៏ល្អៗទាំង​ការ​ប​ណ្តុះប​ណ្តាល​និង​បំប៉ន​ស​ម​ត្ថ​ភាព​ដ​ល់នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន​ស្រ​ប​តាម​ប្រ​ព័ន្ធ​ហ្វឹក ហ្វឺន​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ អំពីខ្លឹម​សារ ក​ម្ម​វិធីហ្វឹក​ហ្វឺន និង​ការ​សិក្សាស្រាវ​ជ្រាវ ច​ង​ក្រ​ងឯក​សារ មេរៀន ឲ្យ​មាន​ល​ក្ខ​ណៈស​ម​ស្រ​ប​តាម​បែប​វិទ្យាសាស្រ្ត​ជឿន​លឿន​និង​ន​យោបាយ​ការ​ពារ​ជាតិ។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏​មាន​ប្រ​សាស​ន៏ប​ញ្ជាក់ថារាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ក្នុង​ការ​ព​ង្រឹង​ប្រ​ព័ន្ធអប់រំប​ង្កើន​ប្រាក់បៀវ​ត្ស​រ៍គ្រូបាន​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​សាលាប​ណ្ណាល័យ​ជាច្រើន ខ្ន​ង​នៅទូទាំង​ប្រ​ទេស​ចាប់ពីថ្នាក់ប​ឋ​ម​រ​ហូត​ដ​ល់ឧត្ត​ម​ពិសេស​បាន​ប​ង្ខិត​សាលាឲ្យ​កាន់តែជិត​មូល​ដ្ឋាន​ប្រ​ជាព​ល​រ​ដ្ឋ​សំដៅវិនិយោគ​វិស័យ​ធ​ន​ធាន​ម​នុស្ស​នៅក​ម្ពុជា ឲ្យ​កាន់តែស​ម្បូរ​បែប​ដើម្បីប្រ​កួត​ប្រ​ជែង​ទីផ្សារ​ការ​ងារ​ហើយ​វាក៏ជាក​ត្តាគ​ន្លឹះសំខាន់ក្នុង​ការអភិវ​ឌ្ឍ​សេដ្ឋ​កិច្ច​និង​ស​ង្គ​ម​ជាតិប្រ​ក​ប​ដោយ​និរ​ន្ត​រ​ភាព។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍បាន​ប​ញ្ជាក់ថាការ​ខិត​ខំប្រឹង​ប្រែង​ព​ង្រឹង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​តាម​ផែន​ការ​ដែល​បាន​ដាក់ចេញ​ស​ម្រាប់អនុវ​ត្ត​នៅពេល​ខាង​មុខ​គឺជាប​ញ្ហាសំខាន់ ក្នុង​នោះត្រូវ​ជំរុញ​ការ​លើក​ស្ទួយ​វិស័យ​ក​សាង​ធ​ន​ធាន​ម​នុស្ស​តាម​រ​យៈការ​ងារ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​នៅក្នុង​ប្រ​ទេស​និង​ក្រៅប្រ​ទេស​ដ​ល់យោធិន​សំដៅប​ង្កើន​ស​ម​ត្ថ​ភាព មាន​ចំណេះដឹង​ចំណេះធ្វើគ្រ​ប់ជំនាញ​គ្រ​ប់ថ្នាក់ដើម្បីប​ម្រើសេច​ក្តីត្រូវ​ការ​ក្នុង​ភារ​កិច្ច​ជាក់ស្តែង​ចំពោះមុខឲ្យ​ស​ម្រេច​បាន​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ព​ស់។ ជាមួយ​គ្នានេះដែរ​មេប​ញ្ជាការ​ក​ងឯក​ភាព​ប្រ​ធាន​ស្ថាប័ន​នាយ​ក​សាលាត្រូវ​ដឹក​នាំប​ញ្ជាអនុវ​ត្តឲ្យ​បាន​ស៊ីជ​ម្រៅរាល់ការ​ងារ​ហ្វឹក​ហ្វឺន​ដែល​ជាប​ញ្ហាពិត​និង​ជាក់ស្តែង​មួយ​ចំនួន​ដូច​ជា
ត្រូវ​ជំរុញ​ការ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​បំប៉ន​តាម​ស​ន្ទ​ស្ស​ន៍ផែន​ការ​ដែល​បាន​កំណ​ត់ក្នុង​ក​ញ្ច​ប់ថ​វិកាហ្វឹក​ហ្វឺន​ប្រ​ចាំឆ្នាំ 2017ត្រូវ​ពិចារ​ណារ​រៀប​ចំខ្លឹម​សារ​ក​ម្ម​វិធីឯក​សារ និង​ពេល​វេលាឲ្យ​បាន​ច្បាស់លាស់ហ្ម​ត់ច​ត់ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ក​សាង​យោធាចារ្យឲ្យ​មាន​វិជ្ជាជីវៈច្បាស់លាស់ មាន​គ​រុកោស​ល្យ​ទេព​កោស​ល្យ​ជំនាញ ដើម្បីផ្ទេរ​ចំណេះដឹង​ដ​ល់យោធិន​ទាំង​ផ្នែក​ទ្រឹស្តីនិង​ការអនុវ​ត្ត​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព។ប​ណ្តាក​ងឯក​ភាព​គ្រ​ប់ថ្នាក់ក​ង​ទ័ព​ជើង​គោក​ជើង​ទឹក​ជើងអាកាស​ក​ង​រាជអាវុធ​ហ​ត្ថ ប​ណ្តាទ័ព​ជំនាញ​ក​ង​ព​ល​តូច-ធំនិង​ប​ណ្តាសាលាគ្រ​ប់ក​ម្រិត​ក្រោយ​ប​ញ្ច​ប់សិក្ខាសាលានេះត្រូវ​រៀប​ចំផែន​ការ​ហ្វឹក​ហ្វឺន​ប្រ​ចាំឆ្នាំរ​ប​ស់ខ្លួន ជូនអគ្គ​ប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទឬគ​ណៈក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល​និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ត្រួត​ពិនិត្យ​ផ្ត​ល់ស​ច្ចាប័ន​នៅក្នុង​ខែក​ម្ភៈឆ្នាំ2017 នេះ។



                    

នាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿនបើក សិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៦និងផែនការហ្វឹកហ្វឺនឆ្នាំ២០១៧
នាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿនបើក សិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៦និងផែនការហ្វឹកហ្វឺនឆ្នាំ២០១៧
នាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿនបើក សិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៦និងផែនការហ្វឹកហ្វឺនឆ្នាំ២០១៧
នាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿនបើក សិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៦និងផែនការហ្វឹកហ្វឺនឆ្នាំ២០១៧
នាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿនបើក សិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៦និងផែនការហ្វឹកហ្វឺនឆ្នាំ២០១៧
នាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿនបើក សិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៦និងផែនការហ្វឹកហ្វឺនឆ្នាំ២០១៧
នាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿនបើក សិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៦និងផែនការហ្វឹកហ្វឺនឆ្នាំ២០១៧

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត