MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ អញ្ជើញ​ជាអធិប​តីភាព​ក្នុង​កិច្ច​ប្រ​ជុំពិភាក្សាការ​ងារ​ត្រៀម​រៀប​ចំគ្រ​ប់ផ្នែក ស​ម្រាប់ពិធីបូក​ស​រុប​ល​ទ្ធ​ផ​ល​សាង​ស​ង់វិមាន ឈ្នះ ឈ្នះ

គ​ណៈក​ម្ម​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ បាន​ប្រ​ជុំពិភាក្សាត្រៀម​រៀប​ចំគ្រ​ប់ផ្នែក​សំរាប់ពិធីបូក​ស​រុប​ល​ទ្ធ​ផ​ល​សាង​ស​ង់វិមាន​ឈ្នះឈ្នះរ​យៈពេល ១ឆ្នាំ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែល​កិច្ច​ប្រ​ជុំនេះ បាន​ប្រ​ព្រឹត្តិទៅក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​គ​ណៈក​ម្ម​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅនៅការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះ ឋិត​នៅក្នុង​តំប​ន់អភិវ​ឌ្ឍ​ន៍ លី យុង​ផាត់ ស​ង្កាត់បាក់ខែង ខ​ណ្ឌ​ជ្រោយ​ច​ង្វា រាជ​ធានីភ្នំពេញ នាព្រឹក​ថ្ងៃទី១៧ ខែម​ក​រា ឆ្នាំ២០១៧។
ឯ. នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​សាង​ស​ង់វិមាន​ឈ្នះឈ្នះបាន​រាយ​ការ​ណ៍ជូនអង្គ​ប្រ​ជុំ អំពីស​ក​ម្ម​ភាព​ក្រុម​ការ​ងារ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ ស្រ​ប​ទៅតាម​ដំណាក់កាល​នីមួយៗ ក្នុង​ការ​ច​ង​ក្រ​ងឯក​សារ​ចុះសិក្សាស្រាវ​ជ្រាវអំពីអត្ថ​ន័យ​ខ្លឹម​សារ ដើម្បីប្រ​មូល​ផ្តុំនូវ​រាល់ឯក​សារ​សំរាប់ជំរុញអោយ​ដំណើរ​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះប្រ​ព្រឹត្តិទៅទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ ក្លាយ​ជាសំណ​ង់ប្រ​វ​ត្តិសាស្រ្ត​សំរាប់ម​នុស្ស​ជំនាន់ក្រោយ​សិក្សារៀប​សូត្រ អំពីតំលៃនៃស​ន្តិភាព ដែល​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ពុំដែល​ធ្លាប់មាន​ក្នុង​រ​យៈពេល​ជាង៥០០ឆ្នាំក​ន្ល​ង​ម​ក​នេះ។ ឯ.ណឹម សុវ​ត្ថិ បាន​ប​ង្ហាញ​ជូន​កិច្ច​ប្រ​ជុំអំពី ការ​ចុះទៅសិក្សាស្រាវ​ជ្រាវ​ទៅតាម​ទីតាំង​ប្រាសាទ​បុរាណ​នានាន​ក្នុង​ប្រ​ទេស និង​ប​ណ្តាទីតាំង រ​ម្ម​ណីយ​ដ្ឋាន​ប្រ​វ​ត្ថិសាស្ត្រ​នានានៅក្រៅប្រ​ទេស ដូច​ជានៅប្រ​ទេស​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី រុស្សី អូស្រ្តាលី ឥណ្ឌា កូរ៉េខាង​ត្បូង ស​ហ​រ​ដ្ឋអាមេរិក វៀត​ណាម ដែល​តាម​រ​យៈការ​ចុះសិក្សាស្រាវ​ជ្រាវ​នេះ ក្រុម​ការ​ងារ​បាន​ប្រ​មូល​ផ្តុំនូវ​គំនិត​ជាច្រើន​ប្រ​ក​ប​ដោយអត្ថ​ន័យ​ជ្រាល​ជ្រៅធ្វើជាទុន​ក្នុង​ការ​ដែល​ជាសំណ​ង់ប្រ​វ​ត្តិសាស្ត្រ​មួយ ប​ង្ហាញ​ពីនិមិត្ត​រូប ស​ន្តិភាព​នៅក​ម្ពុជា។
នៅក្នុងឪកាស​នោះឯ. ទៀ បាញ់ ព្រ​ម​ទាំង​ស​មាជិក​ក្រុម​ការ​ងារ​ទាំងអស់ ក៏បានអញ្ជើញ​ទៅទ​ស្ស​នាការ​ចាក់បេតុង ស​ស​រ ក​ណ្តាល​នៃវិមាន​ឈ្នះឈ្នះតាម​ប​ច្ចេក​ទេស​សាង​ស​ង់ទំនើប​នៃសំណ​ង់នាពេល​ប​ច្ចុប្ប​ន្ន​នេះ។
សូម​ប​ញ្ជាក់ថា ចាប់តាំង​ពីបាន​បើក​ការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ រ​ហូត​ម​ក​ដ​ល់ពេល​ប​ច្ចុប្ប​ន្ន​នេះសំណ​ង់វិមាន​ឈ្នះឈ្នះ បាន​សាង​ស​ង់សំរេច​បាន ៥០% ហើយ។ម​ក​ដ​ល់ពេល​នេះ បាន​ចាក់ស​ស​រ​ជាន់ទី១បាន ៣០៤ដើម កំព​ស់ពីដី ៤,៥ម៉ែត្រ ជាន់ទី២ ចាក់ស​ស​រ​បាន ១០២ដើម កំព​ស់ ៥,៥០ម៉ែត្រ ជាន់ទី៣ ចាក់ស​ស​រ​បាន ៦៤ដើម មាន​កំព​ស់៩,៧ម៉ែត្រ នៅជាន់ទី៤ ចាក់ស​ស​រ​បាន ៥៨ដើម​មាន​កំព​ស់ ៧.៩ម៉ែត្រ ជាន់ទី៥ ចាក់ស​ស​រ​បាន ៥៦ដើម​មាន​កំព​ស់ពីដី ៩,១ម៉ែត្រ និង​ជាន់ទី៦មាន​ស​ស​រ ២២ដើម ស​រុប​ការ​ចាក់ស​ស​រ​ទាំងអស់មាន​ចំនួន ៥៣១ដើម។ ដោយ​លែក​ការ​ចាក់ធ្នឹម​ពីលើស​ស​រ​បាន​ប្រ​វែង៥៦០០ម៉ែត្រ។ ក្រុម​ការ​ងារ​សាង​ស​ង់ និង​ប​ន្ត​ចាក់ដី ដាក់លូ ជុំវិញ​ប​រិវេណ​សំណ​ង់វិមាន​ឈ្នះឈ្នះ ហើយ​នៅក្នុង​ខែកុម្ភៈខាង​មុខ និង​ប​ន្ត​ចាក់ប្ល​ង់សេប​ន្ត​ទៀត។          

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់ពិធីបូកសរុបលទ្ធផលសាងសង់វិមាន ឈ្នះ ឈ្នះ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត