MOD

ព័ត៌មាន

ក្រ​សួង​ការ​ពារ​ជាតិបើក​កិច្ច​ប្រ​ជុំឆ្ល​ង​រ​បាយ​ការ​ណ៍បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ខែម​ក​រានិង​ដាក់នូវ​ទិស​ដៅអនុវ​ត្ត​ប​ន្ត​ខែគុម្ភះឆ្នាំ២០១៧

​ ក្រ​សួង​ការ​ពារ​ជាតិបាន​បើក​កិច្ច​ប្រ​ជុំពិភាក្សាឆ្ល​ង​រ​បាយ​ការ​ណ៍បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​យោធា ស​ន្តិសុខ​ខែម​ក​រាឆ្នាំ២០១៧និង​ផ្ស​ព្វ​ផ្សាយ​ទិស​ដៅផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​យោធាស​ន្តិសុខ​ប​ន្ត​ខែគុម្ភះឆ្នាំ២០១៧រ​ប​ស់ខ្លួន​កាល​ពីព្រឹក​ថ្ងៃទី០២គុម្ភះឆ្នាំ២០១៧នេះ  នៅសាល​ប្រ​ជុំទីស្តីការ​ក្រ​សួង​ក្នុង​ក្រុង​ភ្នំពេញ​ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅស្ថិត​ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យ​ន្ត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីសំណាក់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ នាង ផាត ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ជាង អំ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំងឯកឧត្ត​មអស់លោក​ជាអនុរ​ដ្ឋ​លេខាធិការ​ក្រ​សួងអគ្គ​នាយ​កអគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម​មេប​ញ្ជាការ​មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ទាំង​បីប្រ​ភេទ ក​ង​រាជអាវុធ​ហ​ត្ថ​និង​ប​ណ្តាស្ថាប័ន​ទ័ព​ជំនាញ​ចំណុះក្រ​សួង​ការ​ពារ​ជាតិអគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​ជាច្រើន​រូប។ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ចាន់ សារ៉ាង អគ្គ​លេខាធិការ​រ​ង និង​ជានាយ​ក​នាយ​ក​ដ្ឋាន​ស​រុប​នៃអគ្គ​លេខាធិការ​ដ្ឋាន​ក្រ​សួង​ការ​ពារ​ជាតិបាន​គូស​ប​ញ្ជាក់ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​យោធាស​ន្តិសុខ​ខែម​ក​រាឆ្នាំ២០១៧ថាៈ ក្នុង​ខែម​ក​រាឆ្នាំ២០១៧ក​ន្ល​ង​ម​ក​នេះខ.ភ.ម​នៅគ្រ​ប់ក​ងឯក​ភាព​ក​ង​ព​ល​តូច​ក​ង​ព​ល​ធំយោធ​ភូមិភាគ​តំប​ន់ប្រ​តិប​ត្តិការ​សិក​រ​ង និង​គ្រ​ប់អង្គ​ភាព​ការ​ពារ​ព្រំដែន​ព្រ​ម​ទាំង​ប​ណ្តាទ័ព​ជំនាញ​ទាំងអស់ក្រោម​ការ​ដឹក​នាំដ៍ល្អរ​ប​ស់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិអគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម ពិសេស​ក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ក្នុង​រ​យៈពេល១ខែក​ន្ល​ង​ម​ក​នេះ បាន​ធ្វើឲ្យ​នាយ​ព​ល​ទាហាន​នៅគ្រ​ប់ក​ងឯក​ភាព​ខិត​ខំយ​កអស់ពីក​ម្លាំង​កាយ​ចិត្ត​បំពេញ​ការ​ងារ​យ៉ាង​ល្អបំផុត​សំរាប់ជាតិនិង​មាតុភូមិ។រ​បាយ​កាណ៍ក៍បាន​ប​ញ្ជាក់ទៀត​ថាៈ ក្នុង​ខែម​ក​រាក្នុង​ឆ្នាំ២០១៧ក​ន្ល​ង​ម​ក​នេះដែរ​ថ្វីត្បិត​តែស្ថាន​ការ​ណ៍ស​ន្តិសុខ​នៅតាម​ប​ណ្តោយ​ព្រំដែន​ជាមួយ​ប្រ​ទេស​ស​ជិត​ខាង​មាន​ស​ភាព​ល្អប្រ​សើរ​បើប្រៀប​ធៀប​ទៅនឹង​ស​ភាព​ការ​ណ៍កាល​ពីឆ្នាំក​ន្ល​ងៗម​ក គឺមាន​ភាព​ល្អណាស់ដែល​ជាឱកាស​ល្អបំផុត​សំរាប់ក​ម្ពុជាក​សាង​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិឲ្យ​រីក​ចំរើន ។ ថ្វីត្បិត​តែក្នុង​ឆ្នាំក​ន្ល​ង​ម​ក​នេះនៅតាម​ខ្សែប​ន្ទាត់ព្រំដែន​កើត​មាន​នូវ​ប​ញ្ហាខ្លះចំពោះប្រ​ជាព​ល​រ​ដ្ឋ​យើង​ឆ្ល​ង​ទៅធ្វើការ​រ​ក​ស៊ីដោយ​ខុស​ច្បាប់នៅប្រ​ទេស​ថៃ ហើយ​ភាគីថៃបាន​ចាប់ប​ញ្ជូន​ម​កឲ្យ​ក​ម្ពុជាវិញ​តាម​ច្រ​ក​ប៉ោយ​ប៉ែត្រ​ក៍ដោយ​ក៍ប​ញ្ហាទាំងអស់នោះត្រូវ​បាន​ដោះស្រាយ​ដោយ​ស​ន្តិវិធីនិង​ផ្លូវ​ច្បាប់ ដោយ​រ​ក្សានូវ​ការ​ទំនាក់ទំន​ង​ក្នុង​នាម​ប្រ​ទេស​ជិត​ខាង​ល្អដើម្បីការ​ក​សាង​ព្រំដែន​ស​ន្តិភាព​យូអង្វែង។រ​បាយ​ការ​ណ៍ក៍បាន​លើក​យ​ក​ម​ក​ប​ញ្ជាក់ទៀត​ថាក្នុង​ខែម​ក​រាឆ្នាំ២០១៧ ក​ន្ល​ង​ម​ក​នេះនៅទូរ​ទាំង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​នាយ​ព​ល​ទាហាន​នៅគ្រ​ប់ក​ងឯក​ភាព​ចំណុះឲ្យ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃខ​ភ.ម.ក​ង​ទ័ព​ទាំង​បីប្រ​ភេទ​ ប​ណ្តាទ័ព​ជំនាញ​រួម​មាន​ជំនាញ​ប​ច្ចេក​ទេស​ភ​ស្តុភាប​ញ្ជូន​សារ​សុខាភិបាល​ពិសេស​គ​ណៈប​ញ្ជាការឯក​ភាព​ស​ម​រ​ភូមិប្រ​ចាំទិស​និមួយៗ បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់យ៉ាង​សំខាន់ទៅលើការ​ងារ​ហ្វឹក​ហ្វឺន​ក​ម្លាំង​លើគ្រ​ប់ជំនាញ ក្នុង​ការ​ប​ង្កើន​ស​ម​ត្ថ​ភាពឲ្យ​នាយ​ព​ល​ទាហាន​រ​ប​ស់យើង​កាន់តែមាន​ឆ​ន្ទៈស្នេហាជាតិ ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ស្តានិងអភិវ​ឌ្ឍ​ន៍ជាតិរួម​គ្នាការ​ពារ​ជាតិក​ម្ពុជាឲ្យ​បាន​កាន់តែរឹង​មាំនិង​រីក​ចំរើន ។ រ​បាយ​ការ​ណ៍ក៍បាន​លើក​ឡើង​ផ​ង​ដែរអំពីព្រឹទ្ធិការ​ណ៍ជាតិនឹងអន្ត​រ​ជាតិសំខាន់ៗដែល​ពាក់ព័ន្ធ​ដ​ល់ប​ញ្ហាវិប​ត្តិគ្រោះម​ហ​ន្ត​រាយអំពើភារ​វ​ក​ម្ម​ប​ទ​ល្មើស​នៃការ​ជួញ​ដូរ​គ្រឿង​ញៀន ប​ទ​ល្មើស​ព្រៃឈើប​ទ​ល្មើស​ជ​ល​ផ​ល​នឹងអំពើចោរ​ប្ល​ន់ប្រ​ដាប់អាវុធ​ដែល​កើត​មាន​ឡើង​ក្នុង​ប្រ​ទេស​ក​ម្ពុជានិង​ក្នុង​តំប​ន់ដើម្បីឲ្យអង្គ​ប្រ​ជុំធ្វើការ​ពិចារ​ណាពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នារិៈរ​ក​នូវ​គ​ន្លឹះល្អៗដើម្បីធ្វើយ៉ាង​ណាទ​ប់ស្កាត់នឹង​ប​ង្ក្រាបឲ្យ​បាន​ទាន់ពេល​វេលា រាល់ភាពអស​ក​ម្ម​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ក្នុង​ភូមិសាស្ត្រ​ដែលអង្គ​ភាព​និមួយៗទ​ទួល​ខុស​ត្រូវ​ពិសេស​បាន​ផ្តោត​យ៉ាង​សំខាន់ទៅលើប​ញ្ហាស​ន្តិសុខ​នៅតំប​ន់ព្រំដែន​ដែល​ជាប់ប្រ​ទេស​ជិត​ខាង ដែល​គ្រ​ប់អង្គ​ភាព​ខ.ភ.ម​ទ​ទួល​ខុស​ត្រូវ។

កិច្ច​ប្រ​ជុំក៍បាន​ផ្ត​ល់ឱកាសឲ្យ​ដ​ល់ប​ណ្តាស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​បាន​ឡើង​ធ្វើប​ទអន្ត​រាគ​ម​ន៍ផ្ត​ល់ជាម​តិយោប​ល់ប​ង្ហាញ​ពីចំណុច​ខ្លាំង​ចំណុច​ខ្សោយ​ដែល​សាម៉ីអង្គ​ភាព​ទាំងអស់ បានអនុវ​ត្ត​ក្នុង​រ​យៈពេល​មួយ​ខែក​ន្ល​ង​ម​ក​ថាតើការអនុវ​ត្ត​ការ​ងារ​ក្នុង​ខែម​ក​រាក​ន្ល​ង​ម​ក​នេះមានអ្វីដែល​លិច​ធ្លោហើយ​មានអ្វីដែល​ជាចំណុចអស​ក​ម្ម​ដែល​យើងអនុវ​ត្ត​មិន​ទាន់បាន ហើយ​ការអនុវ​ត្ត​មិន​ទាន់បាន​ម​ក​ពីមូល​ហេតុអ្វីដើម្បីរ​កឲ្យ​ឃើញ​ចំណុច​ខ្លាំង​ខ្សោយ​ហើយ​ទ​ទួល​បាន​នូវ​គ​ន្លឹះល្អៗសំរាប់ដាក់ចេញ​ជាផែន​ការ​ស​ក​ម្ម​ភាព​ក្នុង​ការអនុវ​ត្ត​ប​ន្ត​នាខែគុម្ភះឆ្នាំ២០១៧ នេះឲ្យ​កាន់តែទ​ទួល​ជោគ​ជ័យ។

មាន​ប្រ​សាស​ន៍បូក​ស​រុប​កិច្ច​ប្រ​ជុំនាពេល​នោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន ជំនួស​មុខឲ្យឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ក្នុង​នាមឲ្យឯកឧត្ត​មអគ្គ​មេប​ញ្ជាការ​នៃខ.ភ.មឯកឧត្ត​ម​បាន​កោត​ស​រ​សើរ​និង​វាយ​តំលៃខ្ព​ស់ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ប្រ​ក​ប​ដោយ​កិច្ច​ស​ហ​ការ​ល្អរ​ប​ស់នាយ​ព​ល​ទាហាន​គ្រ​ប់ក​ងឯក​ភាព​ចំណុះឲ្យ ក្រ​សួង​ការ​ពារ​ជាតិអគ្គ​មេប​ញ្ជាការ​នៃខ​ភ​ម​ដែល​ក្នុង​រ​យៈពេល​មួយ​ខែក​ន្ល​ង​ម​ក​នេះបាន​យ​កអស់ពីក​ម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បំពេញ​ការ​ងារ​បំរើជាតិ ការ​ពារ​ជាតិ ការ​ពារ​បូរ​ណៈភាព​ទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​យ៉ាង​រឹង​មាំនិង​រីក​ចំរើន។ឯកឧត្ត​ម ចាយ សាំង​យុន​ក៍បាន​ជំរុញឲ្យ​ថ្នាក់ដឹក​នាំគ្រ​ប់ក​ងឯក​ភាព​ទាំងអស់នៅទូរ​ទាំង ខ ភ ម  ឲ្យ​ប​ន្ត​នូវ​ស្នាដៃដ៍ល្អនេះប​ន្ត​ទៀត​ពិសេស​ត្រូវ​ចូល​រួម​ទ​ប់ស្កាត់និង​ប​ង្ក្រាបឲ្យ​បាន​ទាន់ពេល​វេលានូវ​រាល់ប​ទ​ល្មើស​នានាដែល​រួម​មាន​ប​ទ​ល្មើស​ការ​ជួញ​ដូរ​គ្រឿង​ញៀន ប​ទ​ល្មើស​ព្រៃឈើរ​ជ​ល​ផ​លអំពើចោប្ល​ន់ប្រ​ដាប់អាវុធ។ជាមួយ​គ្នានេះដែរ​នាយ​ព​ល​ទាហាន​ទាំងអស់ក៍ត្រូវ​គោរ​ព​នឹងអនុវ​ត្តឲ្យ​បាន​ម៉ឺង​ម៉ាត់នូវ​ប​ទ​ប​ញ្ជារ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ចូល​រួម​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិការ​ពាធិប​តេយ្យ បូរ​ណៈភាព​ទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាឲ្យ​កាន់តែរឹង​មាំ រីក​ច​ម្រើន  ។


ក្រសួងការពារជាតិបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារខែមករានិងដាក់នូវទិសដៅអនុវត្តបន្តខែគុម្ភះឆ្នាំ២០១៧
ក្រសួងការពារជាតិបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារខែមករានិងដាក់នូវទិសដៅអនុវត្តបន្តខែគុម្ភះឆ្នាំ២០១៧
ក្រសួងការពារជាតិបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារខែមករានិងដាក់នូវទិសដៅអនុវត្តបន្តខែគុម្ភះឆ្នាំ២០១៧
ក្រសួងការពារជាតិបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារខែមករានិងដាក់នូវទិសដៅអនុវត្តបន្តខែគុម្ភះឆ្នាំ២០១៧

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត