MOD

ព័ត៌មាន

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ នាង​ ផាត​ ជួប​ជាមួយ​ប្រ​ធាន​ការិយាល័យ​សំរ​ប​សំរួល​ថៃ​

      រ​ដ្ឋ​លេខាធិការ​ ក្រ​សួង​ការ​ពារ​ជាតិ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ នាង​ ផាត​ បាន​អនុញ្ញាតិ​អោយ​ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍​ទោ​ គី​ទី​តា​ពុយ​ ប្រា​សឺត​ស៊ុក​ ប្រ​ធាន​ការិយាល័យ​សំរ​ប​សំរួល​ថៃ​-ក​ម្ពុជា​ ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ក្នុង​ឱកាស​ដែល​ឯកឧត្ត​ម​បាន​ដឹក​នាំ​ប្រ​តិភូ​ម​ក​ទ​ស្ស​នៈ​កិច្ច​នៅ​ក​ម្ពុជា​ នៅ​ប​ន្ទ​ប់​ស​វ​នាការ​ ក្រ​សួង​ការ​ពារ​ជាតិ​នា​ព្រឹក​ថ្ងៃទី​២៥​ ខែម​ក​រា ឆ្នាំ២០១៧​ ។​

      នៅ​ក្នុង​ជំនួប​នោះ​ ឯកឧត្ត​ម​ ប្រា​សឺត​ ស៊ុក ​បាន​លើក​ឡើង​ពី​ការ​រៀប​ចំ​កិច្ច​ប្រ​ជុំ​ក្រុម​លេខា​ធិការ​គ​ណៈក​ម្មា​ធិការ​ព្រំដែន​ទូទៅ​ក​ម្ពុជា​-​ថៃ​ ដើម្បី​រៀប​ចំ​ខ្លឹម​សារ​សំរាប់​ដាក់​ជូន​កិច្ច​ប្រ​ជុំ​គ​ណៈ​ក​ម្មាធិការ​ព្រំដែន​ទូទៅ​ ក​ម្ព​ជា​-ថៃ ជី-​ប៊ី-​ស៊ី​ (GBC)​ ដែល​ត្រូវ​ប្រ​ជុំ​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុជា​ នា​ដើម​ឆ្នាំ​២០១៧​ នេះ​ ។​

      ឯកឧត្ត​ម​ ប្រាសឺត​ ស៊ុក​ បាន​ចាត់​ទុក​កិច្ច​ប្រ​ជុំ​ GBC​ រ​វាង​ក្រ​សួង​ការ​ពារ​ជាតិ​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​-ថៃ​ គឺ​មាន​សារៈ​សំខាន់​សំរាប់​ទំ​នាក់​ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ ពិសេស​ក​ង​ទ័ព​ទាំង​ពីរ​ ក​ម្ពុជា-ថៃ​ ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ នាំ​ម​ក​នូវ​ការ​ធ្វើ​អោយ​មាន​ស​ន្តិភាព​ ស​ន្តិសុខ​ សំរាប់​ព្រំដែន​ប្រ​ទេស​ទាំង​ពីរ​ ។​

      មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ នាង​ ផាត​ បាន​ប​ញ្ជាក់ថាៈ​ក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំក​ន្ល​ង​ម​ក​នេះ​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ថៃ​មាន​ទំ​នាក់​ទំន​ង​ជាមួយ​គ្នា​ល្អ​ណាស់​ ជា​ពិសេស​ក​ង​ទ័ព​ទាំង​ពីរ​បាន​ស​ហ​ការ​គ្នា​ល្អ​នៅ​តាម​ច្រ​ក​នានា​តាម​ប​ណ្តាយ​ព្រំដែន​ ព្រ​ម​ទាំង​ចូល​រួម​ទ​ប់​ស្កាត់​ប​ទ​ល្មើស​ផ្សេងៗ​បាន​យ៉ាង​ច្រើន​ទៀត​ ។​ ទាក់​ទ​ង​ទៅ​នឹង​ការ​ប្រ​ជុំ​ក្រុម​លេខា​គ​ណៈ​ក​ម្មាធិការ​ព្រំដែន​ប្រ​ទេស​ទាំង​ពីរ​ ឯកឧត្ត​ម​ នាង​ ផាត​ បាន​ប​ញ្ជាក់ថាៈ​ ក្រុម​លេខា​អាច​ប្រ​ជុំ​នៅ​ចុង​ខែ​កុម្ភៈ​ ​ឆ្នាំ២០១៧​នេះ​ ហើយ​ក្រុម​លេខា​ និង​កំណ​ត់​ពេល​កិច្ច​ប្រ​ជុំ​ G​B​C​ នា​ពេល​នោះ​ផ​ង​ដែរ​ ៕​

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៏​ នាង​ ផាត​ ជួប​ជាមួយ​ប្រធាន​ការិយាល័យ​សំរប​សំរួល​ថៃ​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត